ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសម្តែងពីអារម្មណ៍ក្តុកក្តួលជាពន់ពេក ដែលបានឃើញ តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ទន្ទឹមចាំផ្លូវប្រពន្ធមកផ្ទះវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ដោយបានឃើញរៀមច្បមសិល្បៈករក្នុងសភាពដូច្នេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសរសេរជាសារខ្លីមួយដោយរៀបរាប់ពីអារម្មណ៍ដែលដក់នៅក្នុងបេះដូងមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
ពូអើយពូ ឃើញរូបនេះហើយអាណិតពូខ្លោចចិត្ត អានពាក្យពូសរសេរដឹងពីទំហំចិត្តពូចំពោះភរិយា ពេលខ្លីសោះគ្រួសារមួយបាត់បង់ភរិយា បាត់បង់ម្តាយជាទីស្រលាញ់
សូមបងប្អូនប្រុងប្រយ័ត្នអោយដល់ទីបំផុត ពិសេស អ៊ុំ ពូ មីង ចាស់ៗដែលមានជំងឺប្រចាំកាយស្រាប់ បើឆ្លងកូវីដមួយទៀតគឺហានិភ័យណាស់ ដូច្នេះសូម អ៊ុំ ពូ មីង ប្រយ័ត្នអោយមែនទែន បងប្អូនទាំងអស់ថែរទាំមនុស្សចាស់ក្នុងគ្រួសារអោយបានល្អ ។
សូមវិញ្ញាណក្ខន្ធរបស់មីងបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត
សូមពូនិងប្អូនៗតាំងស្មារតីអោយមាំ អធិដ្ឋានជូនតំណើរមីងជាចុងក្រោយពីចំងាយ និង កុំភ្លេចថែរទាំសុខភាពអោយបានរឹងមាំ ពិសេសពូដើម្បីជាម្លប់ ដល់កូនចៅរបស់ពូបន្ត
យ៉ាងណាមិញ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាឲ្យ ថែរក្សាខ្លួននឹងគោរពតាមបទបញ្ជានិង ក្បូនអនាម័យការពារខ្លួនពីកូវិដ១៩ តាមការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវកុំមានការធ្វេសប្រហែសឲ្យសោះ ចំពោះគ្រួសារដែលមានមនុស្សចាស់និង មានជំងឺប្រចាំកាយស្រាប់ផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖



