Miss Universe កម្ពុជា​ រ៉េត សារីតា ដើរម៉ូតយ៉ាងជឿជាក់​ ត្រៀមប្រកួតនៅសហរដ្ឋអាមេរិក​ (មានវីដេអូ)

//s9.kh1.co/36/3640a6809001316a301b05b9e9981680f1f9b918.png
តារា & កម្សាន្ដ

 ១៧-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កញ្ញា រ៉េត សារីតា បង្ហាញពីការដើរម៉ូតប្រកបដោយទំនុកចិត្តខ្ពស់ ក្នុងការត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនៅពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ: បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត ដែលជាអ្នកនិយមតាមដាន និងគាំទ្រដល់វិស័យប្រកួតបវរកញ្ញា បានជ្រាប និងដឹងហើយថា នាពេលខាងមុខ កញ្ញា រ៉េត សារីតា និងត្រូវតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតនៅឯសហរដ្ឋអាមេរិក ក្នុងកម្មវិធី Miss Universe ២០២១ ដែលជាកម្មវិធីប្រលងប្រជែងសម្រស់ និងសមត្ថភាព ដ៏ធំលំដាប់លេខ១ទូទាំងពិភពលោក និងមានបេក្ខនារីសឹងតែគ្រប់បណ្តាប្រទេសចូលរួមផងនោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ យើងបានសង្កេតឃើញថា ក្នុងនាមកញ្ញាជាបេក្ខនារីតំណាងកម្ពុជា កញ្ញាបានបង្ហាញពីសមត្ថភាពទាំងផ្នែកចំណេះដឹង ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរពីធម្មជាតិ រហូតធ្វើឲ្យហ្វេនៗជាច្រើនកោតសរសើរ និងដាក់ក្តីសង្ឃឹមលើរូបនាងយ៉ាងខ្លាំង។

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

ប៉ុន្តែយ៉ាងណាមិញ អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែមានទំនុកចិត្តខ្ពស់ និងផ្តល់ក្តីសង្ឃឹមទៅលើរូបកញ្ញា សារីតាទាំងស្រុងនោះ គឺថា​កាលពីពេលកន្លងទៅនេះ វីដេអូរបស់កញ្ញា ដែលហាត់សមដើរម៉ូតមួយឃ្លីប បានបង្ហាញរាងដ៏ស្រស់ស្អាត និងការដើរប្រកបដោយទំនុកចិត្ត ព្រមទាំងស្នាមញញឹមសមជានារីខ្មែរ គួបផ្សំនិងសម្បុររាងស្រអែម ចង្កេះរាងអង្រ្កងផងទៅទៀតនោះ បានធ្វើឲ្យអ្នកគាំទ្ររឹតតែស្ងើចសរសើរ និងមានភាពជឿជាក់កាន់តែខ្លាំងទៅលើនាង ហើយនិងសង្ឃឹមថា កញ្ញានិងអាចឈានចូលដល់វគ្គសំណួរ ចម្លើយ ដែលជាវគ្គកាត់សេចក្តីចុងក្រោយបាន។

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

គួររំលឹកផងដែរថា ការប្រកួត បវរកញ្ញាចក្រវាល Miss Universe ប្រចាំឆ្នាំ២០២០-២០២១ និងគ្រោងប្រព្រឹត្តទៅ នៅឯHost city , Hollywood រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៕

ចង់ដឹងថាតើកញ្ញា រ៉េត សារីតា ដើរម៉ូតស្អាតកម្រិតណានោះ សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ៖

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
https://s9.kh1.co/__image/w=642,h=858,q=100/28/280e7647b89f11c8017921c12f7fc51d550eb2dd.png
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T