ថ្មីទៀត! ក្រុមហ៊ុន Facebook សំងំ​ផលិត​​បណ្តាញ​សង្គម​​ថ្មី​មួយ​ទៀត​ សម្រាប់​ក្មេង​អាយុ​ក្រោម​ ១៣ឆ្នាំ

//s9.kh1.co/19/19ac678a85067a8d9ae8df992e1b126490f78762.jpg
បច្ចេកវិទ្យា

 ២២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនបណ្តាញសង្គមយក្ស FACEBOOK កំពុងតែផលិតនូវ Instagram ថ្មីមួយទៀតដែលផ្តោតសំខាន់​សម្រាប់​ក្មេង​អាយុ​ក្រោម​ ១៣ឆ្នាំ ដែលមានឈ្មោះថា Instagram for Kids ក្នុងគោលបំណងពង្រីកសក្តានុពលទៅ​កាន់ក្មេងៗជំនាន់​ថ្មីក្នុង​យុគ​សម័យ Internet។

ក្រុមហ៊ុនបណ្តាញសង្គមយក្ស FACEBOOK កំពុងតែផលិតនូវ Instagram ថ្មីមួយទៀតដែលផ្តោតសំខាន់​សម្រាប់​ក្មេង​អាយុ​ក្រោម​ ១៣ឆ្នាំ ដែលមានឈ្មោះថា Instagram for Kids ក្នុងគោលបំណងពង្រីកសក្តានុពលទៅ​កាន់​ក្មេង​ៗជំនាន់​ថ្មីក្នុង​យុគ​សម័យ Internet។ App កម្មវិធីថ្មីនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនទាន់​ត្រូវបាន​ដាក់ឱ្យដំណើរការទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Instagram ដែលត្រូវបានទិញដោយក្រុមហ៊ុនបណ្តាញសង្គមយក្ស FACEBOOK កាលពីជិតមួយទសវត្សរ៍មុនក្នុង​តម្លៃ ១ ពាន់លានដុល្លារបានក្លាយជាផលិតផលមួយដែលពេញនិយមបំផុតរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះ ខណៈ​ដែល​ក្នុងពេលបច្ចុប្បន្ន Instagram តម្រូវឱ្យអ្នកប្រើប្រាស់ត្រូវមានអាយុយ៉ាងតិច ១៣ ឆ្នាំ បានធ្វើឲ្យមានការ​ខកខាន​ក្នុងការឆ្លើយតបទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនដែលមានវ័យក្មេងៗ។ 

ដោយសារតែកត្តានេះហើយទើប Facebook គិតគូរលើការក្តោបក្តាប់ទីផ្សារ ខណៈដែលមានក្មេងៗជាច្រើន​បាន​ធ្វើការ​ស្នើរសុំឪពុកម្តាយ​របស់ពួកគេដើម្បីបានប្រើគណនីយ Instagram ដើម្បីទាក់ទងជាមួយមិត្តភក្តិរបស់ពួកគេ ។ 

គួររំឭកផងដែរថា កន្លងមក Facebook ក៏ធ្លាប់បានផលិតនៅ App មួយដែលមានឈ្មោះថា Messenger Kids រួច​ហើយ​ផងដែរសម្រាប់ក្មេងៗធ្វើការទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេ៕

Yem Viroth
viroth (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T