អាចថែមលុយឲ្យពីលើទៀត! Chelsea គ្រោងនឹងយកតារាឆ្នើមរបស់ខ្លួនម្នាក់នេះទៅប្ដូរយក Haaland

//s9.kh1.co/37/37ca208e8729497f4088f1ad028dbca026b47c85.jpg
កីទ្បា

 ១៧-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Chelsea រីករាយនឹងប្ដូរខ្សែប្រយុទ្ធម្នាក់របស់ខ្លួនដើម្បីយក Haaland

អង់គ្លេស៖ ក្លិបតោខៀវ Chelsea គ្រោងនឹងយកខ្សែប្រយុទ្ធ Timo Werner ជាផ្នែកមួយនៃការដាក់សំណើទិញយកខ្សែប្រយុទ្ធ Erling Haaland ដោយអាចនឹងថែមប្រាក់មួយចំនួនពីលើនោះទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Timo Werner
  ខ្សែប្រយុទ្ធ Timo Werner
  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

Haaland ទាក់ភ្នែក Chelsea តាំងពីឆ្នាំមុនមកម៉្លេះខណៈដែល បិសាចក្រហម Manchester United ក៏កំពុងព្យាយាមតាមបញ្ចុះបញ្ចូលគេខ្លាំងណាស់ដែរទើប Chelsea បានបង្កើតសំណើដ៏ទាក់ចិត្តនេះដល់ Borussia Dortmund ។

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

យោងតាម Football Insider បានបង្ហើបឲ្យដឹងថាបើ Dortmund ព្រមលក់ Haaland មកឲ្យ Chelsea នោះក្លិបរីករាយនឹងឲ្យ Timo Werner ទៅវិញខណៈដែល តម្លៃខ្លួនរបស់ Haaland គឺដល់ទៅខ្ទង់ ១២០លានផោន(ស្មើនឹងប្រមាណ១៦៥.៨លានដុល្លារឯណោះ)។

  ខ្សែប្រយុទ្ធ Timo Werner
  ខ្សែប្រយុទ្ធ Timo Werner

Werner ផ្ទេរពីក្លិបគោជល់ RB Leipzig មកកាន់ទឹកដី Stamford Bridge កាលពីរដូវក្ដៅមុនក្នុងតម្លៃខ្លួន៤៥លានផោន(ស្មើនឹងប្រមាណ៦២.១លានដុល្លារ) ប៉ុន្តែចាប់តាំងពីខែវិច្ឆិកាមក ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់និងលេងមិនបានល្អដូចការរំពឹងទុកឡើយ។

  ខ្សែប្រយុទ្ធ Timo Werner
  ខ្សែប្រយុទ្ធ Timo Werner

Erling Haaland ឯណោះវិញក្លាយជាកីឡាករឆ្នើមដែលទទួលបានការសរសើរមិនដាច់ពីមាត់ពីបណ្ដាអ្នកគាំទ្របាល់ទាត់និងអ្នកវិភាគទាំងអស់ស្របពេលក្លិបធំៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Manchester United, Manchester City សុទ្ធតែចង់បានគេ៕

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T