រូបភាព១០សន្លឹកពីលំហអវកាស នឹងធ្វើឱ្យអ្នកយល់ដឹងពីភពផែនដីកាន់តែច្រើន

//s9.kh1.co/d9/d943cf0516845bbd1d357581fb545516295afb29.jpg
បច្ចេកវិទ្យា

 ១៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទិន្នន័យផ្កាយរណបអាចផ្តល់ឱ្យយើង នូវទស្សនៈថ្មីៗអំពីជីវិតនៅលើផែនដីបាន

បរទេស​៖ យើងប្រាកដជាធ្លាប់ដឹងពិមុនៗហើយថា ភពផែនដីមានរូបរាងយ៉ាងម៉េច ពេលមើលមកពីអវកាស ដោយសារមានរូបភាពជាច្រើនដែលត្រូវបានថតពីខាងលើអវកាសមក ហើយបញ្ជូនមកផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧទាហរណ៍ អ្នកប្រហែលជាធ្លាប់បានឃើញរូបខាងក្រោមនេះតាមការចែករំលែកនានា ដែលរូបនេះត្រូវបានថតដោយអវកាសយានិក Bill Anders នៅលើអាប៉ូឡូទី8 ទោះបីជាពេលខ្លះរូបនេះត្រូវបានដាក់ផ្ដេកក៏ដោយ។

រូបភាពនេះមានឈ្មោះថា Earthrise (រូបភាព៖ NASA)
រូបភាពនេះមានឈ្មោះថា Earthrise (រូបភាព៖ NASA)

ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេអំពីទំហំនៃការខំប្រឹងប្រែងក្នុងការចាប់យករូបភាពពីទីអវកាស ដើម្បីបង្កើតការយល់ដឹងអំពីជីវិតរបស់យើងនៅលើផែនដី ចាប់តាំងពីការលូតលាស់នៃសារាយ រហូតដល់ការផ្លាស់ប្តូរផ្ទាំងទឹកកក។

រូបភាពខាងក្រោមនឹងអនុញ្ញាតឱ្យអ្នកបានយល់កាន់តែច្រើនពីជីវិតនៅលើផែនដី៖

1. កន្លែងដែលទ្វីបជួបគ្នា

 (រូបភាព៖ NASA)
(រូបភាព៖ NASA)

អវកាសយានិក Andrew Morgan បានថតរូបនេះពីស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងឆ្នាំ2019 ដោយចាប់យកចំណុចដែលទ្វីបពីរជួបគ្នា។ រូបថតបង្ហាញពីដែនដីសណ្តនីលនៅទ្វីបអាហ្វ្រិក ឧបទ្វីបស៊ីណៃ និង Levant នៅអាស៊ីអាគ្នេយ៍។ 

2. ភាពខុសគ្នាតែរយៈពេលប៉ុន្មានថ្ងៃ

ថ្ងៃទី20 ខែកុម្ភៈ 2021 (រូបភាព៖ NASA)
ថ្ងៃទី20 ខែកុម្ភៈ 2021 (រូបភាព៖ NASA)
ថ្ងៃទី3 ខែមីនា 2021 (រូបភាព៖ NASA)
ថ្ងៃទី3 ខែមីនា 2021 (រូបភាព៖ NASA)

រូបថតខាងលើបង្ហាញពីការផ្លាស់ប្តូរនៃទឹកកក ដោយសារលំនាំអាកាសធាតុ ដែលមានការផ្លាស់ប្តូរក្នុងរយៈពេលតែប៉ុន្មានថ្ងៃពីគ្នាប៉ុណ្ណោះ។ រូបទីមួយថតនៅថ្ងៃទី20 ខែកុម្ភៈ 2021 រូបទីពីរថតនៅថ្ងៃទី3 ខែមីនា 2021។

3. មើលពីទីខ្ពស់

(រូបភាព៖ NASA)
(រូបភាព៖ NASA)

រូបថតមួយនេះថតពីលើ ISS ដោយ Randy Bresnik វាបានបង្ហាញពីជួរភ្នំហិម៉ាឡៃ។ ថតនៅថ្ងៃទី5 ខែធ្នូ ឆ្នាំ2017។

4. ពន្លឺពេលយប់នៅភពផែនដី

(រូបភាព៖ NASA)
(រូបភាព៖ NASA)

រូបភាពពេលរាត្រី អាចជួយក្នុងការតាមដានការនេសាទខុសច្បាប់ តាមដានចលនាទឹកកកសមុទ្រ និងជួយកាត់បន្ថយការបំពុលដោយពន្លឺ។

5. ព្យុះធូលី  

&nbsp;(រូបភាព៖ NASA)<br style="null;">
 (រូបភាព៖ NASA)
(រូបភាព៖ REUTERS/Thomas Peter)
(រូបភាព៖ REUTERS/Thomas Peter)

រូបទីមួយបង្ហាញពីពពកធូលីបានគ្របដណ្តប់ទីក្រុងប៉េកាំង ក្នុងខែមីនាឆ្នាំ2021 ចំណែកឯរូបខាងក្រោមវា គឺជារូបដែលថតនៅលើដី។
រូបភាពថតពីផ្កាយរណបអាចផ្តល់នូវការយល់ឃើញថ្មីៗអំពីព្រឹត្តិការណ៍នៅលើផែនដី បើប្រៀបធៀបទៅនឹងរូបភាពដែលថតនៅលើដី។  

6. ការលូតលាស់នៃសារាយខៀវ/បៃតង (Blue-green algae blooms)

(រូបភាព៖ NASA)
(រូបភាព៖ NASA)

រូបខាងលើថតពីលើប្រទេសអូស្ត្រាលី។ អាជ្ញាធរបានព្រមានប្រជាជន ឲ្យនៅឆ្ងាយពីទឹកដោយសារការលូតលាស់នៃសារាយ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់ត្រីផងដែរ។

7. ទឹកជំនន់នៅប្រទេសម៉ូហ្សាំប៊ិក

(រូបភាព៖ NASA)
(រូបភាព៖ NASA)

រូបភាពទាំងនោះបង្ហាញពីទឹកជំនន់រយៈពេល7ថ្ងៃ ដែលបង្កឡើងបន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក Eloise បានវាយប្រហារប្រទេសម៉ូហ្សាំប៊ិក។  

8. បាតុភូត Psychedelic phytoplankton

(រូបភាព៖ NASA)<br style="null;">
(រូបភាព៖ NASA)

សារធាតុ phytoplankton បានធ្វើឱ្យទឹកមានពណ៌ខៀវភ្លឺ។ គេមិនទាន់ច្បាស់ទេថា ហេតុអ្វីបានជាសារធាតុ phytoplankton លេចឡើងយ៉ាងច្រើនបែបនេះ អស់រយៈពេលជាច្រើនសប្តាហ៍។  

9. ទឹកទន្លេប្តូរពណ៌

(រូបភាព៖ NASA)
(រូបភាព៖ NASA)

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ពណ៌ទឹកទន្លេរបស់ទន្លេធំៗប្រហែល1ភាគ3នៅប្រទេសអាមេរិកបានផ្លាស់ប្តូរ ក្នុងរយៈពេល35ឆ្នាំចុងក្រោយនេះ។

10. ការរលាយព្រិល

ព្រិលគ្របដណ្តប់លើភ្នំហ្វូជីថ្ងៃទី29 ខែធ្នូ ឆ្នាំ2013 (រូបភាព៖ NASA)
ព្រិលគ្របដណ្តប់លើភ្នំហ្វូជីថ្ងៃទី29 ខែធ្នូ ឆ្នាំ2013 (រូបភាព៖ NASA)
ព្រិលគ្របដណ្តប់លើភ្នំហ្វូជីថ្ងៃទី1 ខែមករា ឆ្នាំ2021 (រូបភាព៖ NASA)
ព្រិលគ្របដណ្តប់លើភ្នំហ្វូជីថ្ងៃទី1 ខែមករា ឆ្នាំ2021 (រូបភាព៖ NASA)

រូបទីមួយបង្ហាញពីព្រិលគ្របដណ្តប់លើភ្នំហ្វូជីថ្ងៃទី29 ខែធ្នូ ឆ្នាំ2013។ រូបទីពីរបង្ហាញពីព្រិលគ្របដណ្តប់លើភ្នំហ្វូជីថ្ងៃទី1 ខែមករា ឆ្នាំ2021។

ព្រិលគ្របដណ្តប់លើភ្នំហ្វូជីនៅខែធ្នូឆ្នាំ2020 ស្ថិតក្នុងចំណោមព្រិលកម្រិតទាបបំផុតក្នុងរយៈពេល20ឆ្នាំដែលផ្កាយរណប Terra របស់ណាសាបានតាមដានវា៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T