ការសិក្សាថ្មីរកឃើញថា ត្រីបាឡែនបានវិវឌ្ឍន៍ចេញពីសត្វក្តាន់តូចៗ ដែលដើរលើផែនដីកាលពី៥០លានឆ្នាំមុន

//s9.kh1.co/56/56c9e79db0ea46e534412824cb4110be83c28de3.jpg
បច្ចេកវិទ្យា

 ២២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទ្រឹស្តីនេះក៏ត្រូវម្យ៉ាងដែរ សត្វនៅលើគោកអាចចុះមករស់ក្នុងទឹករកចំណី យូរៗទៅវាក៏វិវត្តខ្លួនក្លាយជាសត្វក្នុងទឹក

បរទេស៖ ថនិកសត្វធំបំផុតនៅលើផែនដី មានជាប់ខ្សែស្រឡាយពីសត្វជើងបួនតូចមួយ ដូចជាសត្វក្តាន់ ដែលរស់នៅលើគោកកាលពី50លានឆ្នាំមុន។ លោក Hans Thewissen សាស្រ្តាចារ្យនៅ Northeast Ohio Medical University បានរកឃើញថាសត្វសមុទ្រចាប់ពីត្រីដូហ្វីនរហូតដល់ត្រីបាឡែន គឺវិវឌ្ឍន៍មកពី Indohyus ដែលជាសត្វដែលមានរាងដូចក្តាន់តូចមួយ ដែលធ្លាប់រស់នៅលើទឹកដីឥណ្ឌានិងប៉ាគីស្ថានបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

លោក Thewissen បានសិក្សាអំពីការវិវឌ្ឍន៍របស់ត្រីបាឡែនអស់រយៈពេលជាច្រើនឆ្នាំ ហើយនៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា The Walking Whales: From Land to Water in Eight Million Years គាត់បាននិយាយអំពីការរកឃើញដែលបង្ហាញពីកំណត់ត្រាផូស៊ីលដំបូងនៃត្រីបាឡែន។

ផូស៊ីលដំបូងបំផុតនៃសត្វនេះ ត្រូវបានគេរកឃើញក្នុងថ្មដែលត្រូវបានប្រមូលនៅតំបន់ Kalakot នៃ Jammu និង Kashmir ដោយអ្នកភូគព្ភសាស្ត្រឥណ្ឌាឈ្មោះ A Ranga Rao។ លោក Rao បានរកឃើញធ្មេញនិងផ្នែកខ្លះនៃឆ្អឹងថ្គាមនៅទសវត្សឆ្នាំ1960និង1970 ប៉ុន្តែនៅពេលដែលគាត់បានចែកឋានទៅ ភរិយារបស់គាត់គឺវេជ្ជបណ្ឌិត Friedlinde Obergfell បានឲ្យថ្មទាំងនេះទៅ លោក Thewissen ដើម្បីសិក្សា។

ការសិក្សាបន្ថែមទៀតលើវាបានបង្ហាញថា ផូស៊ីលទាំងនោះគឺជារបស់សត្វដែលមានអាយុកាល47លានឆ្នាំដែលមានរាងកាយនិងកន្ទុយ។ ការស្រាវជ្រាវរបស់គាត់បានរកឃើញថា ពួកវាបានស៊ីរុក្ខជាតិដុះលើដី ហើយពួកវាមានឆ្អឹងក្រាស់ដោយសារតែចំណាយពេលច្រើននៅក្នុងទឹក។ សត្វដំរីទឹកត្រូវបានគេជឿថា ជាខ្សែស្រឡាយដែលនៅរស់ ជិតស្និទ្ធបំផុតនៃត្រីបាឡែនដែលរស់នៅលើដី ដែលឆ្អឹងក្រាស់ៗរបស់ពួកវាគឺជួយក្នុងការដើរនៅបាតបឹង និងទន្លេ។

ផូស៊ីល
ផូស៊ីល

លោក Thewissen បានប្រាប់ទស្សនាវដ្តី Discover ថាពួកសត្វទាំងនោះបានអង្គុយនៅក្នុងទឹកហើយរង់ចាំចាប់សត្វជាអាហារ ដែលនេះគឺស្រដៀងនឹងក្រពើដែរ។

កាលពីមុនគេជឿថា ត្រីបាឡែនវិវត្តចេញពីសត្វស៊ីសាច់ជាអាហារ ដែលផ្លាស់ប្តូរទៅរស់នៅក្នុងទឹកដើម្បីស្វែងរកចំណីជាត្រីវិញ។

លោក Thewissen ពិពណ៌នាអំពីបុព្វបុរសនៃត្រីបាឡែនដំបូងថាស្រដៀងទៅនឹងសត្វតោសមុទ្រ ដែលបានលេចចេញកាលពី42លានទៅ48លានឆ្នាំមុន ។ បន្ទាប់មកក៏លេចចេញនូវត្រីបាឡែនដែលមានធ្មេញ (toothed whales) កាលពីប្រហែល7លានឆ្នាំក្រោយ ដែលពួកវាមាននៅក្នុងមហាសមុទ្រនាពេលបច្ចុប្បន្ននេះ៕

ត្រីបាឡែននាពេលបច្ចុប្បន្ន
ត្រីបាឡែននាពេលបច្ចុប្បន្ន
វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T