ប្រទេសចិនបានហាមឃាត់ រថយន្តរបស់ក្រុមហ៊ុន Tesla មិនឱ្យចូលទីតាំងយោធា ជុំវិញការភ័យខ្លាចការលួចធ្វើចារកម្ម

//s9.kh1.co/2d/2dfb60fe8f343810e441011acbeccfda727ee02a.png
បច្ចេកវិទ្យា

 ២១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គេមានការព្រួយបារម្ភថាកាមេរ៉ារបស់វា អាចត្រូវបានប្រើសម្រាប់ធ្វើចារកម្ម

បរទេស៖ រថយន្ត Tesla អាចជារថយន្តដែលលក់ដាច់នៅក្នុងប្រទេសចិន ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះមានគំនិតផ្សេងពីនេះ។ ប្រភពពីរ៉យទ័រ និងទីភ្នាក់ងារព័ត៌មាន Bloomberg និយាយថា យោធាចិនបានហាមឃាត់យានយន្តរបស់ក្រុមហ៊ុន Tesla ពីទីតាំងយោធារបស់ខ្លួន ដោយសារការភ័យខ្លាចកាមេរ៉ារបស់រថយន្ត EVs ទាំងនោះបង្កហានិភ័យដល់សន្តិសុខ។ ដូច្នេះអ្នកបើកបរនឹងត្រូវចតរថយន្តរបស់ពួគគេនៅខាងក្រៅបរិវេណទីតាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាសែត The Wall Street Journal ក៏បានរាយការណ៍ផងដែរថា ប្រទេសចិនកំពុងដាក់កំណត់លើការប្រើប្រាស់រថយន្ត Tesla ទៅលើនិយោជិកទាំងផ្នែកយោធា និងក្រុមហ៊ុនរដ្ឋសំខាន់ៗ។ រដ្ឋាភិបាលប្រទេសនេះបានប្រាប់ភ្នាក់ងារខ្លះឱ្យបុគ្គលិករបស់ពួកគេបញ្ឈប់ការបើកបររថយន្តមកធ្វើការ ហើយចៀសវាងបើកបរចូលទៅក្នុងបរិវេណលំនៅដ្ឋានរបស់អ្នកដែលធ្វើការនៅក្នុងវិស័យសម្ងាត់ៗ។  

ការព្រួយបារម្ភនោះគឺថា អ្នកធ្វើចារកម្មណាម្នាក់អាចប្រើកាមេរ៉ានៅលើរថយន្តដូចជាម៉ូឌែល Y ដើម្បីថតទីតាំង និងចាប់យកសកម្មភាពនានា ដូចជាចលនាកងទ័ពជាដើម។

រូបភាព
រូបភាព

រហូតមកដល់ពេលនេះក្រុមហ៊ុន Tesla បានបដិសេធមិនធ្វើអត្ថាធិប្បាយជាផ្លូវការនោះឡើយ។ ទោះជាយ៉ាងណា ប្រធានក្រុមហ៊ុន Tesla គឺលោក Elon Musk បានបដិសេធការចោទប្រកាន់នេះ នៅក្នុង virtual forum មួយ។ Musk បាននិយាយថា ក្រុមហ៊ុន Tesla នឹងត្រូវបិទទ្វារ ប្រសិនបើខ្លួនប្រើរថយន្តសម្រាប់ធ្វើចារកម្មនៅក្នុងប្រទេសចិនឬប្រទេសណាមួយផ្សេងទៀត។ 

ទោះបីជាការអះអាងនេះពិតឬមិនពិតក៏ដោយ វាគឺជាការដើរនយោបាយមួយ។ ចិននៅតែមិនសប្បាយចិត្តដែលអាមេរិកបានដាក់ស្លាកក្រុមហ៊ុន Huawei និងក្រុមហ៊ុនដទៃទៀតថា ជាការគំរាមកំហែងផ្នែកសន្តិសុខ។ ការរឹតត្បិតលើរថយន្ត Tesla អាចជាទម្រង់នៃការសងសឹក ជាពិសេសទៅលើមន្រ្តីចិននិងអាមេរិកដែលទើបចូលរួមក្នុងការពិភាក្សាតានតឹងកាលពីថ្មីៗនេះ៕  

លោក  Elon Musk
លោក  Elon Musk
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T