Chelsea ក្លាយជាសត្រូវជាមួយ​ Spurs ក្នុងការប្រជែងយកខ្សែប្រយុទ្ធជួរមុខរបស់ Juventus ម្នាក់នេះ

//s9.kh1.co/43/43ed687a89146786a1ceee505d6f7fe4341c304e.jpg
កីទ្បា

 ១៧-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Chelsea ចូលប្រជែងជាមួយ Spurs ក្នុងការដណ្ដើមយកខ្សែប្រយុទ្ធជួរមុខនៅ Juventus

អង់គ្លេស៖ យោងតាមការបង្ហើបឲ្យដឹងពី Sport Witness ក្លិបធំនៅអង់គ្លេសទាំងពីរគឺ តោខៀវ Chelsea និង ខ្នាយមាន់មាស Tottenham Hotspur នឹងចូលប្រជែងគ្នាទិញយកខ្សែប្រយុទ្ធ Paulo Dybala នៃក្លិបសេះបង្កង់ Juventus ក្រោយក្លិបយក្សនៅអ៊ីតាលីមួយនេះបើកភ្លើងខៀវឲ្យគេចាកចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Paulo Dybala 
ខ្សែប្រយុទ្ធ Paulo Dybala 

Dybala នៅសល់កុងត្រាជាមួយក្លិបម្ចាស់ពាន Serie A រដូវកាលមុននេះជិតមួយឆ្នាំទៀតប៉ុណ្ណោះ ហើយទាំង Chelsea និង Spurs នឹងបោះលុយប្រមាណ ៤៨លានផោន(ស្មើនឹងប្រមាណ ៦៦.៣លានដុល្លារ) ក្នុងការស្នើទិញយក Dybala ផងដែរ។

ខ្សែប្រយុទ្ធ Paulo Dybala 
ខ្សែប្រយុទ្ធ Paulo Dybala 

តាំងពី Juventus ភ្លាត់ចាញ់ Porto និងធ្លាក់ចេញពីពាន Champions League មកគឺ ក្លិបគ្រោងនឹងរុះរើកីឡាករក្នុងក្រុមដោយអាចនឹងលក់កីឡាករចេញខ្លះនិងយកប្រាក់នោះទិញកីឡាករថ្មីព្រោះក្លិបកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុស្រាប់។

ខ្សែប្រយុទ្ធ Paulo Dybala 
ខ្សែប្រយុទ្ធ Paulo Dybala 

ក្នុងនោះដែរ Paulo Dybala ត្រូវបានលោកគ្រូ Andrea Pirlo មិនសូវដាក់ឲ្យចូលលេងញឹកញាប់ឡើយដោយភាគច្រើនដាក់តែ Cristiano Ronaldo, Federico Chiesa, Alvaro Morata និង Dejan Kulusevski នៅតំបន់ប្រយុទ្ធប៉ុណ្ណោះ ហើយកាលពីខែមករាមក ខ្សែប្រយុទ្ធម្នាក់បាត់មុខពីទីលានព្រោះរងរបួស។

ខ្សែប្រយុទ្ធ  Cristiano Ronaldo,Federico Chiesa, Alvaro Morata   
ខ្សែប្រយុទ្ធ  Cristiano Ronaldo,Federico Chiesa, Alvaro Morata   

Dybala រកបានតែ៣គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមតែ២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប១៦ប្រកួតនៅរដូវកាលនេះ ខណៈដែលកាលពីឆ្នាំ២០១៩ គេធ្លាប់ផ្ទុះពាក្យចចាមអារ៉ាមថានឹងផ្ទេរទៅក្លិប Spurs ផងដែរ។

ខ្សែប្រយុទ្ធ Paulo Dybala 
ខ្សែប្រយុទ្ធ Paulo Dybala 

កន្លងមក Juventus បានបង្ហើបថាមានការចរចាលើការបន្តកុងត្រាថ្មីដល់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះដែរប៉ុន្តែសាមីខ្លួនមិនពេញចិត្តនឹងកុងត្រានោះឡើយដោយគិតថាគេគួរតែទទួលបានប្រាក់ឈ្នួលខ្ពស់ជាងនោះទើប Juventus គ្មានជម្រើសផ្សេងក្រៅពីដោះលែងឲ្យ​​ Dybala ចាកចេញ៕

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T