រំជួលចិត្ត! ណុប បាយ៉ារិទ្ធ ទម្លាយពីអាការៈ ដែលជំងឺកូវីដបានធ្វើទុក្ខខ្លួន ស្តាប់ទៅគួរឲ្យអាណិត (មានវីដេអូ)

//s9.kh1.co/22/22a63b728aed92c3881ca8fb5f8a4c4cb7bd525e.jpg
តារា & កម្សាន្ដ

 ១៧-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងផលិតកម្មហង្សមាស លោក ណុប បញ្ញារិទ្ធ បានផ្សាយបន្តផ្ទាល់ទាំងអួលដើមក ដោយនិយាយពីអាការធ្វើទុក្ខរបស់ជំងឺកូវីដ

រាជធានីភ្នំពេញ ៖ ក្រោយពេល តារាចម្រៀង ណុប បាយ៉ារិទ្ធ ត្រូវបានពិនិត្យរកឃើញ វិជ្ជមានជំងឺកូវីដ១៩ រួចមក ពេលនេះ រូបលោក កំពុងតែស្នាក់នៅសណ្ឋាគារ The Great Duke ដែលនៅទីនោះ រូបលោក កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យយ៉ាងជំនាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនៅថ្ងៃទី ១៦ មីនា ២០២១ នេះ រូបលោកបាន ធ្វើការផ្សាយបន្តផ្ទាល់ ក្រោយពេលក្រសួងសុខាភិបាល ប្រកាសរកឃើញករណីឆ្លងដល់ទៅ ១០៥ករណី។ ជាមួយគ្នានោះ រូបលោកបានបន្ថែមថា បច្ចុប្បន្ននេះ រូបលោក នៅតែមានអាការៈមិនទាន់ធូរស្រាលនៅឡើយទេ។

ទន្ទឹមនឹងនេះ រូបលោកបាន ប្រាប់ទាំងអួលដើមកថា រូបលោកសម្រាកតែ ៥​ទៅ១០នាទី ត្រូវដឹងខ្លួន​ព្រោះជំងឺនេះ វាធ្វើទុក្ខខ្លាំង មិនតែប៉ុណ្ណោះ រូបលោកគឺគ្មានកម្លាំងកំហែងក្នុងខ្លួន រហូតដួលសន្លប់ក្នុងបន្ទប់ទឹកដល់ទៅ២ដង ដែលខ្លួនក្អួតផង រាគផង ដល់ថ្នាក់សម្រេចចិត្ត គេងដួលសម្រាកលើឥដ្ឋបន្ទប់ទឹក តែខ្លួននៅតែរក្សាជំហរថាខ្លួននៅតែប្រឹងតស៊ូជំនះជំងឺនេះ លើសពីនេះទៅទៀត សូម្បីតែការហូបក៏ពិបាកដែរ ព្រោះតែច្រមុះហិតគ្មានដឹងក្លិន អណ្តាតលែងចាប់រស ហូបអស់ច្រើន ៥ម៉ាត់ ព្រមនោះ ក៏មានថ្ងៃខ្លះខ្លួនបានត្រឹមហូបបាយ១ម៉ាត់ ទឹក១ម៉ាត់ 

តែយ៉ាងណាមិញ លោកទប់ទឹកភ្នែកលែងបាន ក្រោយពេលនិយាយរឿងកាតព្វកិច្ចដ៏ធំធេងរបស់គ្រូពេទ្យជំនាញ ដែលម្នាក់ៗត្រូវរុំផ្លាស្ទិច ពេញខ្លួន ត្រូវចំណាយពេលមិនថា យប់ ថ្ងៃ ត្រូវតែធ្វើយ៉ាងណាឲ្យអ្នកជំងឺ មានភាពស្រណុកខ្លួន។

ជាចុងក្រោយ រូបលោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា កុំមើលងាយថាជំងឺកូវីដនេះ មិនអីៗ តែតាមពិតទៅ ជំងឺកូវីដនេះគឺ ពិបាកណាស់ ហើយរូបលោកក៏ ទទូចឲ្យបងប្អូនប្រឹងរក្សាសុខភាព គេចឆ្ងាយពីការជួបជុំ និងរក្សាគម្លាតសុវត្ថិភាពសង្គមឲ្យបានខ្ជាប់ខ្ជួន៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖



តារាចម្រៀង ណុប បាយ៉ារិទ្ធ  
តារាចម្រៀង ណុប បាយ៉ារិទ្ធ  
  តារាចម្រៀង ណុប បាយ៉ារិទ្ធ
  តារាចម្រៀង ណុប បាយ៉ារិទ្ធ
  តារាចម្រៀង ណុប បាយ៉ារិទ្ធ
  តារាចម្រៀង ណុប បាយ៉ារិទ្ធ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ណុប បាយ៉ារិទ្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T