ម្តាយគេម្តាយយើង! ណុប បាយ៉ារិទ្ធ បន់ស្រន់អស់បារមី ឲ្យម្តាយ វី ឌីណែត ក្រោយស្ថានភាពកូវីដ ធ្វើទុក្ខខ្លាំង

//s9.kh1.co/f6/f6faa2470bc2a5b1a1f9f50e76e19be8031d9c78.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក ណុប ប៉ាយ៉ារិទ្ធ ពិតជារាមច្បងគម្រូម្នាក់មែន បានធ្វើការបួងសួងអស់ទេវតា ឲ្យជួយឲ្យអ្នកម៉ាក់តារាចម្រៀងរូបនេះ ផុតអស់រោគា

រាជធានីភ្នំពេញ ៖ ក្រោយពេលតារាចម្រៀង វី ឌីណែត ត្រូវពិនិត្យរកឃើញបានឆ្លងជំងឺកូវីដ១៩រួចមក ក្រុមគ្រួសារតារាចម្រៀងស្រីរូបនេះ ក៏ត្រូវបានបញ្ជូនឲ្យទៅធ្វើតេស្តជាបន្ទាន់ រីឯលទ្ធផលវិញ ត្រូវបានដឹងថា ជំងឺនេះបានឆ្លងទៅកាន់អ្នកម្តាយរបស់ខ្លួន ចំណែកឯលោកប៉ា គឺអវិជ្ជមាន។ តែ ក្រោយពេលបញ្ជូនទៅព្យាបាលមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែទទួលដំណឹងក្តុកក្តួលថា អាការស្ថានភាពសុខភាពរបស់អ្នកម៉ាក់ គឺត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យរុស្សីជាប្រញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែទទួលបានដំណឹងនេះភ្លាម តារាចម្រៀង ណុប បាយ៉ារិទ្ធ ពិតជា​ សិល្បកររាមច្បងគម្រូខ្លាំងម្នាក់មែន បើទោះបី ជាខ្លួន កំពុងតែផ្ទុកជំងឺកូវីដ១៩ ហើយមានអាការៈមិនទាន់ធូរស្រាលនៅឡើយក៏ពិតមែន តែខ្លួននៅតែ មិនភ្លេច បង្ហោះសារជូនពរ និងបន់ស្រន់ អស់ទេវតា ឲ្យជួយរក្សាម្តាយតារាចម្រៀងរួមអាជីពរូបនេះ ដែលត្រូវរកឃើញផ្ទុកជំងឺកូវីដ១៩នេះ តែដោយសារតែ សុខភាពមនុស្សចាស់ អាយុរាងច្រើនទៀតនោះ ទើបធ្វើឲ្យអ្នកម៉ាក់ ត្រូវបញ្ឌូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរុស្សី ជាបន្ទាន់។ 

គួរបញ្ជាក់ផងដែរថា ទោះបីមិនបានជួបមុខសួរសុខទុក្ខផ្ទាល់ យ៉ាងណាក្តី តែតារាចម្រៀងប្រុសរូបនេះ នៅតែបង្ហោះសារជូនពរពី ចម្ងាយថា ៖

សូមបារមីព្រះមាតាមហានគ ឬ ព្រះម៉ែនាគ បិតានាគ ព្រមទាំងវត្ថុសក្តិសិទ្ធដែលឃុំគ្រងរក្សាប្រទេសកម្ពុជាទាំងមូលកូនណាក៍ត្រូវការម្តាយដែរ ហេតុនេះសូមលោកជួយបីបាច់និងប្រទានជីវិតបន្តរដល់អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM ដែលកំពង់សម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យរុស្សី អោយគាត់មានកំលាំងមាំមួនមកវិញ និង ឆាប់ជាសះស្បើយ ទាំងជំងឺប្រចាំកាយ និង ជំងឺកូវីដ១៩ សូមបងប្អូនចូលរួមបួងសួងដល់គាត់ផង#ខ្ញុំសូមបួងសួងដល់អ្នកម្តាយប្អូនស្រីវីឌីណែតអោយឆ្លងផុតទុក្ខលំបាកនិងគ្រោះភ័យទាំងពួង៕

តារាចម្រៀង ណុប បាយ៉ារិទ្ធ

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង វី ឌីណែត
តារាចម្រៀង វី ឌីណែត
រូបភាព
រូបភាព
ណុប បាយ៉ារិទ្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T