ក្រសួងអប់រំ ចេញលិខិតស្តីបន្ទោស ក្រោយគ្រូបង្រៀនម្នាក់ចូលរួមកម្មវិធីមានមនុស្សច្រើន ខណៈមានអ្នកផ្ទុកមេរោគកូវីដ១៩ចូលរួម

//s9.kh1.co/98/98a2b4d39c6a63c79f37a292d03517f3d2a65295.jpg
សង្គម

 ១៨-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានចេញលិខិតស្តីដល់គ្រូបង្រៀនម្នាក់កើតកូវីដ ហើយថែមទាំងទៅបង្រៀនកូនសិស្សនៅសាលា

ខេត្តតាកែវ៖ បើយោងតាមលិខិតមួយរបស់ក្រសួងសុខាភិបាល​ បានឱ្យដឹងថា មានគ្រូបង្រៀនម្នាក់បានឆ្លងជំងឺកូវីដ១៩ ហើយថែមទាំងទៅបង្រៀនកូនសិស្សបន្ត។ ចំពោះករណីនេះផង លោកគ្រូរូបនេះ ក៏ត្រូវបានក្រសួងអប់រំ ចេញលិខិតស្តីបន្ទោសរួចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លិខិតនោះបានឱ្យដឹងទៀតថា លោក គ្រូ ម៉ៃ ថុនា ជាគ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជាគីមី បង្រៀននៅវិទ្យាល័យអង្គតាសោមនៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តតាកែវ បានប្រព្រឹត្តិកំហុសឆ្គង ដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើនហើយ ដែលក្នុងនោះអ្នកជំងឺកូវីដ១៩ ម្នាក់បានចូលរួម និង ក្រោយមក បានមកបង្រៀនសិស្សដោយជួបផ្ទាល់ជាមួយសិស្សនៅក្នុងថ្នាក់។

ជាមួយគ្នានេះ លោក ម៉ៃ ថុនា ត្រូវបានស្តីបន្ទោសដែលបានប្រព្រឹត្តិកំហុសឆ្គង ដោយបានបំពាននូវការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយគ្រូបង្រៀនរូបនេះ មានការពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ១៩ តែផ្ទុយទៅវិញ លោកគ្រូរូបនេះ មិនបានចូលរួមអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍បែបនេះ។

គួរបញ្ជាក់ផងដែរ លិខិតស្តីបន្ទោសនេះ អស់ប្រសិទ្ធភាពក្រោយរយៈពេល ០២ ឆ្នាំ លើកលែងតែសាមីខ្លួនបានប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែមទៀត ដោយការស្តីបន្ទោសនេះ ត្រូវបានកត់ត្រាទុកក្នុងសំណុំលិខិតរបស់ខ្លួនសាមីខ្លួន៕

សូមទស្សនា និង​ អានលិខិតដែលមានខ្លឹមសារលម្អិតខាងខាងក្រោម៖

លិខិតស្តីបន្ទោស
លិខិតស្តីបន្ទោស
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T