សែនខ្លោចចិត្ត​ ក្រោយឃេីញ លោកគ្រូ​ ហួ ឡាវី​ ធ្វើរឿងនេះ ទោះ​ភរិយាបានចែកឋាន

//s9.kh1.co/f4/f48f1e31694f5d59a7164fb4eb5b1199eb036cec.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពេល ភរិយាសណព្វចិត្ត ត្រូវស្លាប់ព្រោះកូវីដ ភ្លាមៗបែបនេះ លោកគ្រូ ហួរ ឡាវី ស្ទើរទទួលយកមិនបាន ហើយនៅតែធ្វើរឿងនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល ត្រូវរកឃើញឆ្លងជំងឺកូវីដ១៩ លើតារាចម្រៀងស្រី វី ឌីណែត រួចមកភរិយា លោកគ្រូ ហួ ឡាវី ជាម្តាយរបស់តារាចម្រៀងខាងលើ ក៏ត្រូវរកឃើញឆ្លងជំងឺនេះដែរ។ តែ ដោយសារតែ ភរិយាលោកគ្រូ មានជំងឺប្រចាំកាយស្រាប់ផង ទើបធ្វើឲ្យវីរុសនេះ បានវាយលុកសួតយ៉ាងខ្លាំង ដែលត្រូវបានដឹងថា បន្ទាប់ពីរកឃើញឆ្លងមក ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ក៏ត្រូវទទួលមរណភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ខ្លោចផ្សាជាងគេនោះ គឺសូម្បីតែកូន និងស្វាមីក៏មិនបានជូនដំណើរចុងក្រោយ របស់ភរិយានិង អ្នកម្តាយដែរ បានត្រឹមតែ ចាំទទួលធាតុពីគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។

ប្រសិនបើយើងងាកទៅមើល លោកគ្រូវិញ ខណៈពេល ក្រុមគ្រួសារកំពុងមានសុភមង្គល តែនៅសុទ្ធ ត្រឹមមួយពព្រិចភ្នែក បែរជាត្រូវបាត់បង់ភរិយាជាទីស្រលាញ់ មិនតែប៉ុណ្ណោះ មិនបានជួបមុខចុងក្រោយថែមទៀតនោះ ពិតជាធ្វើឲ្យលោកគ្រូ ស្ទើរទទួលយកមិនបាន ក៏ដោយសារតែ កូនស្រីរបស់លោកគ្រូ វី លីដា ជាបងស្រី វី ឌីណែត បានបង្ហោះរូបភាពសែនខ្លោចចិត្ត ដែលភ្ជាប់មកជាមួយសារចាក់ដោតបេះដូងថា ៖

ម៉ាក់អើយប៉ាអុជទៀនអង្គុយចាំម៉ាក់ទៀតហើយ ម៉ាក់មកផ្ទះយើងវិញមកម៉ាក់៕

វី លីដា

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកគ្រូ ហួ ឡាវី
លោកគ្រូ ហួ ឡាវី
ភរិយាលោកគ្រូ ហួ ឡាវី
ភរិយាលោកគ្រូ ហួ ឡាវី
លោកគ្រូ និងភរិយា
លោកគ្រូ និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ហួ ឡាវី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T