ចំពោះគូស្វាមីណាដែលនឹងជិតក្លាយទៅជាឪពុក និងម្ដាយ វានឹងអាចផ្ដល់នូវអារម្មណ៍ពេលដែលទារក ក្នុងផ្ទៃទាក់ពោះ ហើយវាគឺជាអារម្មណ៍មួយដ៏អស្ចារ្យបំផុត គ្មានអ្វីនឹងអាចប្រៀបផ្ទឹមបាន ហើយលើកនេះ មិនត្រឹមតែម្ដាយនោះទេ ដែលមានអារម្មណ៍បែបនោះ សូម្បីតែឪពុកក៏អាចទទួលអារម្មណ៍បែបនោះបានដែរ។

យោងតាមប្រភពព័ត៌មាន ឌេលីមែល របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្កើតនូវឧបករណ៍ម្យ៉ាង ដែលអាចឲ្យគូស្វាមី ទទួលនូវអារម្មណ៍ដែលមានកូននៅក្នុងផ្ទៃ ធ្វើចលនា។ ក្រុមអ្នកវិទ្យាសាស្រ្ដបានបង្កើតនូវ ពោះក្លែងក្លាយមួយគូ ដែលអាចឲ្យឪពុករបស់ទារក អាចមានអារម្មណ៍័ដូចនឹងប្រពន្ធ ពេលដែលកូនធាក់ពោះ។

យោងតាមសំដីរបស់លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ម្ដាយដែលមានផ្ទៃពោះ៤ខែ គឺអាចទទួលនូវអារម្មណ៍កូនបំរាស់ក្នុងផ្ទៃបានហើយ។ ខាងក្រោមនេះគឺជាវីដេអូឃ្លីប ដែលបង្ហាញពីស្រ្ដីមានផ្ទៃពោះម្នាក់ ពាក់នូវឧបករណ៍ម្យ៉ាងពណ៌.ស នៅនឹងពោះដែលមានរាងប៉ោង នៅពីលើពោះរបស់គាត់ ហើយចំនៃកឯដៃគូរបស់គាត់ ក៏បានពាក់នូវឧបករណ៍នោះដូចគ្នា ដោយឧបករណ៍ទាំងពីរមានការទាក់ទងគ្នា។

ក្រោយពីបានពាក់ឧបករណ៍នោះរួច បុរសដែលជាឪពុករបស់ទារក បាននិយាយថា គាត់បានទទួលអារម្មណ៍ដឹងថា កូនរបស់គាត់កំពុងតែធ្វើចលនា និងបានធាក់ពោះរបស់គាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ឧបករណ៍ថ្មីមួយនេះ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]