ប្រសិនបើ Ronaldo ចាកចេញពី Juventus រូបគេទំនងនឹងផ្លាស់ទៅទ្រនំចាស់មួយនេះ

//s9.kh1.co/cd/cd37cb4b913ab687f58a36f05af5799e433c6917.jpg
កីទ្បា

 ១៨-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldo មានភាគរយខ្ពស់អាចទៅត្រឡប់ទៅ Man UTD វិញ

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មានភាគរយខ្ពស់អាចនឹងវិលត្រឡប់ទៅកាន់ទឹកដីកីឡដ្ឋាន Old Trafford ជាជាងវិលត្រឡប់ទៅលេងនៅក្លិបអធិរាជស Real Madrid ព្រោះពេលនេះ Real Madrid ចង់បានខ្សែប្រយុទ្ធវ័យក្មេងដូចជា Kylian Mbappe ទៅវិញទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

មានពាក្យចចាមអារ៉ាមជាច្រើនបានបង្ហើបថា កីឡាករសញ្ជាតិព័រទុយកាល់រូបនេះនឹងចាកចេញពីក្លិបសេះបង្កង់ Juventus នៅរដូវក្ដៅខាងមុខ បន្ទាប់ពីក្លិបមួយនេះធ្លាក់ចេញពីពាន Champions League ក្រោមថ្វីជើងរបស់ក្រុម Porto ដោយ Ronaldo គ្រោងនឹងវិលត្រឡប់ទៅទឹកដី Santiago Bernabeu ដោយ Juventus នឹងដាក់តម្លៃត្រឹមតែ ២៥លានផោន(ស្មើនឹងប្រមាណ៣៤.៧លានដុល្លារ)ប៉ុណ្ណោះ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ប៉ុន្តែយោងតាមកាសែត TuttoSport បានបង្ហើបឲ្យដឹងថាក្លិបដែល Ronaldo មានភាគរយផ្ទេរទៅខ្ពស់គឺបិសាចក្រហម Manchester United ព្រោះ Real Madrid សម្លឹងឃើញ Mbappe ឬ Haaland ជំនួសវិញ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Manchester United 
  ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Manchester United 

Real Madrid មានទស្សនៈវែងឆ្ងាយនិងកំពុងគ្រោងទិញយកខ្សែប្រយុទ្ធ Kylian Mbappe ពីក្លិប Paris Saint-Germain ខណៈដែល Erling Haaland ក៏ស្ថិតក្នុងរ៉ាដារបស់ក្លិបដែរ ។

ខ្សែប្រយុទ្ធ Kylian Mbappe និង៊​ Erling Haaland 
ខ្សែប្រយុទ្ធ Kylian Mbappe និង៊​ Erling Haaland 

គួរបញ្ជាក់ផងដែរថា Ronaldo ធ្លាប់រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រនិងអ្នកវិភាគបាល់ទាត់ទាំងឡាយពេលរូបគេការពារគ្រាប់បាល់ហ្វ្រីឃីគរបស់ Sergio Oliveira ក្នុងការប្រកួតទល់នឹង Porto មិនបានទើបវាអាចជាកត្តាមួយជំរុញឲ្យកីឡាករម្ចាស់ពាន Ballon D'or ៥សម័យរូបនេះចាកចេញពីទឹកដី អ៊ីតាលី៕

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T