ក្រោយលេងស្មើ ៣-៣ ជាមួយ West Ham លោកគ្រូ Arteta សរសើរកូនក្រុមម្នាក់នេះដែលមិនភ័យដូចកីឡាករផ្សេងទៀត(មានវីដេអូ)

//s9.kh1.co/55/556932428e796efca3d043e5185e767247d5709e.jpg
កីទ្បា

 ២២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Arteta ថាកីឡាករម្នាក់នេះមានស្មារតីនឹងនរណាស់

អង់គ្លេស៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ក្លិបកាំភ្លើងធំ Arsenal បានធ្វើដំណើរទៅទឹកដីកីឡដ្ឋាន London Stadium ដើម្បីប្រកួតពាន Premier League ជាមួយ West Ham។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង West Ham និង Arsenal 
ការប្រកួតរវាង West Ham និង Arsenal 

សរុបលទ្ធផលនៃការប្រកួតគឺ ក្រុមទាំងពីរលេងបានត្រឹមស្មើ ៣ ទល់នឹង ៣ ដោយ៣គ្រាប់របស់ខាង Arsenal រកបានដោយ ខ្សែប្រយុទ្ធ Alexandre Lacazette ១គ្រាប់នៅនាទីទី ៨២ និង កីឡាករពីរនាក់របស់ West Ham គឺ Tomas Soucek និង Craig Dawson ស៊ុតចូលទីខ្លួនឯង២គ្រាប់ទៀត ឯខាង West Ham រកបានដោយខ្សែបម្រើ Jesse Lingard នៅនាទីទី ១៥, Jarrod Bowen នៅនាទីទី ១៧ និងបិទគូថដោយ Tomas Soucek នៅនាទីទី៣២ ផងដែរ។

  ខ្សែប្រយុទ្ធ Alexandre Lacazette
  ខ្សែប្រយុទ្ធ Alexandre Lacazette
កីឡាករ West Ham 
កីឡាករ West Ham 

យ៉ាងណាមិញ ក្នុងការប្រកួតនេះដែរ លោកគ្រូបង្វឹក Mikel Arteta បានកោតសរសើរកីឡាករឆ្នើមក្នុងការប្រកួតនេះគឺខ្សែបម្រើ Martin Odegaard ដែលខ្ចីជើងពីក្លិបអធិរាជស Real Madrid ដោយនិយាយថា Odegaard ពិតជាមានស្មារតីនឹងនរនិងមានភាពជាអ្នកដឹកនាំខ្ពស់។

  ខ្សែបម្រើ Martin Odegaard ក្នុងការប្រកួតទល់នឹង West Ham 
  ខ្សែបម្រើ Martin Odegaard ក្នុងការប្រកួតទល់នឹង West Ham 
 ខ្សែបម្រើ Martin Odegaard ក្នុងការប្រកួតទល់នឹង West Ham 
 ខ្សែបម្រើ Martin Odegaard ក្នុងការប្រកួតទល់នឹង West Ham 

លោកគ្រូបានថ្លែងក្នុងសន្និសីទក្រោយការប្រកួតថា៖

ខ្ញុំគិតថាគេ (Martin Odegaard) ពិតជាលេងបានល្អអស្ចារ្យណាស់ ខ្ញុំគិតថាគេពិតជាឆ្លាត គេត្រៀមខ្លួនបានយ៉ាងល្អក្នុងការប្រកួត។ គេបានបង្ហាញមហច្ឆិតាថាគេចង់ឈ្នះ នៅពេលកីឡាករឯទៀតភ័យញញីញញ័រ គេនេះហើយដែលមានស្មារតីនឹងនរ គេបានធ្វើឲ្យក្រុមទាំងមូលមានលំនឹងនិងបានចែកបាល់ ព្រមទាំងបង្កើតឱកាសផងដែរ។ ខ្ញុំគិតថា Odegaard ពិតជាមានភាពជាអ្នកដឹកនាំតាំងពីសប្តាហ៍ដំបូងដែលគេចូលរួមជាមួយពួកយើងម៉្លេះ។ ការដែលគេដើរចូលមកក្នុងទីលាន និងបញ្ជាមិត្តរួមក្រុមឲ្យសម្រុកទៅគូប្រកួតគឺពិតជាមើលទៅមានឥទ្ធិពលសម្បើមណាស់។ ខ្ញុំគិតថាពួកយើងទាំងអស់គ្នាសុទ្ធតែភ្ញាក់ផ្អើលព្រោះគេមើលទៅរាងអៀននិងឱនលំទោន តែពេលគេលេងលើទីលាន គេបានបង្ហាញអត្តចរិតពិត និងបង្ហាញចេញថាគេពិតជាស្រឡាញ់ការលេងបាល់។

លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

គួររម្លឹកផងដែរថា ខ្សែបម្រើ Martin Odegaard នៃក្លិប Real Madrid ទើបតែមកលេងខ្ចីជើងនៅទឹកដី Emirates នៅឆ្នាំ២០២១នេះប៉ុណ្ណោះដោយនឹងត្រូវស្នាក់នៅជាមួយក្លិបរហូតចប់រដូវកាល ខណៈដែលលោកគ្រូបង្វឹក Zinedine Zidane សារភាពថាលោកគ្រូព្យាយាមឃាត់គេហើយតែគេមិនព្រមស្នាក់នៅ៕

 ខ្សែបម្រើ Martin Odegaard ក្នុងការប្រកួតទល់នឹង West Ham 
 ខ្សែបម្រើ Martin Odegaard ក្នុងការប្រកួតទល់នឹង West Ham 
  លោកគ្រូបង្វឹក Zinedine Zidane និង  ខ្សែបម្រើ Martin Odegaard
  លោកគ្រូបង្វឹក Zinedine Zidane និង  ខ្សែបម្រើ Martin Odegaard

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង West Ham និង Arsenal 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T