ស្លាប់រស់នឹងមាត់! ក្រោយគេថា ខ្លួនសម្តែងធ្វើឈឺ ស្រាប់តែ ណុប បាយ៉ារិទ្ធិ វាយបកយ៉ាងចាស់ដៃថា...

//s9.kh1.co/99/99eace68f85db34782024b68726f7ca2cbf60cfb.png
តារា & កម្សាន្ដ

 ១៨-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក ណុប ប៉ាយ៉ារិទ្ធិ បង្ហោះសារវាយបកទៅកាន់អ្នកដែលប្រមាថជីវិតលោក និងអ្នកដែលថាលោកសម្តែង ក្រោយពេលលោកបានធ្វើវីដេអូឡាយ

ភ្នំពេញ: ក្រោយវិជ្ជមានជំងឺកូវីដ១៩ លោក ណុប ប៉ាយ៉ារិទ្ធិ ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា លោកជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មហង្សមាសនោះ ក្រោយបានសម្រាលព្យាបាលជំងឺនៅឯអតីតសណ្ឋាគារ The Great duck អស់រយ:ពេល៧ថ្ងៃរួចមក ក្រោយពេល លោកបានឡាយតាមគេហទំព័រហ្វេសប៊ុក របស់លោក ភ្លាមៗនោះក៏មានជនមួយចំនួនបានចូលមកខមិនថា គេជួលលោកឲ្យមកសម្តែងមែន ស្រាប់តែលោកក៏បានតបទៅកាន់ជនទាំងនោះ តាមរយ:សារដ៏វែងមួយឃ្លាថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ណុប ប៉ាយ៉ារិទ្ធិ
  លោក ណុប ប៉ាយ៉ារិទ្ធិ

ម្សិលមិញ ខ្ញុំបានឡាយជជែកជាមួយបងប្អូនចង់ផ្តាំផ្ញើបទពិសោធន៍ខ្លះក្នុងនាមអ្នកជំងឺកូវីដម្នាក់ មានបងប្អូន៣ ៤នាក់គាត់ខមមិន គាត់ឆាតមកថា គេជួលខ្ញុំប៉ុន្មានសម្រាប់ការសម្តែង? ជួលអោយលើកជើងថ្នាក់ដឹកនាំ ! បងប្អូន បងប្អូននិយាយនេះមិនត្រឹមគិតថាខ្ញុំលេងសើចនិងជីវិតខ្លួនឯងទេ គឺបងប្អូនខ្លួនឯងដែលនិយាយនេះតែម្តងដែលមិនចេះស្រលាញ់ជីវិតខ្លួនឯង ហេតុអី? បើខ្ញុំរស់លើដីនៃព្រះរាជាណាចក្រកម្ពុជា រស់ក្រោមម្លប់ព្រះមហាក្សត្រ រស់ក្រោមការបីបាច់ថែរក្សារបស់ប្រមុខថ្នាក់ដឹកនាំកំពូលសម្តេចតេជោ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ខ្ញុំលើកដៃអរគុណគាត់ខ្ញុំខុសដែរ? កុំថាខ្ញុំរស់លើដី បើទោះខ្ញុំរស់ក្នុងទឹក លើអាកាស អោយតែក្នុងប្រទេសកម្ពុជាក៍ខ្ញុំត្រូវតែដឹងគុណក្នុងនាមជាប្រជាជនមួយរូប ។ ថ្ងៃនេះ ម៉ោងនេះ អ្នកថាខ្ញុំសម្តែង ព្រោះអ្នកមិនបានដឹងពីទុក្ខលំបាកនៃជំងឺនេះដែលខ្ញុំជួប ហើយបើទោះជាដឹងក៍អ្នកគ្មានបេះដូងគ្មានឆន្ទៈការពារទប់ស្កាត់ការចម្លងដែរ ផ្ទុយទៅវិញអ្នកច្បាស់ជាឆ្លៀតឱកាសបង្កបញ្ហាផ្សេងៗជាក់ជាពុំខាន ។ បើអ្នកខ្លួនឯងមិនបរិសុទ្ធទៅហើយ ហេតុអីអ្នកអូសទាញខ្ញុំយកទៅបំផ្លើសថាខ្ញុំសម្តែង អ្នកមិនខ្លាចបាបបុណ្យសោះយ៉ាងនេះ? សូមអ្នកបើកភ្នែកអោយធំៗ សម្លឹងអោយឃើញពីទុក្ខលំបាកនិងហានិភ័យដែលប្រទេសទាំងមូលកំពុងជួបក្នុងគ្រាអាសន្នផង ហើយអ្នកបកមកចង្អុល ថ្ងាសសួរខ្លួនឯងវិញទៅមើល ថាអ្នកបានជួយអ្វីខ្លះ? កុំថាដល់សង្គម គ្រួសារអ្នក សូម្បីតែខ្លួនឯង? សុំតែកុំអោយអ្នកផឹកសុីជុំគ្នាអ្នកធ្វើមិនបានផង ឬអ្នកបានតែដើរចាំតែខាំត្របាក់គេដោយពាក្យមុសា គ្មានវិចារណញ្ញាណទេ? ហើយអ្នកនិងសើចសប្បាយពេលឃើញអ្វីដែលខ្លួនឯងបានធ្វើសមតាមបំណង? បើនោះគឺជារសនិយមដ៍ចាំបាច់របស់អ្នក ខ្ញុំពិតមិនចម្លែកចិត្តទេថាហេតុអ្វី? អ្នករៀនសូត្របានតិច តែមិនប្រាកដ ថាអ្នកគ្មានសតិក្នុងការគិតទេ ២០២១ហើយសូមឈប់និយាយពាក្យថាល្ងង់ព្រោះរៀនបានតិច គ្នាគិតមិនដល់...No គ្រប់យ៉ាងគឺសង្គមជាអ្នកបង្រៀន ជាអ្នកជួយតម្រង់ផ្លូវយើងច្រើនណាស់ សង្គមជាអ្នកបង្ហាត់បង្រៀនយើងអោយចេះគិត ចេះវាយតម្លៃ...។

  លោក ណុប ប៉ាយ៉ារិទ្ធិ

លោកក៏បានបន្តនិយាយដោយសំណូមពរយ៉ាងទទូចទៅកាន់អ្នកដែលប្រមាថជីវិត និងអ្នកដែលថាឲ្យលោកសម្តែងយ៉ាងដូច្នេះថា៖

  លោក ណុប ប៉ាយ៉ារិទ្ធិ
  លោក ណុប ប៉ាយ៉ារិទ្ធិ

កុំមើលស្រាល ខ្ញុំចង់ឲ្យអ្នករស់ឲ្យបានយូរមើលឃើញខ្ញុំជាវិញ ចង់អោយអ្នករស់ឲ្យបានយូរដោយកុំឲ្យស្គាល់ជាតិកូវីដអោយសោះ រស់អោយបានយូរដោយគ្មានសម្រែកឲ្យជួយនៅពេលដែលអ្នកឆ្លង ។ សូមបង្កើនសតិរបស់អ្នកឲ្យបានរីកចំរើន ដុះដាលក្នុងផ្នត់គំនិតល្អ គិតឡើងវិញ ពិចារណាឡើងវិញ អានខមមុិនដែលអ្នកផ្ញើរមកខ្ញុំឡើងវិញ បើអ្នកនៅមានជាតិជាមនុស្ស 😔😔😔

    លោក ណុប បាយ៉ារិទ្ធិ

គួររំលឹកផងដែរថា គិតមកត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោកណុប បាយ៉ារិទ្ធិបានចូលមកសម្រាលព្យាបាលជំងីកូវីដ១៩ អស់រយ:ពេល៨ថ្ងៃរួចមកហើយ ដោយលោកមិនទាន់បានទទួលលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ នៅឡើយទេ៕

  លោក ណុប ប៉ាយ៉ារិទ្ធិ
  លោក ណុប ប៉ាយ៉ារិទ្ធិ
ណុប បាយ៉ារិទ្ធ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T