គន្លឹះ​​​ធ្វើ​ជំនួញ ៥ប្រការ ដែល​អ្នក​គួរ​រៀន​តាម​​ស្ថាប​​និក​​ហ្វេស​ប៊ុក​​​ លោក Mark​ Zuckerberg

//s9.kh1.co/f5/f5adfe1df15b0b1cb9dca20dd4c6728e98beb496.jpg
យល់ដឹង

 ២២-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គន្លឹះធ្វើជំនួញគោលការណ៍ទាំងប្រាំ របស់ Mark Zuckerberg ដែលជាកត្តាធ្វើអោយហ្វេសប៊ុក​ទទួល​បាន​ជោគជ័យ ឈរជើងប្រកួតប្រជែងបានយូរ រឹងមាំ និងអភិវឌ្ឍមិនចេះឈប់ឈរនោះ គឺដោយសារតែ Markមាន​យុទ្ធសាស្ត្រ និងគោល​ការណ៍របស់ខ្លួន

បើនិយាយអំពីស្ថាបនិក Mark លោកកើតនៅថ្ងៃទី 14 ខែឧសភា ឆ្នាំ1984 ដែលលោកមានដើម​កំណើត​ជា​ជនជាតិ​អាមេរិក។ លោកក៏ជាអតីតសិស្សធ្លាប់រៀននៅសាលកវិទ្យាល័យហាវើដ (Harvard college ) ដែលសិក្សាក្នុង​ជំនាញ​ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងចិត្តវិទ្យា ហើយចំណង់ចំណូលចិត្តរបស់ Mark គឺសិក្សាស្រាវជ្រាវពីកម្មវិធីកុំព្យូទ័រ និងបណ្ដាញអ៊ីនធឺណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកក៏បានធ្វើអោយក្ដីសុបិន្តបានក្លាយជាការពិតផងដែរ លោកបានបង្កើតកម្មវិធី​ទំនាក់​ទំនង​គ្នាយ៉ាងអស្ចារ្យ នោះគឺ​បណ្ដាញទំនាក់ទំនង Facebook ដែលអាចធ្វើការផ្ទុកជា រូបភាព បង្ហោះ នឹងចែករំលែក​រឿង​ផ្ទាល់ខ្លួនទៅកាន់​បុគ្គល​ជុំវិញ​ខ្លួនទូទាំងសកលលោក និងអាចធ្វើការទាក់ទងទៅកាន់មិត្តចាស់ៗដែលភ្លេចគ្នា​នោះ​​ឲ្យ​មានទំនាក់ទំនងដូច​ដើម និងងាយស្រួលក្នុងការទំនាក់ទំនង អ្វីដែលពិសេសយើងអាចធ្វើការស្វែងរក មិត្តថ្មីៗ នឹងស្វែងរកអ្វីដែលល្អៗ​ពីការ​ចែក​រំលែកពីមនុស្សទាំងសកលលោក។

ហើយបច្ចុប្បន្ន Mark គឺជាប្រធានបណ្ដាញទំនាក់ទំនងរបស់ Facebook ហើយ Mark zukerberg លោកមាន​ធន​ធាន​ជាច្រើនផងដែរ ជាមួយនឹងបណ្ដាញ Facebook បើតាមការប៉ាន់ស្មាននោះគឺ រហូតដល់ 9.4 ពាន់លានដុល្លា បើ​ធៀប​ក្នុងឆ្នាំ 2012។ ចង់ដឹងថាតើគន្លឹះធ្វើជំនួញក៏ដូចជា គោលការណ៍ ទាំងប្រាំរបស់ Mark zukerberg ដែល​ធ្វើ​អោយ​ក្រុមហ៊ុន Facebook របស់ខ្លួនមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ នឹងទទួលបានជោគជ័យយ៉ាងខ្លាំង​នោះ​ដែរ គឺដោយសារតែលោកបានប្រើប្រាស់នូវគន្លឹះដូចខាងក្រោម៖

Mark Zukerberg ធ្វើបទបង្ហាញនៅក្នុងសាលមួយ
Mark Zukerberg ធ្វើបទបង្ហាញនៅក្នុងសាលមួយ
1. ក្ដីស្រមៃ
  • Markបានលើកឡើងថា "ចូរស្វែងរកក្ដីស្រមៃដែល អ្នកចូលចិត្តធ្វើបំផុត" ។ ជាការពិតណាស់ការធ្វើនូវ អ្វីដែលយើងចូលចិត្តធ្វើនៅលើចំណង់អ្វីមួយ ដែលពាក់ពន្ធលើក្ដីសុបិនរបស់ខ្លួន នោះនឹងធ្វើអោយ​យើងឆាប់​ទទួលបានផលពីវាជាក់ជាពុំខានឡើយ ហើយនឹងមិនហត់នឿយ ជាពិសេសធ្វើអោយយើងអាចដើរទៅ​មុខ​បានលឿនតាមក្ដីស្រមៃរបស់ខ្លួន។
2. គោលដៅ
  • "ធ្វើអោយពិភពលោកជាកន្លែងដែលមានភាពបើកចំហ នឹងផ្សារភ្ជាប់ទំនាក់ទំនងមនុស្សអោយនៅក្បែរគ្នា"។ Mark គឺចង់អោយពិភពលោកដ៏ធំធេងមួយនេះ អាចធ្វើការទំនាក់ទំនងជាមួយគ្នាបានយ៉ាងងាយស្រួល ដោយ​មិនចាំបាច់នឿយហត់ក្នុងការធ្វើដំណើរមកលេងរឺសួរសុខទុកគ្នាឡើយ នឹងអាចធ្វើការស្វែងរកមិត្តថ្មី​ជាប្រចាំ ទាំងក្នុងស្រុក និងក្រៅស្រុកបានដោយងាយស្រួល។
រូបភាពរបស់ Mark Zukerberg ភរិយា និងកូន<br>
រូបភាពរបស់ Mark Zukerberg ភរិយា និងកូន
3. ធនធានមនុស្ស
  • Markបានលើកឡើងថា "ត្រូវមានគោលដៅជាក់លាក់ សម្រាប់ក្រុមហ៊ុន និងអ្វីដែលយើងបង្កើត បង្កើត​ក្រុម​ការងារ ដែលល្អបំផុតដើម្បីសម្រេចគោលដៅទាំងនោះ"។  គឺតែងតែយកចិត្តទុកដាក់ទៅលើធនធានមនុស្សខ្លាំង នឹងការធ្វើការជាក្រុម បើឆ្ងល់ត្រូវហ៊ានសួរ ហើយនឹង​តែងតែ​ស្វែងរកអ្វីដែលថ្មីជាប្រចាំ បើទោះបីជាខ្លួនជាប្រធានស្ថាបនិក នឹងមានបុគ្គលិកក្រោមបង្គាប់​ដែល​ពោរពេញ​ទៅដោយសម្ថភាពហើយក៏ដោយ។
4. ផលិតផល
  • "ខ្ញុំជឿថា.......ថ្ងៃអនាគត់មនុស្សនឹងចងចាំ នូវអ្វីដែលអ្នកបានបង្កើត" ។ ពិតណាស់Mark តែងតែលើកឡើង​ចំពោះ​បុគ្គលិករបស់ខ្លួន ក៏ដូចជាអតិថិជនគោលដៅរបស់ខ្លួនថា ធ្វើជាម្ចាស់អាជីវកម្ម កុំចង់បានរឺគិតតែពីផល​ប្រយោជន៍របស់ខ្លួនខ្លាំងពេក មានន័យថាកុំចង់អោយផលិតផងរបស់ខ្លួនលក់ដាច់ខ្លាំងពេករហូតដល់ ភ្លេច​គិត​​ដល់ចិត្តអតិថិជន យើងគួរតែបំពេញតាមតម្រូវការរបស់អតិថិជនដែលត្រូវការនឹងចង់បាន ជាជាងបំពេញ​តែ​តាមតម្រូវការរបស់ខ្លួន។
5. ដៃគូសហការ
  • "ត្រូវតែចំណាយពេលវេលា គិតពីអ្វីដែលយើងយកចិត្តទុកដាក់បំផុត នឹងអ្វីដែលលើកទឹកចិត្តដល់យើង"។ ជាទូទៅក្រុមហ៊ុនមួយដែលមានដៃគូសហការជាមួយគ្នា តែងតែមានផលវិបាកមួយចំនួន ដូចជា ការប៉ះទង្គិច​លើគំនិតផ្ទាល់ខ្លួន ក៏ដូចជាការបញ្ចេញមតិរឺការបញ្ចេញគំរោងថ្មីនឹងមិនយល់ស្រប គ្នាទៅវិញទៅមក ហើយ​អាច​​ជាមកពីការខ្សោយទំនាក់ទំនង នឹងគ្នា មិនទាន់យល់ចិត្តច្បាស់ ហើយ​មិនស្ដាប់ហេតុផលរបស់​បុគ្គល​ម្ខាង​ៗ​៕
Mark Zukerberg
Mark Zukerberg
Som chanveasna
Som chanveasna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T