សណ្ឋាគារបណ្តែតទឹកដ៏ធំអស្ចារ្យនិងប្រណីត នឹងលេចរូបរាងឡើង នៅប្រទេសកាតានាពេលខាងមុខ

//s9.kh1.co/e6/e64ccbb36367420d553ba22c0c7f75d623ae2d44.png
បច្ចេកវិទ្យា

 ១៨-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃអនាគតទៅយើងនឹងមានសំណង់ប្លែកៗ និងបច្ចេកវិទ្យាប្លែកៗជាច្រើនដែលនឹងលេចរូបរាងជុំវិញពិភពលោក

កាតា៖ ប្រទេសកាតាកំពុងឈានទៅរកពិភពស្ថាបត្យកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺសណ្ឋាគារអណ្តែតទឹកដំបូងបំផុតនៅក្នុងប្រទេសមជ្ឈិមបូព៌ា។ ស្ថាបត្យកម្មដ៏ទំនើបនេះត្រូវបានរចនាឡើងដោយ Hayri Atak Architectural Design Studio (HAADS)។ សណ្ឋាគារនេះនឹងមានឈ្មោះថាសណ្ឋាគារ Eco-Floating Hotel។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សណ្ឋាគារ Eco-Floating Hotel នេះនឹងវិលនៅលើទឹក និងស្ថិតនៅជិតច្រាំងហើយត្រូវបានទ្រដោយ platform អណ្តែតទឹក។ សកម្មភាពវិលនៅលើទឹកនេះគឺយឺតៗមិនធ្វើឱ្យភ្ញៀវវិលមុខឡើយ ហើយចំណាយពេល24ម៉ោងដើម្បីវិលបានមួយជុំ។

កុំឱ្យចាំយូរ យើងមកមើលការរចនាដ៏អស្ចារ្យនេះទាំងអស់គ្នា៖

រូបភាព
រូបភាព

សណ្ឋាគារ Eco-Floating Hotel មានទំហំ35,000ម៉ែត្រការ៉េមាន152បន្ទប់ និងរួមមានប្រព័ន្ធបង្វិលដែលអាចឲ្យសំណង់មួយនេះវិល បង្កើតថាមពលអគ្គិសនីទៀតផង។

រូបភាព
រូបភាព

សណ្ឋាគារអណ្តែតទឹកមានច្រកចូល3ផ្សេងគ្នា អាចចូលបានគ្រប់ពេលវេលា។

រូបភាព
រូបភាព

ប្រព័ន្ធបង្វិលរបស់សណ្ឋាគារមានមុខងារកំណត់ទីតាំង (DP) ដែលជាប្រព័ន្ធគ្រប់គ្រងដោយកុំព្យូទ័រ ដើម្បីរក្សាទីតាំងរបស់នាវាដោយស្វ័យប្រវត្តិ។ 

រូបភាព
រូបភាព

ភ្ញៀវអាចចូលសណ្ឋាគារបានដោយឡាន ទូក ឬតាមឧទ្ធម្ភាគចក្រដែលអាចចុះចតនៅកន្លែងចុះចតអណ្តែតទឹកបាន។

រូបភាព
រូបភាព

ដូចដែលបានឃើញនៅក្នុងរូបភាព សណ្ឋាគារអណ្តែតទឹកក៏មានអាងហែលទឹកទាំងក្នុងនិងក្រៅ មានសូណា ស្ប៉ាកន្លែងហាត់ប្រាណ និងទីលានវាយកូនហ្គោលផងដែរ។  

រូបភាព
រូបភាព

សណ្ឋាគារ Eco-Floating Hotel មានគោលបំណងផ្គត់ផ្គង់ថាមពលពេញលេញដោយខ្លួនឯង ហើយវាអាចធ្វើបែបនេះដោយទាញយកថាមពលពីពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលទឹកដែលបង្កើតដោយការវិលរបស់សំណង់មួយនេះ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T