ប្រទេសជាច្រើននៅអឺរ៉ុប ឈប់ប្រើ​​វ៉ាក់​​សាំង AstraZeneca ក្រោយ​ផ្ទុះ​​​បញ្ហា​​មួយ​​ចំនួន

//s9.kh1.co/7a/7a3dfa4f5041c89e048489eab0c8868981c3d46d.jpg
សង្គម

 ១៧-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ប្រទេសជាច្រើននៅអ៉ឺរ៉ុប ឈប់ប្រើ​វ៉ាក់សាំង AstraZeneca ដោយមានបញ្ហាមួយចំនួន

បរទេស៖ ថ្មីៗនេះ ប្រទេសជាច្រើននៅអ៊ឺរ៉ុបបានរកឃើញថា​មានមនុស្សមួយចំនួនត្រូវបានរងប្រតិកម្មធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ទទួលនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩របស់ក្រុមហ៊ុនអង់គ្លេសមួយឈ្មោះ AstraZeneca ដោយមាន​អ្នកខ្លះត្រូវមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia របស់សិង្ហបុរី កាលពីយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះ កាលពីម្សិលមិញប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅប្រទេសស៊ុយអែតឯណោះ បានរករកឃើញ​មនុស្ស ១០ នាក់មានប្រតិកម្មធ្ងន់ធ្ងរ ក្រោយពីបានចាក់វ៉ាក់សាំងរួច។ បន្ទាប់មក ភ្នាក់ងារផ្នែកផលិតឱសថ​នៅ​ប្រទេស​នេះ បានសម្រេចចិត្តនឹងបញ្ឈប់នូវរាល់ការចាក់នូវវ៉ាក់សាំង AstraZeneca ទាំងអស់ទៅ​លើប្រជាជន​របស់​ខ្លួន បើទោះបីជាមានវ៉ាក់សាំងជាច្រើននៅមិនទាន់ចាក់ក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសស៊ុយអែតជាប្រទេសចុងក្រោយគេ នៅក្នុងការប្រកាសបញ្ឈប់ការប្រើប្រាស់នូវវ៉ាក់សាំង AstraZeneca បើគិតមកទល់ថ្ងៃនេះ ក៏ប៉ុន្តែយើងមិនអាចដឹងមុនថាមានប្រទេសណាខ្លះ នឹងបន្តយុទ្ធនាការ​នេះ​ឡើយ​។

គួររំលឹកថា​ កាលដើមឡើយមានតែប្រទេសប្រមាណ ២​ ៣ ប្រទេសប៉ុណ្ណោះ រួមមាន អីតាលី ហូឡង់ អៀឡង់ជាដើម បាន​ប្រកាសបញ្ឈប់ការប្រើប្រាស់នូវវ៉ាក់សាំងការពារជំងឹកូវីត១៩ ប្រភេទនេះ ក្រោយពីអីតាលីបានរកឃើញថា​ មាន​បុរស​ជាគ្រូបង្រៀនម្នាក់បានទទួលមរណភាពក្រោយទទួលវ៉ាក់សាំង និងមានមនុស្សជាច្រើននាក់ទៀត​មានប្រតិកម្ម​ធ្ងន់ធ្ងរផងដែរ។ ចំណែកហូឡង់វិញ មិនមានករណីប្រតិកម្មណាមួយបង្កឡើងលើប្រជាជនរបស់ខ្លួនឡើយ ក៏ប៉ុន្តែដើម្បី​ការពារអាយុជីវិតរបស់ប្រជាជាតិខ្លួន រដ្ឋាភិបាលបានប្រកាសបញ្ឈប់នូវការប្រើប្រាស់វ៉ាក់សាំង AstraZeneca និង​ពន្យារ​ពេលនៃការទទួលវ៉ាក់សាំង ដែលបានកម្មង់ទិញរួចហើយនោះទៀតផង។

តែនិយាយពីប្រទេសក្រៅទ្វីបអ៊ឺរ៉ុបវិញ ប្រទេសថៃជាប្រទេសដំបូងគេដែលប្រកាសបញ្ឈប់ការប្រើប្រាស់នូវវ៉ាក់សាំង AstraZeneca នេះ កាលបីថ្ងៃសុក្រសប្ដាហ៍។

មកទល់ពេលនេះ  បើទោះបីជាមានការបញ្ឈប់ការប្រើប្រាស់ AstraZeneca ក្ដី ក៏ប្រទេសទាំងនោះ មិនបាន​បញ្ឈប់​នូវ​យុទ្ធនាការនៃការចាក់វ៉ាក់សាំងទៅលើប្រជាជនរបស់ខ្លួននោះឡើយ ព្រោះពួកគេមិនបានប្រើប្រាស់វ៉ាក់សាំងតែមួយ​ប្រភេទ​នោះទេ៕

https://s9.kh1.co/__image/w=650,h=434,q=100/00/00ff9dab84933c886d2fdf675f85069713edd600.jpg
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T