កំពុង​​ព្យាបាល​​ខ្លួន​ផង ម្តាយក៏​​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​​ទៀត​​ ទើប វី ឌីណែត បង្ហោះ​សារបែបនេះ

//s9.kh1.co/a8/a8c4a9784f9ff53e3d354b558ae3469f7f987b37.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

ខណៈអ្នកម្តាយ​​ វី ឌីណែត ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់បាន ១ ថ្ងៃ ស្រាប់តែនាងបានបង្ហោះសារយ៉ាងដូច្នេះ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ បន្ទាប់ទទួលដំណឹងថា តារាចម្រៀងស្រី វី ឌីណែត និងអ្នកម្តាយមានលទ្ធផល​វិជ្ជមាន​មេរោគកូវីដ១៩ រួចមក ធ្វើឲ្យមហាជនមិត្តអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភរូបនាងយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយពីសម្រាកព្យាបាលមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនោះអ្នកម្តាយ​របស់​នាងមានអាការៈធ្ងន់ ទើបក្រុមគ្រូពេទ្យបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ធ្វើឲ្យតារាចម្រៀង វី ឌីណែត រន្ធត់ចិត្ត និង​ព្រួយ​បារម្ភពីសុខភាពអ្នកម្តាយយ៉ាងខ្លាំង។

ទន្ទឹមនឹងគ្នានេះផងដែរ បន្ទាប់ពីអ្នកម្តាយរបស់តារាចម្រៀងស្រីរូបនេះ ផ្លាស់ទៅសង្គ្រោះបន្ទាន់បានរយៈពេល ១ ថ្ងៃរួច​មក ស្រាប់តែនាងក៏បានបង្ហោះរូបភាពមួយសន្លឹក និងបង្ហាញអារម្មណ៍ចំពោះអ្នកម្តាយយ៉ាងដូច្នេះថា៖

«សូមទេវតានឹងវត្ថុសាកសិទ្ធទាំងឡាយដែលមានលើលោកនេះ ​ សូមជួយតាមថែរក្សា​ម៉ាក់របស់ខ្ញុំ​ផងសូមអោយម៉ាក់ជៀសឆ្ងាយពីជំងឺកូវីដ១៩ នេះសូមអោយអំពើល្អដែលនាងខ្ញុំបានធ្វើកន្លងមក​ ជួយបណ្ដាលអោយម៉ាក់របស់ខ្ញុំឆាប់ជាងចុះ ម៉ាក់ហាម៉ាក់ត្រូវរឹងមាំណាឆាប់បានទៅផ្ទះយើងវិញ។ ពេលនេះម៉ាក់ខ្ញុំកំ​ពុងស្ថិតក្រោមការមើលថែរបស់បងៗក្រុមគ្រូពេទ្យជំនាញហើយ​ តែយ៉ាងណាក៏​សុំកម្លាំងចិត្តអោយ​ម៉ាក់ខ្ញុំម្នាក់មួយមក»

ជាមួយគ្នានេះផងដែរក៏ឃើញមាន មិត្តភក្តិសិល្បករជាច្រើន មិត្តអ្នកគាំទ្រ និងមហាជនគ្រប់ទិសទីបានជូនពរ វី ឌីណែត និងអ្នកម្តាយ រួមទាំងប្អូនស្រីពៅឲ្យមានសុខភាពល្អ និងឆាប់ជាពីជំងឺដ៏កាចសាហាវមួយនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត និងអ្នកម្តាយ
វី ឌីណែត និងអ្នកម្តាយ
វី ឌីណែត ពេលកំពុងសម្រាកព្យាបាល
វី ឌីណែត ពេលកំពុងសម្រាកព្យាបាល
វី ឌីណែត ពេលកំពុងសម្រាកព្យាបាល
វី ឌីណែត ពេលកំពុងសម្រាកព្យាបាល
វី ឌីណែត ពេលកំពុងសម្រាកព្យាបាល
វី ឌីណែត ពេលកំពុងសម្រាកព្យាបាល
វី ឌីណែត
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T