ធ្លាប់ដឹកនាំ Messi មែនតែលោកគ្រូ Pep ថាកីឡាករម្នាក់នេះទៅវិញទេដែលឆ្លាតជាងគេបំផុត

//s9.kh1.co/38/389a08d2a0b0f0e5119494f8e2a54c260a6e3e45.jpg
កីទ្បា

 ១៧-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Pep ​បង្ហើបឈ្មោះកីឡាករដែលឆ្លាតបំផុត

អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola បានកោតសរសើរខ្សែបម្រើ Ilkay Gundogan ថាគេជាកីឡាករដែលមានភាពឆ្លាតវ័យបំផុតតាមដែលលោកគ្រូធ្លាប់ឃើញ បន្ទាប់ពី Gundogan ស៊ុតមួយគ្រាប់បូកថែមពីលើមួយគ្រាប់បើកឆាករបស់ ខ្សែបម្រើ Kevin De Bruyne ជួយឲ្យ Manchester City ឈ្នះ Borussia Monchengladbach ២ ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Ilkay Gundogan
  ខ្សែបម្រើ Ilkay Gundogan
  ខ្សែបម្រើ Ilkay Gundogan
  ខ្សែបម្រើ Ilkay Gundogan

ជ័យជម្នះនេះបានធ្វើឲ្យក្រុមបានឡើងទៅកាន់វគ្គ៨ក្រុមពាន Champions League បន្តទៀតខណៈដែលក្រុមផ្សេងទៀតដូចជា Real Madrid, Paris Saint-Germain, Liverpool, Borussia Dortmund, Porto សុទ្ធតែបានឡើងដែរ។

កីឡាករ Manchester City ក្នុងការប្រកួតទល់នឹង Monchengladbach 
កីឡាករ Manchester City ក្នុងការប្រកួតទល់នឹង Monchengladbach 

នេះជាគ្រាប់បាល់ទី១៥ហើយដែល Ilkay Gundogan រកបាននៅរដូវកាលនេះ ហើយវាពិតជាបានធ្វើឲ្យលោកគ្រូសប្បាយចិត្តនឹងភាពរីកចម្រើនរបស់គេណាស់។

លោកគ្រូបង្វឹក Pep Guardiola និងខ្សែបម្រើ  Ilkay Gundogan
លោកគ្រូបង្វឹក Pep Guardiola និងខ្សែបម្រើ  Ilkay Gundogan

លោកគ្រូ Pep បានថ្លែងបន្ទាប់ពីចប់ការប្រកួតថា៖

គេតែងតែទាក់ទាញគ្រាប់បាល់ជានិច្ចពេលលេងនៅ Dortmund គេជាមនុស្សល្អណាស់ ខ្ញុំមិនភ្លេចពេលវេលាដែលពួកយើងចំណាយរួមគ្នាទេ។ ខ្ញុំគិតថាគេជាកីឡាករដែលឆ្លាតបំផុតតាមដែលខ្ញុំធ្លាប់បង្វឹកមក។ នៅរដូវកាលនេះ គេរកគ្រាប់បាល់បានច្រើនគ្រាន់បើ គេជាកីឡាករមានគុណភាព។ខ្ញុំពិតជាសប្បាយចិត្តនឹងទម្រង់លេងរបស់ Ilkay និងកូនក្រុមដទៃទៀតណាស់។

លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

គួរបញ្ជាក់ដែរថា ទោះ Gundogan លេងក្នុងតំណែងខ្សែបម្រើក៏ពិតមែន ប៉ុន្តែគេរកគ្រាប់បាល់មិនចាញ់ខ្សែប្រយុទ្ធប៉ុន្មានឡើយ ពោលក្នុងរដូវកាលនេះ គេស៊ុតបាន១៥គ្រាប់ឲ្យ Man City ក្នងចំណោម៣៣ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់៕

លោកគ្រូបង្វឹក Pep Guardiola និង ខ្សែបម្រើ  Ilkay Gundogan
លោកគ្រូបង្វឹក Pep Guardiola និង ខ្សែបម្រើ Ilkay Gundogan

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T