ខំតែភ័យជំនួស! ក្រោយក្រុមគ្រូពេទ្យយកឈ្មោះច្រលំ តាមពិតប៉ា ម៉ាក់ និងក្មួយ បញ្ញា សិទ្ធ គឺ…

//s9.kh1.co/1a/1a3716ff91aa9a43c5a9e1945fa4b5a0821e2eb0.png
តារា & កម្សាន្ដ

 ២២-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក បញ្ញា សិទ្ធិ បញ្ជាក់ប្រាប់ពីព័ត៌មានពិតប្រាកដ ក្រោយក្រុមគ្រូពេទ្យ ច្រលំតេស្តស្មានតែក្រុមគ្រួសារ លោក មានវិជ្ជមានវីរុសកូវីដ១៩

ភ្នំពេញ: កាលពីយប់មិញនេះ លោក បញ្ញា សិទ្ធ ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត បានស្គាល់ថា ជាតារាសម្តែង​ និងជាតារាបង្ហាញម៉ូតមួយរូបផងនោះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា ម្តាយ និងលោកឪពុក ព្រមទាំងក្មួយៗលោកទាំងអស់មានវិជ្ជមានវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅប៉ុន្មានម៉ោង ក្រោយមកទៀត លោក បញ្ញា សិទ្ធដដែលក៏បានបង្ហោះសារ សុំកែសម្រួលព័ត៌មានខាងលើនេះ ដោយលោកបានបញ្ជាក់ថា:

  សារលោក បញ្ញា សិទ្ធ
  សារលោក បញ្ញា សិទ្ធ

ខ្ញុំបាទសូមកែសំរួលពត័មានពេលនេះប៉ា ម៉ាក់នឹងក្មួយរបស់ខ្ញុំគឺ អវិជ្ជមានទេ ដោយសារខាងក្រុមគ្រូពេទ្យគាត់យកឈ្មោះច្រលំ ខ្ញុំសូមអោយខាងគ្រូពេទ្យយកគាត់ទៅផ្ទះវិញដោយក្តីគោរពីខ្ញុំបាទ បញ្ញាសិទ្ធ

សាររបស់លោក បញ្ញា សិទ្ធ

គួររំលឹកផងដែរថា ក្រោយពីលោកបញ្ញា សិទ្ធ វិជ្ជមានវីរុសកូវីដ១៩ មកដល់ថ្ងៃនេះមានរយ:ពេលប្រមាណជាង៥ ថ្ងៃហើយ ដោយលោកត្រូវបានក្រុមគ្រូពេទ្យជំនាញដាក់ឲ្យសម្រាកព្យាបាលជំងឺនៅអតីតសណ្ឋាគារ The Great Duck ចាប់តាំងពីថ្ងៃទី១៧ ខែមីនា មកម្ល៉េះ។

  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T