គិតម៉េចដែរ? Ian Wright ចង់ឲ្យ Man UTD ទិញកីឡាករពីររូបនេះនៅរដូវក្ដៅខាងមុខ

//s9.kh1.co/01/01348fc29140abeca9ef5c6a1410d7f2202a09c0.jpg
កីទ្បា

 ១៧-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Ian Wright ចង់ឱ្យ Man UTD ទិញកីឡាករនៅ Bundesliga ពីររូបនេះ

អង់គ្លេស៖ លោក Ian Wright គិតថាក្លិបបិសាចក្រហម Manchester United គួរតែទិញយកខ្សែប្រយុទ្ធ Erling Haaland និង ខ្សែបម្រើ Jadon Sancho នៅរដូវក្ដៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jadon Sancho និង Erling Haaland
  ខ្សែបម្រើ Jadon Sancho និង Erling Haaland

លោក Wright ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រម្នាក់របស់ Haaland ហើយលោកគិតថាបើសិន Man UTD ទិញយកគេបានមែននោះក្រុមនឹងក្លាយជាក្រុមគួរឲ្យខ្លាចរអា មួយព្រោះមានធនធានល្អៗស្រាប់ដូចជាខ្សែបម្រើ Paul Pogba និង Bruno Fernandes ជាដើម។

  ខ្សែបម្រើ Paul Pogba និង Bruno Fernandes
  ខ្សែបម្រើ Paul Pogba និង Bruno Fernandes

កាលពីរដូវកាលមុន ផ្ទុះពាក្យចចាមអារ៉ាមថា Jadon Sancho ជិតនឹងបានផ្ទេរមកលេងនៅទឹកដី Old Trafford ប៉ុន្តែក៏ត្រូវអាក់ខានទៅវិញដោយសារតែតថ្លៃគ្នាមិនត្រូវហើយពេលនេះ Man UTD បានប្ដូរមុខសញ្ញាតាមទិញយកមិត្តរួមក្រុមរបស់គេគឺ Erling Haaland វិញ។

  ខ្សែបម្រើ Jadon Sancho និង Erling Haaland
  ខ្សែបម្រើ Jadon Sancho និង Erling Haaland

ប៉ុន្តែយ៉ាងណាមិញ លោក Ian Wright នៅតែគិតថាលោកគ្រូបង្វឹក Ole Gunnar Solskjaer គួរតែទិញយកទាំង Haaland និង Sancho មកដោយបានថ្លែងប្រាប់ Premier League Production ថា៖

បើជាខ្ញុំ ខ្ញុំនឹងទិញយកទាំង Sancho និង Haaland ។ ខ្ញុំនឹកក្នុងចិត្តថាបើសិនក្រុមនោះមាន Pogba, Fernandes, Haaland និង Sancho...អ្នកដឹងហើយមែនទេថាមានអ្វីកើតឡើង? ក្រុមនឹងមានភាពច្នៃប្រឌិតជាងមុនបើសិនមានពួកគេ។នេះជាហេតុផលដែលក្រុមត្រូវការពួកគេ ខ្ញុំមិនគិតថា Man UTD គួរតែបោះបង់ចោលការតាមទិញយក Sancho រត់លឿនណាស់។

លោក Ian Wright
លោក Ian Wright
លោក Ian Wright
  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T