ត្រឡប់​ជាថ្មី! នេះជាលើកទី២ ដែល Sophia Kao និង វណ្ណដា សហការគ្នាចេញចម្រៀង (មានវីដេអូ)

//s9.kh1.co/2c/2c3863cdeeee83ac2bbe60613d9e62d4a4db06ae.png
តារា & កម្សាន្ដ

 ១៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីការសហការគ្នាចេញបទ «You Don't Know How to Love» ពេលនេះ Vanda និង កញ្ញា Kao Sophia សហការគ្នាជាថ្មី

ភ្នំពេញ៖ បន្ទាប់ពីការសហការគ្នាចេញចម្រៀងដ៏ពីរោះ និងមានអត្ថន័យបទ «You Don't Know How to Love» រួចមកពេលនេះកញ្ញា Sophia Kao និងលោក Vanda ពេលនេះបានសហការគ្នាជាថ្មីជាមួយនឹងចំណងដៃ​ថ្មី​ជាមួយ​​នឹងបទចម្រៀងថ្មីរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរកញ្ញា Sophia Kao គឺជាតារាចម្រៀងដ៏មានទេពកោសល្យ សមត្ថភាព និងជាតារាចម្រៀងចំណូល​ថ្មីបំផុតរបស់ផលិតកម្ម Original Song របស់ខ្មែរដែលមានស្នាដៃដ៏គួរឱ្យកោតសរសើរជាច្រើនគឺផលិតកម្ម Baramey Production ដែលជាទ្រនំរបស់តារាចម្រៀងល្បីៗដូចជា វណ្ណដា, ក្មេងខ្មែរ, Mr Oun (អូន), DJ Rithy, Polarix, Songha  និង កញ្ញា Laura Mam ដែលជា CEO ផងដែរ។

 Sophia Kao 
 Sophia Kao 

ទោះជាយ៉ាងណាក៏ដោយ មុននឹងឈានជើងចូលទៅក្នុង Baramey Production កញ្ញា Sophia Kao ក៏ធ្លាប់​មានស្នាដៃបទចម្រៀងពីរោះៗដែលភាគច្រើនជាភាសារអង់គ្លេស ដែលអន្ទងចិត្តយុវជនឱ្យស្តាប់ផងដែរ ដូចជាបទ «Hell», បទ «I Wonder» និងបទ « For You» ដែលជាចម្រៀងសម្រាប់ Film ខ្នាតខ្លី Before The Rain ផងដែរ។

ជាមួយគ្នានេះដែរ កញ្ញាក៏ធ្លាប់មានវត្តមានច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងល្បីៗនៅកម្ពុជាដូចជា លោក ​Tena ក្នុងបទ «អង្វរ» ជាមួយលោក ពន្លឺ មកពីក្រុមក្មេងខ្មែរ ក្នុងបទ «Bound To You» ជាមួយនឹងលោក YT ក្នុងបទ «Baby សុំទោស» និងថ្មីៗនេះជាមួយលោក Van Chesda ក្នុងបទ «សម្ដីមនុស្សក្បត់ » ដែលសុទ្ធសឹងតែ​ជាបទ​ពីរោះៗ។

Sophia Kao 
Sophia Kao 

យ៉ាងណាមិញ បន្ទាប់ពី ១ ខែជាងកន្លងផុតទៅពីការសហការគ្នាចេញបទចម្រៀងដ៏ពីរោះជាលើកដំបូង​របស់​កញ្ញា Sophia Kao និង លោក Vanda ពេលនេះអ្នកទាំងពីបានត្រឡប់មកជាថ្មីជាមួយការសហការគ្នាជាមួយ​នឹងបទថ្មីដែល​មានចំណងជើងថា «Time» ដែលកំណត់ថានឹងបញ្ចេញឱ្យប្រិយមិត្តស្តាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ ជាមួយនឹងការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាមួយនឹងរូបភាព និងខ្លឹមសារ​ដ៏គួរឱ្យចាប់អារម្មណ៍របស់តារាចម្រៀងវ័យក្មេងផងដែរ៕

តោះជាមួយនឹងការទន្ទឹងរង់ចាំសន្ដាប់បទចម្រៀង «Time» របស់កញ្ញា Sophia Kao ជាមួយលោក Vanda ដែលគ្រោងបញ្ចេញនៅថ្ងៃទី១៩​ នេះ មកទស្សនាបទផ្សេងៗរបស់កញ្ញាដូចខាងក្រោម៖

បទ You Don't Know How to Love Me (Remix) ជាមួយលោក Vanda
បទ For You
បទ Hell
បទរបស់កញ្ញា Kao Sophia
វណ្ណដា
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T