រាជធានីភ្នំពេញ៖ ដោយសារតែមានការប្រកួត ប្រជែងលើទីផ្សារនៃបទចម្រៀង មានតារាលេចធ្លោលំដាប់ប្រទេស បានប៉ែងជើងគ្នាពង្រីកទីផ្សារតារា ក្នុងនោះតារាចម្រៀងវ័យក្មេងប្រកប ដោយរូបសម្រស់គួរឱ្យទាក់ទាញប្រចាំ ផលិតកម្មហង្សមាសកញ្ញា ឈិត សុវណ្ណបញ្ញា បានខិតខំផ្លាស់ប្ដូរការសម្ដែងជាបន្ត បន្ទាប់រហូតមានទំនុកថ្មីៗ ជាច្រើនទទួលការទាក់ទាញ។

 ម្លោះហើយមេកើយបានផ្ដល់ បទថ្មីៗបន្តចេញជូនអ្នកគាំទ្រ ហើយក្រុមការងាររបស់ហង្សមាសថែមទាំងបានចំណាយ ពេលវេលាដ៏សំខាន់លើកមុខ មាត់ដល់ឈិត សុវណ្ណបញ្ញ ជាខ្លាំង ព្រោះវ៉ុលចម្រៀងថ្មីដែលនាងច្រៀង មានការថតរហូតដល់ប្រទេសចិន តាមទីក្រុមធំៗទៀតផង ទើបគេគិតថានៅពេលឆាប់ៗនេះ បញ្ញាច្បាស់ជា ឡើងកូដមួយក្រឺតទៀងហើយ។

ពិតជាពិសេសមែនទែនដែល ឈិត សុវណ្ណបញ្ញា មានឈ្មោះជាតារាចម្រៀងម្នាក់ នៅផលិតកម្មហង្សមាស ដែលជាផលិតកម្មពូកែរកទំនុកទាក់ទាញអារម្មណ៍ មហាជនក្នុងការសម្ដែងប្លែកៗនោះ ហើយបានចំណាយពេលនាំតារាស្រីរូបនេះ ចេញទៅថតបទថ្មីដែលជាបទផ្ទាល់ ខ្លួនរបស់នាងរហូតដល់ប្រទេសចិន ដែលត្រូវចាយវាយប្រាក់ជាច្រើនពាន់ដុល្លារ ក្នុងន័យធ្វើយ៉ាងណាយកគុណភាព និងលើកមុខមាត់ដល់ម្ចាស់បទផង៕





ប៉ុន បាន

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]