ស្តាប់ហើយ សឹងទប់ទឹកភ្នែកមិនជាប់! បទ (លែងមានម៉ែហៅ) វី ឌីណែត ផ្ញើជូនម្តាយ ស្លាប់ព្រោះកូវីដ (មានវីដេអូ)

//s9.kh1.co/71/711f9858c02b62c936754566556a01bd96590113.png
តារា & កម្សាន្ដ

 ២២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កញ្ញា វីឌីណែតច្រៀងបទ លែងមានម៉ែហៅ ផ្ញើជូនអ្នកម្តាយជាទីស្រលាញ់ បង្គប់នូវអត្ថន័យចំពោះម្តាយយ៉ាងជ្រាលជ្រៅ រហូតសឹងតែស្តាប់រួចហើយទប់អារម្មណ៍មិនជាប់

ភ្នំពេញ:  ក្រោយមរណភាពរបស់អ្នកម្តាយ ងួន សុផាន្នី រួចមក កញ្ញា វីឌីណែត ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថា កញ្ញាជាតារាចម្រៀងប្រចាំនៅផលិតកម្មហង្សមាសមួយរូប ដែលមានវិជ្ជមានវីរុសកូវីដ១៩ និងបន្ទាប់ពីបានទទួលដំណឹងនៃការបាត់បង់អ្នកម្តាយជាទីស្រលាញ់រួចមក កញ្ញា វីឌីណែត បានច្រៀងនូវ ចម្រៀងមួយបទមានចំណងជើងថា លែងមានម៉ែហៅ ដែលយកតាមលំនាំតាមបទ ខ្យល់កំពូលភ្នំ ដែលជាសំនៀងដើមរបស់រាជនីសម្លេងមាស រស់សេរីសុទ្ធា យកមកបកស្រាយបន្ត ដោយក្នុងចម្រៀងមួយបទនេះ កញ្ញាបានបង្ហាញពីមនោសញ្ចេតនា​ និងការនឹកសែនស្រណោះ​ដល់អ្នកម្តាយខ្លួន ដែលបានទទួលមរណភាពដោយសារតែជំងឺដ៏សែនកាចសាហាវមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា វីឌីណែត និងអ្នកម្តាយ
កញ្ញា វីឌីណែត និងអ្នកម្តាយ

កញ្ញា វី ឌីណែតផងដែរ ក៏សូមឧទ្ទិសកុសលបទនេះជូនអ្នកម្តាយដែលបានចាកឆ្ងាយលែងត្រឡប់ដោយជម្ងឺកូវីដ-១៩ និងសូមផ្ញើជូនសិល្បករសិល្បការិនី និងបងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ទាំងអស់៕

ចង់ដឹងឲ្យកាន់តែច្បាស់ ថាតើអត្ថន័យនៃបទចម្រៀងមួយបទនេះ មានមនោសញ្ចេតនាជ្រាលជ្រៅប៉ុណ្ណានោះ សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

វីឌីណែត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T