ពិបាកចិត្ត គ្មានអ្នកណាជូនទៅកក់សក់ ធ្វើក្រចក ហាត់ប្រាណ ស្រីមុំ ទិញកូនឡានមួយ ទុកគ្រាន់ជិះទៅខ្លួនឯង

//s9.kh1.co/01/018780893b0a16133d4f5878ebfff67946015a64.jpg
តារា & កម្សាន្ដ

 ២០-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សម័យកូវីដ តែស្រីមុំនៅតែកាក់កប ស្វាគមនិ៍សមាជិកថ្មីទិញឡានថ្មី ទិញទុកគ្រាន់ជិះទៅកក់សក់ និងធ្វើក្រចក

ភ្នំពេញ៖ ទស្សនិកជន ក៏ដូចជាមិត្តអ្នកគាំទ្រ ដឹងកាន់តែច្បាស់ហើយថា ជីវិតឯកជនរបស់ តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ ពិតជាមានភាពសម្បូរបែប ឡូយឆាយ មិនថាជីវិតគ្រួសារក៏មានសុភមង្គល ជាពិសេសនោះ មុខជំនួញរកស៊ី ក៏កាន់តែកាប់កបពីមួយថ្ងៃ ទៅមួយថ្ងៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ ពិធីការិនី 3FUN រូបនេះ និងស្វាមី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមគណនីផ្ទាល់ខ្លួន ឲ្យឃើញនូវកូនឡានស៊េរីទំនើបថ្មី អមដោយសារដែលបានលើកឡើងថា ៖

Welcome my new toyTIVOLI មួយនេះមានតំលៃមិនសូវជាថ្លៃ​ប៉ុន្មាន​ទេ​ សមល្មមជាមួយរូបរាងនិងគុណភាព​
ដំបូងគិតថារកទិញកូនឡានតូចមួយគ្រាន់បេីកខ្លួនឯងបានពេលស្លន់នៅក្នុងក្រុង​ពេល
ហាត់ប្រាណ​ ធ្វេីក្រចក​ កក់សក់អីចឹងណា.....
ព្រោះនៅផ្ទះសុទ្ធតែឡានធំ​ ទៅណាម្តងៗទាល់តែចាំតៃកុងឡាន​ រឺប៉ាប៉ា​ មិនទាន់ចិត្តសោះ
តែចុងក្រោយបែរជាត្រូវចិត្ត TIVOLI premium SUV ដ៏ខ្ចូតនេះទៅវិញ​ ឃេីញហេីយដកចិត្តមិនរួចម៉ង

គង់ ចាន់ស្រីមុំ 

ក្រោយពីឃើញបែបនេះ  យើងសង្កេតឲ្យដឹងថា ជីវិតឯកជនរបស់អ្នកនាង ពិតជាមិនធម្មតានោះទេ ព្រោះតែអ្នកម៉ាក់កូនមួយរូបនេះ តែងតែបង្ហោះរូបថត ពីភាពហ៊ឺហារ នៃជីវិតទ្បូយឆាយ ស៊ីវីល័យ ព្រមទាំងមានសម្ភារៈ ប្រើប្រាស់ទំនើបៗ ជាពិសេសនោះ ម៉ូតសម្លៀកបំពាក់ម៉ាក់ល្បីៗ ដែលមានតម្លៃខ្ពស់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ និងស្វាមី 
គង់ ចាន់ស្រីមុំ និងស្វាមី 
គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ 
គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ 
គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ 
គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ 
គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ 
គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ 
ឡានថ្មីរបស់ ស្រីមុំទើបតែទិញ
ឡានថ្មីរបស់ ស្រីមុំទើបតែទិញ
គង់ ចាន់ស្រីមុំ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T