ម្តាយ វី ឌីណែត វីរុសកូវីដ១៩ ធ្វើទុក្ខខ្លាំងពេក រហូតបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ម្សិលមិញនេះ

//s9.kh1.co/e8/e8a58a86f7562e8a308ebdc72a107161dd2da6e8.jpg
តារា & កម្សាន្ដ

 ១៨-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងនៅផលិតកម្មហង្សមាស វីឌីណែត មានអាការៈធូរស្បើយច្រើន ប៉ុន្តែម្តាយនាងវិញបែរជាមានអាការៈរាងធ្ងន់ជាងមុនរហូតដល់ថ្នាក់សង្គ្រោះបន្ទាន់។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងនៅផលិតកម្មហង្សមាស វីឌីណែត ដែលទើបតែឆ្លងកូវីដ១៩ប៉ុន្មានថ្ងៃមុននេះ បានបង្ហាញពីអាការៈខ្លួនធូរស្រាលច្រើនជាងមុនហើយ ប៉ុន្តែបែរជា ម្តាយរបស់នាងមានអាការៈធ្វើទុក្ខខ្លាំងទៅវិញ ដោយត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងរូបនេះបានរៀបរាប់ពីអាការៈខ្លួន រួមទាំងអាការៈក្រុមគ្រួសារយ៉ាងលម្អិតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា៖ 

នាងខ្ញុំពេលនេះបានធូរស្បេីយច្រេីនហេីយអរគុណបងប្អូនទាំងអស់ដែលបានបារម្មណ៍សួរនាំ អ្វីដែលពិបាកគឺការពិសារបាយ​ ជំងឺនេះគឺធ្វេីអោយយេីងខ្ពេីមបាយ ដល់ម៉ោងញ៉ាំបាយម្ដងៗ​ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន​ ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ ខំបន្លប់រាំផងអីផង​ ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងក៏ដោយដេីម្បីទប់ទល់ជំងឺនឹងថ្នាំ​ 
អ្វីដែលគួរបារម្មណ៍ពេលនេះគឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត19ដែរ​ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេហេីយអ្វីដែរកាន់តែគួរបារម្មណ៍គឺម៉ាក់របស់ខ្ញុំពេលនេះគាត់ធ្វេីទុកខ្លាំងណាស់ហេីយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហេីយ
សូមទេវតា​ តាមថែរក្សាពួកគាត់ផង
ហេីយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាន់ដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំហេីយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាន់ដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំ សូមកំលាំងចិត្តឲ្យម៉ាក់ខ្ញុំផង។

វីឌីណែត

ក្រោយពីបានឃើញដូច្នេះ សិល្បករសិល្បការិនីនិង អ្នកគាំទ្រផ្សេងៗទៀតក៏បានជួយបន់ស្រន់ឲ្យ តារាស្រីរូបនេះរួមទាំងគ្រួសារឆាប់ជាពីជំងឺនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វីឌីណែត
វីឌីណែត
វីឌីណែត
វីឌីណែត
វីឌីណែត
វីឌីណែត
វីឌីណែត
វីឌីណែត
វីឌីណែត
វីឌីណែត
វី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T