មិន​បាច់​​លេប​​ថ្នាំ​សម្រក! ៦ វិធី​​ជួយ​​​​ឲ្យស្រក​​​​ទម្ងន់​​ដោយ​​​មិន​​​ប៉ះ​​ពាល់​​​សុខ​ភាព ទោះ​​គ្មាន​​ពេល​ហាត់​​ប្រាណ​ក៏ដោយ

//s9.kh1.co/46/46683bf8feee0bcdc9be815985cdec3b837b8675.jpg
យល់ដឹង

 ១៨-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តាមពិតទៅ ការដែលមានរាងស្អាតមិនមែនមានន័យថា​ អ្នកត្រូវមានរាងស្គមស្ដើងដូចតារាបង្ហាញម៉ូតនោះទេ តែក៏​មិនមែន​មានន័យថា អ្នកត្រូវបណ្ដែតបណ្ដោយ​ខ្លួនឲ្យឡើង​ទម្ងន់ខ្លាំងនោះដែរ

មនុស្សម្នាក់ៗ គ្មាននរណាម្នាក់ដែលចង់លើសទម្ងន់នោះទេ ព្រោះវាអាចប៉ះពាល់ដល់ការធ្វើសកម្មភាពប្រចាំថ្ងៃ ក៏ប៉ុន្ដែ អ្នកក៏មិនអាចមានរាងស្អាតដែរ ប្រសិនបើអ្នកមិនថែ។ តាមពិតទៅ ការដែលមានរាងស្អាតមិនមែនមានន័យថា​ អ្នកត្រូវមានរាងស្គមស្ដើងដូចតារាបង្ហាញម៉ូតនោះទេ តែក៏​មិនមែន​មានន័យថា អ្នកត្រូវបណ្ដែតបណ្ដោយ​ខ្លួនឲ្យឡើង​ទម្ងន់ខ្លាំងនោះដែរ ព្រោះការឡើងទម្ងន់លើសស្ដង់ដារ អាច​បង្ក​នូវ​ហានិភ័យជាច្រើនដ៏សុខភាពរបស់អ្នក។ ដូច្នេះអ្នកត្រូវធ្វើការគ្រប់គ្រងទម្ងន់របស់អ្នកឲ្យបានល្អត្រូវនឹងស្ដង់ដារ ដើម្បី​ជៀសពីជំងឺផ្សេងៗដូចជា ការលើសជាតិ​ខ្លាញ់ លើសឈាមជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានមនុស្សមួយចំនួន ដើម្បីការពារកុំឲ្យឡើងគីឡូ ពួកគេបែរជាធ្វើការបង្អត់អាហារ ឬលេបថ្នាំជាដើម ដែលវារឹតតែប៉ះពាល់ដល់សុខភាព និងមានគ្រោះថ្នាក់មួយចំនួន ដែលបង្កពីថ្នាំទាំងក៏មាន។ ហេតុដូចនេះហើយ ទើប​អ្នក​ជំនាញផ្នែកសុខភាពជាច្រើន តែងណែនាំឲ្យធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីរាងកាយមាំមួន និងជួយគ្រប់គ្រងការ​ឡើងគីឡូ។ 

ក៏ប៉ុន្ដែ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីត១៩ តម្រូវឲ្យអ្នកនៅផ្ទះជាចាំបាច់ ដែលអ្នកមិនអាចទៅក្លឹប​ហាត់ប្រាណ​បាន​ នោះអ្នកអាចធ្វើលំហាត់តិចតួច ដោយមានទម្លាប់ល្អនៅក្នុងការបរិភោគជាដើម។ 

ខាងក្រោមនេះ ជាវិធីងាយៗទាំង ៦ នេះ ទោះគ្មានពេលហាត់ប្រាណគ្រប់គ្រាន់ ក៏អាចសម្រកទំងន់បាន ដោយមិន​ប៉ះពាល់​សុខភាព៖ 

១. ញ៉ាំទឹកឲ្យបានច្រើន ព្រោះវានឹងជួយសម្រួលចរន្ដឈាម ឲ្យដើរស្រួល និងជួយបណ្ដេញជាតិពុលនៅក្នុងខ្លួន ធ្វើឲ្យ​ស្បែក​មានសំណើមស្អាត។ 

២.​ កុំទម្លាប់ញ៉ាំអាហារសម្រន់ផ្ដេសផ្ដាស ព្រោះវាអាចមានការប៉ះពាល់ដល់ប្រដាប់រំលាយអាហាររបស់អ្នក ដែលធ្វើឲ្យ​ពួកវាមានការនឿយហត់ក្នុងការរំលាយអាហារ និងរំលាយមិនបានល្អ បង្កឲ្យមានជំងឺរលាកក្រពះ ពោះវៀនជាដើម។ ជាពិសេសនោះ គឺពិបាកក្នុងការបញ្ចេញចោល ជាហេតុធ្វើឲ្យដុះក្បាលពោះ។  

៣.​ កាត់បន្ថយការញ៉ាំអាហារមានជាតិផ្អែមខ្លាំង ព្រោះវាបង្កើននូវជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នក បណ្ដាលឲ្យរាងកាយផ្ទុកជាតិខ្លាញ់ច្រើន បង្កើតជាការធាត់។ 

៤. បញ្ឈប់ការផឹកភេសជ្ជៈ ព្រោះវាមានជាតិស្ករខ្ពស់ ងាយនឹងធាត់ណាស់។ 

៥. ញ៉ាំបន្លែ ផ្លែឈើឲ្យច្រើន ព្រោះវានឹងជួយសម្រួលនូវការរំលាយអាហារ និងការបញ្ចេញចោលអស់ ទើបមិន​មាន​កាក​សំនល់នៅក្នុងពោះ។ 

៦. កុំញ៉ាំឆ្អែតពេក ព្រោះពេលខ្លះរាងកាយរបស់អ្នកប្រើមិនអស់ បង្កជាខា្លញ់ និងការលើសជាតិសាច់ជាដើម។ 

ដូចនេះ ប្រសិនបើអ្នកអាចអនុវត្ដនូវវិធីងាយៗទាំង ៦ នេះ ប្រាកដណាស់ទោះគ្មានពេលហាត់ប្រាណ ក៏អាចសម្រក​ទំងន់​បាន ដោយមិនប៉ះពាល់សុខភាពផងដែរ៕ 

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T