ទោះសះស្បើយពីជំងឺកូវីដ តែកូនស្រី កែវ ចាន់និមល នៅតែស្នាក់នៅជាមួយម្តាយឪពុក ព្រោះមូលហេតុតែមួយនេះ

//s9.kh1.co/bc/bc499d33424e7e91535e6cf37642dc0fe18cd28b.jpg
តារា & កម្សាន្ដ

 ២១-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កូនស្រី កែវ ចាន់និមល ត្រូវដឹងថាជាពីជំងឺកូវីដ១៩ តែសព្វថ្ងៃ រូបនាងនៅស្នាក់នៅ រួមបន្ទប់ជាមួយនឹង ឪពុកម្តាយព្រោះហេតុផលនេះ

រាជធានីភ្នំពេញ ៖ ក្រោយដឹងថា ក្រុមគ្រួសាររបស់ ពិធីការិនី កែវ ចាន់និមល ឆ្លងជំងឺកូវីដរួចនោះ អ្នកទាំងបី ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke ដោយត្រូវអនុញ្ញាតឲ្យនៅបន្ទប់តែមួយ។ ជាមួយគ្នានេះ នៅថ្ងៃទី ១៧ មីនា ២០២១ ពិធីការិនីរូបនេះ បានបង្ហោះសារថា កូនស្រីតែមួយវ័យជិត១០ខ្លួន បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ស្របពេល ដែលកូនស្រី បានទទួលការដូពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី រូបនាងក៏បានបង្ហោះសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងបានប្រាប់ពីហេតុផលតែមួយដែល ធ្វើឲ្យកូនស្រីខ្លួន ត្រូវបន្តស្នាក់នៅរួមបន្ទប់តែមួយ ដែលក្នុងនោះ ពិធីការិនីរូបនេះ បានប្រាប់ឲ្យដឹងថា ៖

សូមអរគុណបងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ព្យាបាលនិងផ្តល់ស្នាមញញឹមដល់ក្មេងៗដែលកំពុងតតាំងនឹងជម្ងឺកូវីត១៩បញ្ជាក់: កូនស្រីនាងខ្ញ៉ំបានជាពីជម្ងឺកូវីត១៩តាំងពីថ្ងៃទី17ខែមីនាមកម៉្លេះ តែដោយសារគាត់នៅក្មេងមិនអាចនៅផ្ទះម្នាក់ឯង ក៏សម្រេចអោយស្នាក់នៅបន្តជាមួយប៉ាម៉ាក់ តែគាត់ត្រូវធ្វើតេស្តរហូតដើម្បីប្រាកដថាគាត់មិនមានមេរោគកូវីតនៅក្នុងខ្លួន៕

ពិធីការិនី កែវ ចាន់និមល

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីការិនី កែវ ចាន់និមល
ពិធីការិនី កែវ ចាន់និមល
ពិធីការិនី កែវ ចាន់និមល
ពិធីការិនី កែវ ចាន់និមល
សិលា ចាន់ទេពី (កូនស្រីពិធីការិនី កែវ ចាន់និមល)
សិលា ចាន់ទេពី (កូនស្រីពិធីការិនី កែវ ចាន់និមល)
ពិធីការិនី កែវ ចាន់និមល ស្វាមី និងកូនស្រី
ពិធីការិនី កែវ ចាន់និមល ស្វាមី និងកូនស្រី
ពិធីការិនី កែវ ចាន់និមល ស្វាមី និងកូនស្រី
ពិធីការិនី កែវ ចាន់និមល ស្វាមី និងកូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
កែវ ចាន់និមល
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T