ប្រពៃណាស់! ទឹកចូលច្រមុះដូចតែគ្នា ម្ចាស់ផ្ទះជួលចិត្តសប្បុរសរូបនេះសម្រេចមិនយកថ្លៃឈ្នួល៣ខែ ដើម្បីសម្រាលបន្ទុក ក្នុងគ្រាកូវីដ

//s9.kh1.co/95/9586c5775ec8ebbae2c46d7aa6c97dcbbcaa5fa4.png
សង្គម

 ២១-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្វើបុណ្យក្នុងគ្រាអាសន្ន លោកផ្ទះជួលចិត្តធម៌ យោគយល់អាធ្យាស្រ័យដោយមិនយកលុយផ្ទះជួលរយ:ពេល៣ខែ ដើម្បីជួយសម្រាលក្នុងពេលកូវីដ

ភ្នំពេញ: ដូចដែលពុកម៉ែ បងប្អូន ទស្សនិកជន និងប្រិយមិត្ត បានជ្រាបរួចស្រាប់មកហើយថា កូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ព្រមទាំងសេដ្ឋកិច្ចជាតិ ហើយថែមទាំងធ្វើឲ្យមនុស្សមួយចំនួនជួបនូវប្រទះនូវកង្វះខាតថវិកា ព្រមទាំងផលវិបាកផ្សេងៗទៀតជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះប្រទេសកម្ពុជាយើងវិញ ក្រោយផ្ទុះករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ រួចមក ប្រជាជនមួយចំនួនបានជួបប្រទះនិងផលវិបាកខាងផ្នែកជីវភាព ដោយកន្លែងការងារមួយចំនួនត្រូវបានបិទ ហាងមួយចំនួនទៀតបើកតែគ្មានមនុស្សចូល ដែលនេះបានបង្កជាបញ្ហាចោទចំពោះជីវភាព និងចំណូលចំណាយប្រចាំថ្ងៃក្នុងការរស់នៅយ៉ាងខ្លាំង។

ប៉ុន្តែកាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Chhoeun Bunchhorn (ឈឿន ប៊ុនឆន) ដែលជាម្ចាស់ផ្ទះជួលមួយកន្លែងបានបង្ហោះសារមួយឃ្លាយ៉ាងដូច្នេះថា:

ម្ចាស់ផ្ទះជួលសប្បុរស
ម្ចាស់ផ្ទះជួលសប្បុរស

ទឹកចូលច្រមុះដូចតែគ្នា —— -នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ 🥰 -គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង... សង្ឃឹមវានឹងរលាយឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ 🙏 -បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន) 🥰❤️

Chhoeun Bunchhorn

ទង្វើ និងការលះបង់របស់ម្ចាស់ផ្ទះជួលខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនបានសម្តែងការគាំទ្រ និងអំពាវឲ្យម្ចាស់ផ្ទះជួលដទៃទៀតមេត្តាយោគយល់ អធ្យាស្រ័យគ្នា ក្នុងគ្រាដ៏លំបាកមួយនេះផង៕

ផ្ទះជួល
ផ្ទះជួល
ផ្ទជួល
ផ្ទជួល
ផ្ទះជួល
ផ្ទះជួល
ផ្ទះជួល
ផ្ទះជួល
ផ្ទះជួល
ផ្ទះជួល
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T