ប៉ះផ្ទាល់តែមិនឆ្លង! បេនីយ៉ាំង ប្រាប់ពីវិធីសាស្ត្រមួយចំនួន ដែលជួយឲ្យខ្លួនមិនឆ្លងកូវីដ (មានវីដេអូ)

//s9.kh1.co/96/962ed5e041513aa1202113db0918a347fed1cad7.jpg
តារា & កម្សាន្ដ

 ១៨-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ បេនីយ៉ាំង ចេញមកចែករំលែកពី បទពិសោធន៍ដែលខ្លួន បានប៉ះពាល់ផ្ទាល់យ៉ាងជិតស្និទ នឹងអ្នកជំងឺកូវីដ តែមិនអាចឆ្លងជំងឺនេះ

រាជធានីភ្នំពេញ ៖ ថ្មីនេះៗ ក្រោយរកឃើញ ករណីវិជ្ជមានលើ បុគ្គលដែលមកលេងផ្ទះខ្លួនវិជ្ជមានជំងឺកូវីដ តែបែរជា ខ្លួន និងគ្រួសារខ្លួន អវិជ្ជមានលើជំងឺនេះ។ ជាមួយគ្នានេះ រូបនាងក៏បានប្រាប់ពីវិធីសាស្ត្រមួយចំនួន ដែលអាចធ្វើឲ្យខ្លួនរួចផុតពី ជំងឺនេះ បើទោះបីប៉ះពាល់យ៉ាងជិតស្និទ្ធបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា រូបនាងបានបញ្ជាក់ថា ខ្លួនពិតជាមានភាពប្រុងប្រយ័ត្នយ៉ាងខ្លាំង ចាប់តាំងពីផ្ទុះកូវីដ តែខ្លួនមានវិប្បដិសារី ក្រោយពេល ខ្លួនអនុញ្ញាតឲ្យភ្ញៀវមកលេងក្នុងផ្ទះ។ លើសពីនេះទៅទៀត រូបនាងបានបញ្ជាក់ថា ក្រោយពេលដែលបុគ្គលនោះ ចេញពីផ្ទះខ្លួនភ្លាម រូបនាងបានបាញ់អាកុលសម្លាប់មេរោគ​ គ្រប់ទីកន្លែងដែលបុគ្គលរូបនោះ បានប៉ះពាល់ ទាំំងកៅអី ទាំងដៃទ្វារជាដើម ស្របពេលនោះ រូបនាងបានបន្ថែមថា រាល់ថ្ងៃ រូបនាងបានហូបពងមាន់ ២គ្រាប់ ហើយខ្លួនហូបផ្លែឈើដែលមានវីតាមីនc ពិសេសទឹកក្រូចច្របាច់ ជាប្រចាំ។

ជាពិសេស​ សម្រាប់ខ្លួនដែល ត្រូវក្តោបខាងច្រើន ខាងឡេ ខាងខោអាវ ខាងសាច់អាំង ត្រូវស្ថិតក្នុងហាងនោះ ដាច់ខាតមិនឲ្យពាក់ព័ន្ធទៅហាងដទៃឡើយ ព្រោះប្រសិនបើ មានហាងមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះ ហាងដទៃទៀតនឹង អាចរក្សាដំណើរការដូចធម្មតា ដែលមិនអាចប៉ះពាល់ដល់ការរកស៊ីរបស់ខ្លួន។

មិនតែប៉ុណ្ណោះ រូបនាងបានប្រាប់ថា ខ្លួនចេញមកប្រាប់នេះក៏ព្រោះ ខ្លួនប៉ះផ្ទាល់នឹងអ្នកកើតជំងឺនេះ តែខ្លួនមិនឆ្លង នេះពិតជារឿងមួយសឹងមិនគួរឲ្យជឿ ព្រមជាមួយគ្នានេះ ខ្លួនបានធ្វើតេស្ត២ដងរួចហើយ តែលទ្ធផលអវិជ្ជមាន តែរូបនាងក៏នៅ រងចាំធ្វើតេស្តលើកទី៣ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់៕

វីដេអូក្នុងនាទី(11:00-12:10) បញ្ជាក់ខ្លឹមសារខាងលើ

បើចង់ដឹងឲ្យកានតែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោម ៖

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
រូបភាព
រូបភាព
បេនី យ៉ាំង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T