គួរឲ្យភ្ញាក់ផ្អើល! ជាតិរ៉ែមាននៅក្នុងថ្ម ផ្ដល់អំណះអំណាង ពីការលាក់បង្កប់បរិមាណទឹកដ៏ច្រើន នៅក្នុងសម្បកភពអង្គារ

//s9.kh1.co/af/af8c49bf09c2b5037ff5141fdd2a073b7282cdb2.jpg
បច្ចេកវិទ្យា

 ១៧-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្រហែលមួយពាន់លានឆ្នាំក្រោយមក ភពអង្គារបានផ្លាស់ប្ដូរទៅជាកន្លែង ដែលត្រជាក់ជាងមុននិងស្ងាត់ជ្រងំ ដែលយើងស្គាល់សព្វថ្ងៃ។

អាមេរិក៖ វាជាអាថ៌កំបាំងដ៏យូរអង្វែងមួយ ថាតើភពអង្គារបាត់បង់ទឹកដែលធ្លាប់តែហូរកាត់នៅលើផ្ទៃ កាលពីរាប់ពាន់លានឆ្នាំមុន ដោយរបៀបណា។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រគិតថា ពួកគាត់មានចម្លើយ ហើយទឹកភាគច្រើនបាននៅក្នុងស្រទាប់ខាងក្រៅ គឺសម្បកភពអង្គារ។ ទឹកដែលធ្លាប់មានកាលពីមុនបានលេចចេញ ជាទម្រង់ជាតិរ៉ែ ដែលស្ថិតនៅក្នុងថ្មជាច្រើន។ ការរកឃើញទាំងនេះត្រូវបានគេលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ 52nd Lunar and Planetary Science Conference និងត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រវិទ្យាសាស្ត្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសិក្សានេះបានប្រើប្រាស់ការវាស់វែង ដោយស្រង់ទិន្នន័យចេញពីយានអង្កេតពីលំហ យានធ្វើដំណើរលើភពអង្គារ​ និងអាចម៍ផ្កាយ។ ក្រុមអ្នកស្រាវជ្រាវបន្ទាប់មកបានប្រើប្រាស់កុំព្យូទ័រ ដើម្បីបង្កើតគំរូពីរបៀបដែលទឹកបានបង់ពីភព ទៅតាមពេលវេលា។ កាលពីរាប់ពាន់លានឆ្នាំមុន ភពអង្គារមានលក្ខណៈក្ដៅហើយសើម ដែលអាចមកពីបរិយាកាសក្រាស់។ ភពក្រហមមួយនេះអាចនឹងមានទឹកគ្របដណ្ដប់លើផ្ទៃ នៅក្នុងស្រទាប់មួយដែលអាចមានជម្រៅពី១០០ម៉ែត្រទៅ១គីឡូម៉ែត្រ។ ប្រហែលមួយពាន់លានឆ្នាំក្រោយមក ភពអង្គារបានផ្លាស់ប្ដូរទៅជាកន្លែង ដែលត្រជាក់ជាងមុននិងស្ងាត់ជ្រងំ ដែលយើងស្គាល់សព្វថ្ងៃ។

ផែនដីមានខែលដែនម៉ាញ៉េទិចដែលជួយមិនឲ្យបរិយាកាសចេញទៅខាងក្រៅ។ ប៉ុន្តែខែលដែនម៉ាញ៉េទិចរបស់ភពអង្គារគឺខ្សោយ និងអាចអនុញ្ញាតឲ្យធាតុផ្សំនៃទឹក រសាត់ចេញពីភពបាន។ ទោះជាយ៉ាងណា អត្រាដែលអ៊ីដ្រូសែនដែលជាធាតុផ្សំមួយនៃទឹកបានរត់ចេញពីបរិយាកាស បានបង្ហាញថា មិនអាចកើតឡើងទាំងស្រុងទេ។ ប្រសិនបើគេសន្មត់ថា អត្រាបាត់បង់អ៊ីដ្រូសែនបច្ចុប្បន្នគឺដូចគ្នាកាលពីអតីត នោះបរិមាណនៃការបាត់បង់ទឹកគឺមានចំនួនតិច តាមរយៈដំណើររសាត់មួយនេះ នេះយោងតាមសហអ្នកនិពន្ធ អ្នកនាង Eva Linghan Scheller មកពីវិទ្យាស្ថាន California Institute of Technology (Caltech) នៅក្នុងទីក្រុង Pasadena។ គេអាចនិយាយបានថា ទឹកភាគច្រើនច្បាស់ជាទៅកន្លែងណាមួយ។

លទ្ធផលនៃការបង្កើតគំរូតាមរយៈកុំព្យូទ័ររបស់ក្រុមការងារបានបង្ហាញថា ទឹកពីមុននៃភពអង្គារចន្លោះពី៣០ភាគរយទៅ៩៩ភាគរយ ត្រូវបានបញ្ចូលគ្នាទៅក្នុងជាតិរ៉ែ និងកប់ក្នុងសម្បកនៃភពអង្គារ។ សហអ្នកនិពន្ធ សាស្ត្រាចារ្យ Bethany Ehlmann បាននិយាយថា នៅពេលសម្បកភពប្រែប្រួល វាបឺតយកទឹករាវ ហើយបង្ខាំងទុកក្នុងរ៉ែផ្សំជាមួយទឹក ដូច្នេះហើយទើបវាអាចរក្សាទុកបានយ៉ាងល្អ។ ក្រុមអ្នកនិពន្ធបានលើកឡើងថា ភាគច្រើននៃទឹកត្រូវបានបាត់បង់​ នៅចន្លោះប្រហែល៤.១និង៣.៧ពាន់លានឆ្នាំមុន៕

https://s9.kh1.co/__image/w=650,h=366,q=100/74/74b2f1594993b1dc2c47ea2463273825b5ed5263.png
https://s9.kh1.co/__image/w=650,h=467,q=100/9e/9eb976aa022444b3e0b34fafe7228d984f3b9911.jpg
https://s9.kh1.co/__image/w=650,h=367,q=100/30/30496a38188bc77b5e6d9357ea3a702825e9ef36.jpg
https://s9.kh1.co/__image/w=650,h=400,q=100/30/303ab63a4ae6645c9dc494ec33277afaed72a439.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T