អង្គការណាសា ទទួលបានជោគជ័យ សាកល្បងប្រព័ន្ធរ៉ុក្កែត សម្រាប់បញ្ចូនមនុស្សទៅឋានព្រះច័ន្ទ

//s9.kh1.co/87/8743e8f32e091349aa100c86b10c68b1e9fe6cd7.jpg
បច្ចេកវិទ្យា

 ២០-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អង្គការណាសា បានធ្វើការតេស្តសាកល្បងទទួលបានជោគជ័យទៅលើប្រព័ន្ធគ្រាប់រ៉ុក្កែត សម្រាប់បេសកម្មអវកាស ដោយបញ្ចូនមនុស្សទៅឋានព្រះចន្ទជាថ្មីក្នុងឆ្នាំ ២០២៤ខាងមុខ

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អង្គការណាសា បានធ្វើ​តេស្ត​ដោយជោគជ័យទៅលើប្រព័ន្ធ​រ៉ុក្កែត សម្រាប់បេសកកម្មអវកាស ដោយបញ្ចូនមនុស្សទៅឋានព្រះច័ន្ទជាថ្មីក្នុងឆ្នាំ ២០២៤ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អង្គការណាសា បានធ្វើការតេស្តលើម៉ាស៊ីន​រ៉ុក្កែត ដែលគេហៅថា Space Launch System (SLS) នៅឯមជ្ឈមណ្ឌលអវកាស Stennis ក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ អំឡុងពេលធ្វើតេស្ដនោះ ម៉ាស៊ីន RS-25 ទាំង ៤គ្រឿងបានរោទ៍រយៈពេល ០៨នាទីតាមការគ្រោងទុក ដោយរុំព័ទ្ធទីតាំងជុំវិញ និងមេឃពោរពេញដោយផ្សែងសក្បុស។ ក្រោយការធ្វើតេស្ដចប់ គេលឺបុគ្គលិករបស់ NASA សម្ដែងការត្រេកអរយ៉ាងខ្លាំង និងមានបណ្ដាក្រុមហ៊ុនអវកាសផ្សេងៗជាច្រើន បានចេញមុខអបអរសាទរដល់ អង្គការណាសា សម្រាប់ការទទួលជោគជ័យនេះ។

យ៉ាងណាមិញ ប្រព័ន្ធ​រ៉ុក្កែត SLS ដែលផលិតដោយក្រុមហ៊ុន Boeing នឹងត្រូវដឹកយកទៅកាន់មជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដា ដើម្បីផ្គុំចូលគ្នាជាមួយយានអវកាស Orion ដែលផលិតដោយក្រុមហ៊ុន Lockheed Martin

គួរជម្រាបថា អង្គការណាសាមានគោលបំណង បញ្ចូនយានអវកាស Orion​ គ្មានមនុស្សបើកទៅគន្លងរបស់ឋានព្រះច័ន្ទជាមុន នៅខ្ទង់ខែវិច្ឆិការខាងមុខ ខណៈគោលដៅចម្បង គឺបញ្ចូនអវកាសយានិកនៅក្នុងឆ្នាំ ២០២៤៕

ការតេស្តសាកឡងម៉ាស៊ីនគ្រាប់រ៉ុក្កែត
ការតេស្តសាកឡងម៉ាស៊ីនគ្រាប់រ៉ុក្កែត
  ម៉ាស៊ីន RS-25
  ម៉ាស៊ីន RS-25
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T