មិនមើលនឹងភ្នែក ឃើញជីវភាពលំបាក លោកជំទាវ ទ្រី ដាណា ជួយឧបត្ថម្ភលោកតារត់ម៉ូតូវ័យ៧០ឆ្នាំទឹកប្រាក់ចំនួន.... (មានវីដេអូ)

//s9.kh1.co/dd/ddc4c6d0456cb3712d77763ea3a668e618a9e1ba.jpg
តារា & កម្សាន្ដ

 ២០-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្រពៃណាស់! ដោយឃើញជីវភាពលំបាកដោយក្តីអាណិត លោកជំទាវ ទ្រី ដាណា ជួយឧបត្ថមលោកតារត់ម៉ូតូ ក្នុងទឹកប្រាក់ប៉ុណ្ណេះ....

កម្សាន្ត៖ កាលពីម្សិលមិញ បើយោងផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ទ្រី ដាណា បានបញ្ចេញរូបភាពជាច្រើនសន្លឹក ដោយសរសេររៀបរាប់ និង អាណិតលោកតាមួយរូបមានវ័យ៧០ឆ្នាំហើយ តែលោកតានៅតែមានជីវភាពយ៉ាប់យឺនតោកយ៉ាក ដោយលោកតាគឺជាអ្នករត់ម៉ូតូឌុប នៅម្តុំKOI សាលាវ៉ាន់ដា​ ហើយក្នុងមួយថ្ងៃលោកតារកចំណូលបានតែ ១ម៉ឺនរៀលតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយបានមើលឃើញពីភាពក្រលំបាកតោកយ៉ាករបស់លោកតាបែបនេះ លោកជំទាវចិត្តធម៍ ទ្រី ដាណា បានអញ្ជើញ និងជួយឧបត្ថមលោកតារូបនេះ ជាទឹកប្រាក់ចំនួន ៥លានរៀល និង អាហារគ្រឿងបរិភោគមួយចំនួនទៀតផងដែរ​សម្រាប់លោកតាទុកប្រើប្រាស់ផងដែរ។

ជាមួយគ្នានោះដែរ លោកជំទាវ ទ្រី ដាណា បានបង្ហោះសារនៅតាមបណ្តាញហ្វេសប៊ុកដូច្នេះថា៖​

បានជួបលោកពូ ដែលរត់ម៉ូតូឌុបនោះហើយ។ អាណិតគាត់ណាស់ សួរទៅអាយុ ៧០ឆ្នាំ តែនៅរត់ម៉ូតូឌុប រកលុយបង់បន្ទប់ជួលគេ។ គាត់មានប្រពន្ធ កូន៣នាក់ទៀត តែជាអ្នកធ្វើការអនាម័យទាំងអស់។ ឥឡូវកូវីដចឹង គាត់រត់ឌុបអត់បានទេ គាត់បានមួយថ្ងៃ 1ម៉ឺនរៀលអីហ្នឹង មិនទាន់កាត់ថ្លៃសាំងផង ខ្ញុំជួយដោះស្រាយជីវភាពគាត់ ៥លានរៀល និងអាហារគ្រឿងហូបចុកប្រើប្រាស់មួយចំនួន ដើម្បីគាត់ទុកប្រើ។ គាត់នៅរត់ឌុបម្ដុំសាលាវ៉ាន់ដា បើមានឥវ៉ាន់អី រកគាត់ដឹកទៅ។ កុំភ្លេចការពារខ្លួនពីកូវីដផងបងប្អូន សង្ឃឹមថាវានឹងវិនាសរលាយបាត់ឆាប់ៗ ឱ្យបងប្អូនប្រកបមុខរបរ មានការងារធ្វើ រកចំណូលបានដូចមុនវិញ

លោកជំទាវ ទ្រី ដាណា

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកតារត់ម៉ូតូឌុប
លោកតារត់ម៉ូតូឌុប
លោកតារត់ម៉ូតូឌុប
លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
លោកជំទាវ ទ្រី ដាណា និង លោកតារត់ម៉ូតូឌុប
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T