មិនជួយអ្វីគ្រូពេទ្យ ថែមទាំងជួបជុំផឹកស៊ីរំខានអ្នកជិតខាង ត្រូវបានសមត្ថកិច្ច ចុះទៅអប់រំទាំងយប់

//s9.kh1.co/2e/2ef96911fdc054e412ce58e338672a3ffd02e3e5.jpg
សង្គម

 ២២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនបានជួយអ្វីដល់គ្រូពេទ្យ និង សមត្ថកិច្ច ! ជួបជុំផឹកស៊ីមិនដឹងពេលវេលា តែត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកង ចុះទៅអប់រំទាំងយប់

រាជធានីភ្នំពេញ៖ ដូចពុកម៉ែបងប្អូនជ្រាបរួចមកហើយ ជំងឺកូវីដ១៩ កំពុងតែរីករាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែរ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ រួមទាំង ចេញសេចក្តីណែនាំ សារាចរផ្សេងៗ និង អនុម័តច្បាប់ពិន័យចំពោះជនណាដែលបំពានទៅគោលការណ៍ណែនាំ ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពនៃវិធានការរបស់ក្រសួងសុខាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០៖០៧នាទី យប់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ មានការជួបជុំផឹកស៊ីមួយកន្លែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចបង្កឱ្យមានឆ្លងជំងឺកូវីដ១៩។

ការចុះទៅអប់រំរបស់សមត្ថកិច្ច
ការចុះទៅអប់រំរបស់សមត្ថកិច្ច

ក្នុងនោះដែរ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះទៅដល់កន្លែងជួបជុំគ្នានោះតែ ម្តងដើម្បីធ្វើការអប់រំដល់ បងប្អូនប្រជាពលរដ្ឋដែលបានជួបជុំផឹកស៊ីបង្កសម្លេងរំខានដល់អ្នកជិតខាងថែមទៀត ជាពិសេសការជួបជុំនេះ គឺខុស និង ផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមចំណែករបស់ពលរដ្ឋម្នាក់ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ ពួកគាត់មិនបានជួយអ្វីដល់គ្រូពេទ្យ និង សមត្ថកិច្ច​ តែសុំត្រឹមបងប្អូនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ បើគ្មានការចាំបាច់៕

ការចុះទៅអប់រំរបស់សមត្ថកិច្ច
ការចុះទៅអប់រំរបស់សមត្ថកិច្ច
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T