សម្តេចពិជ័យសេនា ទៀ បាញ់៖ មានកងទ័ពកម្ពុជាប្រាំនាក់ហើយ ដែលបានកើតមេរោគកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងហើយក្តី

//s9.kh1.co/ff/ff7b093edfa55d555771bd43cd0c929b93632769.jpg
សង្គម

 ១៩-មីនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

សម្តេចពិជ័យសេនា ទៀ បាញ់៖ មានកងទ័ពកម្ពុជាប្រាំនាក់ហើយ ដែលបានកើតមេរោគកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងហើយក្តី

រាជធានីភ្នំពេញ៖ បើយោងតាមប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានកងទ័ព៥ នាក់ហើយ ដែលបានឆ្លងមេរោគកូវីដ១៩ បើទោះបីជាកងទ័ពទាំងនេះ បានចាក់វ៉ាក់សាំងទាំងពីរដងរួចរាល់ហើយក្តី  តែយ៉ាងណាអាការៈជំងឺកូវីដ១៩របស់ពួកគេពុំមានសភាពធ្ងន់ធ្ងរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្តេចពិជ័យសេនា ទៀ​ បាញ់
សម្តេចពិជ័យសេនា ទៀ​ បាញ់

ក្នុងឡែក ដើម្បីចូលរួមបង្ការ ការពារ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ព សម្តេចពិជ័យសេនា ក៏បានណែនាំដល់មេបញ្ជាការ កងទ័ពជំនាញ និង នាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ត្រូវ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ៣ការពារ៣កុំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងកូវីដ១៩នេះ រួចរាល់ក៏ដោយក្តី។

ទន្ទឹមនឹងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រកាសផងដែរថា ពេទ្យកងទ័ពនៃក្រសួងការពារជាតិ បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែជួបនូវបញ្ហានៃជំងឺដ៏កាចសាហាវមួយនេះផងដែរ។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៧៨នាក់ ​ អ្នកជាសះស្បើយ ៩១៧នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៦៥៨នាក់៕

ប្រភព៖ BTV NEWS

សម្តេចពិជ័យសេនា ទៀ​ បាញ់
សម្តេចពិជ័យសេនា ទៀ​ បាញ់
សម្តេចពិជ័យសេនា ទៀ​ បាញ់
សម្តេចពិជ័យសេនា ទៀ​ បាញ់
សម្តេចពិជ័យសេនា ទៀ​ បាញ់
សម្តេចពិជ័យសេនា ទៀ​ បាញ់
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T