ល្ងាចនេះពន្លឺព្រះអាទិត្យប៉ះកែងខ្សែអេក្វាទ័រ ហើយព្រឹត្តិការណ៍ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា នឹងចាប់ផ្ដើម

//s9.kh1.co/c5/c50272e534dd40087cba9c229eb58ee6db178ae1.jpg
បច្ចេកវិទ្យា

 ២០-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្នុងឆ្នាំ២០២១ ព្រឹត្ដិការណ៍សមរាត្រីចាប់ផ្ដើមនៅថ្ងៃទី២០ ខែមីនា វេលាម៉ោង១៦:៣៧

កម្ពុជា៖ បើតាមនិយមន័យ សមរាត្រីគឺជាព្រឹត្ដិការណ៍មួយ​ដែលប្រវែងនៃគន្លងព្រះអាទិត្យធ្វើឲ្យរយៈពេលថ្ងៃនិងយប់ស្មើគ្នា។ យើងដឹងហើយថា ក្នុងមួយថ្ងៃមានរយៈពេល២៤ម៉ោង តែមនុស្សមួយចំនួនជឿថា នៅថ្ងៃនេះដែររយៈពេលថ្ងៃនិងយប់ស្មើគ្នា ដោយពេលថ្ងៃមានរយៈពេល១២​ម៉ោង និងពេលយប់មានរយៈពេល១២ម៉ោងដូចគ្នា។ ជាក់ស្ដែង នៅថ្ងៃសមរាត្រី រយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល១២ម៉ោងស្មើគ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមរាត្រីខែមីនាកើតឡើង ពេលចំណុចពន្លឺព្រះអាទិត្យធ្វើដំណើរចាកចេញពីអឌ្ឍគោលខាងត្បូង ដោយឆ្លងកាត់តំបន់ខ្សែអេក្វាទ័រ ហើយបន្ទាប់ពីនោះមក ចំណុចពន្លឺអាទិត្យនឹងចាប់ផ្ដើមធ្វើដំណើរទៅអឌ្ឍគោលខាងជើងវិញ។ ចំណែកក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បើយោងតាមគេហទំព័រ Time and Date  ព្រឹត្ដិការណ៍សមរាត្រីចាប់ផ្ដើមនៅថ្ងៃទី២០ ខែមីនា វេលាម៉ោង១៦:៣៧ ដែលវាជាពេលដែលចំណុចពន្លឺព្រះអាទិត្យប៉ះកែងតំបន់ខ្សែអេក្វាទ័រ។

នៅថ្ងៃនេះដែរ ព្រះអាទិត្យក្នុងប្រទេសរបស់យើងនឹងចាប់ផ្ដើមរះ នៅម៉ោង៦:០៤ និងលិចទៅវិញនៅម៉ោង១៨:១១ ដែលពេលថ្ងៃមានរយៈពេល ១២ម៉ោងនិង៧នាទី។ ថ្ងៃរះនឹងចាប់ផ្ដើមនៅទិសខាងកើត ត្រង់មុំ៩០អង្សា និងថ្ងៃលិចទៅវិញនៅទិសខាងលិច ត្រង់មុំ២៧០អង្សា។ សម្រាប់ថ្ងៃនេះ គម្លាតពីព្រះអាទិត្យនិងផែនដីមានរយៈចម្ងាយ១៤៨.៩៨លានគីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ ថ្ងៃសមរាត្រីគឺជាសញ្ញាបញ្ជាក់ប្រាប់ថា ព្រះអាទិត្យនឹងចាប់ផ្ដើមរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ដ ដែលវាកើតឡើងពីរដងក្នុងមួយឆ្នាំ។ ថ្ងៃសមរាត្រីលើកទីមួយកើតឡើង ក្នុងខែមីនា និងលើកទីពីរកើតឡើង ក្នុងខែកញ្ញា៕

រូបភាពផែនដី ក្នុងព្រឹត្ដិការណ៍សមរាត្រី 
រូបភាពផែនដី ក្នុងព្រឹត្ដិការណ៍សមរាត្រី 
ប្រភពរូបដើម Time and Date
ប្រភពរូបដើម Time and Date
ចំណុចពន្លឺព្រះអាទិត្យប៉ះកែងតំបន់ខ្សែអេក្វាទ័រនៅថ្ងៃនេះ (ប្រភព Time and Date)
ចំណុចពន្លឺព្រះអាទិត្យប៉ះកែងតំបន់ខ្សែអេក្វាទ័រនៅថ្ងៃនេះ (ប្រភព Time and Date)
ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នៅថ្ងៃសមរាត្រី
ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នៅថ្ងៃសមរាត្រី
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T