សូមណែនាំឧបករណ៍ ៥ យ៉ាង ដែលជួយបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយ អំឡុងពេលចូលឆ្នាំខ្មែរ

//s9.kh1.co/63/6357ebdbf467cf6e90424cbafa72bb63e273460f.jpg
បច្ចេកវិទ្យា

 ១៨-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់នាពេលខាងមុខនេះហើយ ដូច្នេះសូមណែនាំឧបករណ៍ ៥ យ៉ាង ដែលជួយបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយ ដែលមានដូចជា Nintendo Switch, ទូរទស្សន៍, វិទ្យុ ឬ Radio, ធុងបាស ឬ Speakers និង ស្មាតហ្វូន RENO5 ។

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់នាពេលខាងមុខនេះហើយ។ ហើយនេះជាឱកាសដ៏សំខាន់ ដែលសមាជិកក្នុងក្រុមគ្រួសារនីមួយៗបានជួបជុំសាច់ញាតិបងប្អូន ទាំងទីជិត និងទីឆ្ងាយនៅឯស្រុកកំណើត។​ ចំណែកឯគ្រួសារខ្លះទៀត ក៏មានគម្រោងរៀបចំម្ហូបអាហារ ឬសម្ភារៈផ្សេងៗទៅវត្តប្រគេនព្រះសង្ឃ តាមទម្លាប់ដូនតាតាំងពីបុរាណផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទូទៅ ក្រោយពេលយកចង្ហាន់ទៅប្រគេនព្រះសង្ឃរួចរាល់ បងប្អូនខ្មែរភាគច្រើនតែងតែធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ តាមរមណីយដ្ឋានផ្សេងៗទៅតាមទីតាំងដែលចូលចិត្ត។ ចុះគ្រួសាររបស់អ្នកមានគម្រោងទៅលេងឯណាដែរ?

អត់បញ្ហានោះទេ ដើរលេង ឬនៅផ្ទះ ក៏នៅតែអាចបង្កើតបរិយាកាសសប្បាយៗ មិនសោះកក្រោះ ឬអផ្សុកឡើយ  ប្រសិនបងប្អូនយកឧបករណ៍ ឬសម្ភារៈទាំងនេះតាមខ្លួនក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។

ឧបករណ៍៥យ៉ាងមិនគូររំលង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ឧបករណ៍៥យ៉ាងមិនគូររំលង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ខាងក្រោមនេះជា ឧបករណ៍ ឬសម្ភារៈ ៥ យ៉ាង​ ដែលមិនគួរខ្វះ នាអំឡុងពេលធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំខាងមុខនេះ ៖

១.    Nintendo Switch : ជាឧបករណ៍លេងហ្គេម ដែលអាចជួយកាត់បន្ថយអារម្មណ៍តានតឹង ធុញថប់ ខណៈពេល ដែលអ្នកកំពុងធ្វើដំណើរ ឬ ពេលនៅផ្ទះអផ្សុក ។

Nintendo Switch
Nintendo Switch

២.    ទូរទស្សន៍ : ជាអ្វីដែលអ្នកសម្រាកកម្សាន្តនៅផ្ទះមិនគួររំលង ព្រោះថាការទស្សនាកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ពិធីចូលឆ្នាំដូចជា​ ការច្រៀងកម្សាន្ត កម្មវិធីល្បែងប្រជាប្រិយ -ល-  នឹងធ្វើឲ្យអារម្មណ៍នៅផ្ទះរបស់អ្នកហាក់រំសាយ  ប្រៀបដូចជាអ្នកកំពុងតែចូលរួមកម្សាន្តក្នុងកម្មវិធីនោះផងដែរ។​

ទូរទស្សន៍ 
ទូរទស្សន៍ 

៣.    វិទ្យុ​ ឬ Radio : មិនថាពេលណា ឬកន្លែងណាឡើយ ប្រជាជនខ្មែរនៅពេញនិយមជាមួយការស្តាប់រលកសម្លេងតាមវិទ្យុ មិនថាអំឡុងពេលធ្វើដំណើរ ឬកំពុងសម្រាកពីការងារ។ ហើយភាគច្រើននៅតាមស្រុកស្រែចំការ ឬជនបទ ពេលចូលឆ្នាំពុកម៉ែបងប្អូនយើងចូលចិត្តស្តាប់ចម្រៀង ឬតាមដានព័ត៌មានផ្សេងៗតាមវិទ្យុ។

វិទ្យុ
វិទ្យុ

៤.    ធុងបាស ឬ Speakers : អំឡុងពេលចូលឆ្នាំប៉ុន្មានថ្ងៃនេះ មិនថាអ្នកស្រុកស្រែចម្ការ ឬទីក្រុងនោះតែងតែជួបជុំក្រុមគ្រួសារ ញាតិមិត្តបងប្អូន ដើម្បីបង្កើតកម្មវិធីជប់លៀងផ្សេងៗដូចនេះ ការចាក់ធុងបាស (Speaker) ដើម្បីច្រៀងរាំកម្សាន្ត ក៏ជាផ្នែកមួយដែលកំដរបរិយាកាសឲ្យកាន់តែរីករាយ។

Speakers
Speakers

៥.    ស្មាតហ្វូន​ RENO5 : បើមាន OPPO RENO5 ក្នុងដៃធានាថាជីវិតកាន់តែមានន័យ បង្កើនភាពរស់រវើក អារម្មណ៍សប្បាយរីករាយ ពិសេសគឺកាន់តែបង្កើនភាពស្និទ្ធិស្នាល និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្រួសារ ដូចជា ការថតរូបជួបជុំបងប្អូន ថតវីដេអូសប្បាយៗអំឡុងពេលរាំច្រៀងជាមួយមុខងារថ្មីៗ ទំនើបៗ ពិសេសសុទ្ធតែជាមុខងារកំពុងពេញនិយមខ្លាំងនៅលើកាមេរ៉ាស្មាតហ្វូន OPPO RENO5 មិនថាលោកអ្នកថតពេលថ្ងៃ ឬថតពេលយប់  ហើយទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ គឺច្បាស់គ្រប់ពេលវេលាតែម្តង។ ជាក់ស្តែង ដូចជាមុខងារ Dual View Video ជាមុខងារថតប្លង់ ២ ក្នុងវីដេអូតែមួយពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយបានយ៉ាងងាយស្រួល និងកាន់តែប្លែក។ រីឯមុខងារ Ultra Night Video ជាមុខងារថតវីដេអូនៅពេលយប់អាចផ្តិតយកសកម្មភាពនៅទីងងឹត ឲ្យឃើញកាន់តែភ្លឺច្បាស់ល្អ និងស្រស់ស្អាតថែមមួយកម្រិតទៀត។ ចំណែកមុខងារ Live HDR ជាមុខងារថតវីដេអូនៅពេលថ្ងៃ ទោះស្ថានភាពពន្លឺភ្លឺពេក ងងឹតពេក ឬកន្លែងកុងពន្លឺថ្ងៃក៏ដោយ ក៏មុខងារនេះនៅតែអាចជួយឲ្យរូបភាពក្នុងវីដេអូកាន់តែច្បាស់ល្អ និងភ្លឺត្រជាក់ភ្នែកបានយ៉ាងល្អ។

ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5

តោះ នៅបង្អង់យូរធ្វើអីទៀត ដើម្បីកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ បងប្អូនទាំងអស់គ្នាប្រញាប់រកជាវស្មាតហ្វូន OPPO RENO5 ដែលជាស៊េរីចុងក្រោយបង្អស់ បំពាក់ដោយបច្ចេកវិទ្យាទំនើប មុខងារថតរូបថ្មីៗ រូបរាងឌីហ្សាញកាលីបលេចធ្លោ និងស៊ីវិល័យ។​

សម្រាប់ព័ត៍មានលម្អិតបន្ថែម សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO

ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
ស្មាតហ្វូន​ RENO5
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T