Google ប្រឈមនឹងបណ្តឹង៥ពាន់លានដុល្លារ ដោយសារលួចតាមដានអ្នកប្រើប្រាស់ក្នុង incognito mode

//s9.kh1.co/8d/8dfb1d5caf31c51b52a8c83c3c2be7b323f2cad0.jpg
បច្ចេកវិទ្យា

 ១៧-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អីយ៉ា! អ្នកនិយមប្រើ incognito mode លឺបែបនេះហើយ ស្លុតចិត្តយ៉ាងណាទៅ ខំដាក់ incognito ហើយ នៅតាមដានទៀត

បរទេស៖ កម្មវិធី browser ដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោកគឺ Google Chrome គឺជាប្រភពនៃបណ្តឹងដែល Google នឹងត្រូវប្រឈមមុខ នាពេលឆាប់ៗនេះ។ ថ្មីៗនេះចៅក្រមបានសម្រេចថា ក្រុមហ៊ុន Google នឹងត្រូវប្រឈមនឹងបណ្តឹងពីដើមបណ្តឹង ដែលចោទប្រកាន់ Chrome browser ពីបទតាមដានអ្នកប្រើប្រាស់ ខណៈពេលដែលពួកគេប្រើ incognito mode។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក្យបណ្តឹងនេះទាមទារសងការខូចខាតយ៉ាងតិច5ពាន់លានដុល្លារ នេះបើយោងតាមសារព័ត៌មាន The Verge បានលើកឡើង។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឲ្យដឹងផងដែរថា ចៅក្រមសហព័ន្ធអាមេរិកបានសម្រេចថា Google មិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ថា Google នឹងប្រមូលទិន្នន័យនោះទេ ខណៈពេលដែលអ្នកប្រើប្រាស់ ស្ថិតក្នុង private browsing mode។  

ការពិតទៅយើងត្រូវតែដឹងថា incognito mode របស់ Google Chrome មិនមែនឌីស្សាញឡើងដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ត្រូវគេមើលមិនឃើញ លើគេហទំព័រនោះទេ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយថា ក្រុមហ៊ុននឹងការពារខ្លួនយ៉ាងខ្លាំងក្លានៅក្នុងបណ្តឹងនេះ ដោយបន្ថែមថា ខ្លួនបានបញ្ជាក់ច្បាស់ណាស់ នូវរាល់ពេលដែលអ្នកប្រើបើកផ្ទាំង incognito ថា គេហទំព័រនានាអាចប្រមូលព័ត៌មានអំពីសកម្មភាពរុករករបស់អ្នកប្រើបាន។ incognito mode គឺគ្រាន់តែអនុញ្ញាតឱ្យអ្នកប្រើប្រាស់រុករកលើអ៊ីនធឺណេត ដោយសកម្មភាពពួកគេមិនត្រូវបានរក្សាទុកនៅលើឧបករណ៍តែប៉ុណ្ណោះ។

Chrome ពិតជាដាក់ការព្រមានយ៉ាងច្បាស់ ចំពោះអ្នកប្រើប្រាស់ពេលដែលបើក incognito mode ដូចរូបភាពខាងក្រោមនេះមែន។ វាជូនដំណឹងដល់អ្នកប្រើប្រាស់ថា Chrome នឹងមិនរក្សាទុកព័ត៌មាន ឬទិន្នន័យរបស់ពួកគេទេ ប៉ុន្តែសកម្មភាពរបស់អ្នកប្រើប្រាស់នៅតែអាចមើលឃើញដោយគេហទំព័រនានា ISPs និង network managers ដូចជាសាលារៀន ឬនិយោជកជាដើម។ សេចក្តីជូនដំណឹងនេះ លេចឡើងនៅលើ Chrome សម្រាប់ Windows, macOS, Android, iOS, និង Linux ពោលគឺគ្រប់វេទិកាដែលគាំទ្រកម្មវិធី browser មួយនេះទាំងអស់៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T