ម្តាយ វី ឌីណែត បានក្លាយជាជនរងគ្រោះទីពីរ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩

//s9.kh1.co/a2/a24f1c61c219f838a5b28289fbca1c7f5f1b3452.jpg
សង្គម

 ១៩-មីនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអំពីមូលហេតុនៃការស្លាប់ របស់ម្តាយវីឌីណែត គឺដោយសារតែជំងឺកូវីដ១៩និង ជំងឺប្រចាំកាយ

ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអំពីមូលហេតុនៃការស្លាប់ ម្តាយរបស់តារាចម្រៀង វី ឌីណែត ដែលមានអាយុ៦២ឆ្នាំ ក្រោយពីបញ្ជូនទៅបន្ទប់សង្គោះបន្ទាន់បានប្រហែលជាពីរថ្ងៃប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រហែលជាប៉ុន្មាននាទីមុននេះ ក្រសួងសុខាភិបាលបានប្រកាសអំពីការស្លាប់របស់ម្តាយ វី ឌីណែត ដោយសារតែជំងឺកូវីដ១៩នេះ បានចូលវៃលុកសួត ធ្វើឲ្យសួតអ្នកជំងឺរលាកខ្លាំងនិង ស្ទះសរសៃឈាមបេះដូង ក្រៅពីនេះទៀត គាត់ក៏មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាមនិង ធាត់ខ្លាំងផងដែរ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយដោយអស់លទ្ធភាពហើយ នៅតែមិនអាចជួយសង្គោះគាត់បាន។

ក្រសួងសុខាភិបាល ក៏បានចូលរួមសម្តែងនូវការសោកស្តាយជាអនេក ជាមួយនឹងមរណៈទុក្ខយ៉ាងក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។

គួររម្លឹកដែរថា ម្តាយ វី ឌីណែត គឺជាជនរងគ្រោះទីពីរដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វី ឌីណែតនិង ម្តាយ(កាលនៅរស់)
វី ឌីណែតនិង ម្តាយ(កាលនៅរស់)
ម្តាយ(កាលនៅរស់)និង វី ឌីណែត
ម្តាយ(កាលនៅរស់)និង វី ឌីណែត
វី ឌីណែតនិង ម្តាយ(កាលនៅរស់)
វី ឌីណែតនិង ម្តាយ(កាលនៅរស់)
លំខិតដែលបានចេញ ដោយក្រសួងសុខាភិបាល
លំខិតដែលបានចេញ ដោយក្រសួងសុខាភិបាល
ហួ ឡាវីវី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T