ដោយសារចំណាយច្រើន Nokia គ្រោងកាត់បន្ថយការងារ ចំនួន១០,០០០កន្លែង នៅជុំវិញពិភពលោក

//s9.kh1.co/a4/a41617d8920e25e287a00dde8eb73f4a1fadcb4f.png
បច្ចេកវិទ្យា

 ១៧-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នៅពេលនេះ គ្រប់កន្លែងទូទាំងពិភពលោកលឺសូរតែកាត់បុគ្គលិក ឬក្ស័យធន

បរទេស៖ Nokia ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ហ្វាំងឡង់ គ្រោងនឹងកាត់បន្ថយការងារពី5,000ទៅ10,000កន្លែងនៅទូទាំងពិភពលោក ក្នុងរយៈពេល2ឆ្នាំខាងមុខទៀត ដោយសារខ្លួនកំពុងកាត់បន្ថយការចំណាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេនៅមិនទាន់ច្បាស់ថាតើការកាត់បន្ថយនេះមានទំហំប៉ុណ្ណានោះទេ ប៉ុន្តែគេបានដឹងថាការងារប្រហែល96កន្លែងនៅក្នុងចក្រភពអង់គ្លេស កំពុងស្ថិតក្រោមការគំរាមកំហែងដោយវាជាផ្នែកមួយនៃការកាត់បន្ថយចំណាយ600លានអ៉ឺរ៉ូ (714លានដុល្លារ)។

ក្រុមហ៊ុន Nokia កំពុងផ្តោតលើប្រព័ន្ធ 5G ហើយក៏គ្រោងនឹងវិនិយោគលើការស្រាវជ្រាវលើ cloud computing និងការស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។  

បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក90,000នាក់នៅជុំវិញពិភពលោក ហើយបានកាត់បន្ថយការងាររាប់ពាន់ចាប់តាំងពីឆ្នាំ2015មក។

តំណាងសហជីពមួយរូបបាននិយាយថា នៅហ្វាំងឡង់មូលដ្ឋានរបស់ក្រុមហ៊ុនប្រហែល300ការងារ ទំនងជានឹងត្រូវកាត់ពីទីស្នាក់ការកណ្តាល Helsinki របស់ខ្លួន៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T