ស្រីៗបើចង់ស្លៀកពាក់ស្អាតៗ មិនឆ្គង គួរតែដឹងពីរបៀប Mix & Match សម្លៀកបំពាក់ទាំងនេះ

//s9.kh1.co/3a/3afc569b14058d5129a67928ecc5355c96fe84a9.jpg
យល់ដឹង

 ១៨-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ការស្លៀកពាក់ជាកត្តាសំខាន់មួយ ដែលផ្តល់ភាពជឿជាក់ និងទំនុកចិត្តមួយកម្រិតដល់យើង។ ជាក់ស្តែង ការស្លៀកពាក់ដែលស្អាត សមរម្យ មើលទៅសមភ្នែក មិនចាំបាច់ទាល់តែយើងទិញខោអាវថ្មីៗ ដែលមានតម្លៃថ្លៃនោះទេ​ ប៉ុន្តែយើងអាចស្លៀកពាក់ដោយស្រស់ស្អាតបាន ដោយគ្រាន់តែដឹងនូវតិចនិចខ្លះៗ ពីការ Mix & Match សម្លៀកបំពាក់។

ការស្លៀកពាក់ជាកត្តាសំខាន់មួយ ដែលផ្តល់ភាពជឿជាក់ និងទំនុកចិត្តមួយកម្រិតដល់យើង។ ជាក់ស្តែង ការស្លៀកពាក់ដែលស្អាត សមរម្យ មើលទៅសមភ្នែក មិនចាំបាច់ទាល់តែយើងទិញខោអាវថ្មីៗ ដែលមានតម្លៃថ្លៃនោះទេ​ ប៉ុន្តែយើងអាចស្លៀកពាក់ដោយស្រស់ស្អាតបាន ដោយគ្រាន់តែដឹងនូវតិចនិចខ្លះៗ ពីការ Mix & Match សម្លៀកបំពាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជាគន្លឹះៗមួយចំនួនដែលអាចជួយផ្តល់ជាគំនិតបន្តិចបន្តួចដល់លោកអ្នក ក្នុងការជ្រើសរើសសម្លៀកបំពាក់។ ចង់ដឹងថាមានគន្លឹះអ្វីខ្លះ តោះ! ទៅអានទាំងអស់គ្នា៖

១. ខោ ឬ អាវលាត ពាក់គូជាមួយ ខោ ឬ អាវ ក្រឡាឆ្នូតៗ

ចាប់ផ្តើមដំបូងដោយចំណុចងាយៗ ប្រសិនបើមិត្តនារីៗចង់ស្លៀកពាក់ខោ ឬ​អាវប្រភេទក្រឡា ឬឆ្នូត នោះគួរជ្រើសរើសខោ ឬអាវ ដែលពាក់គូជាមួយជាប្រភេទលាត ដោយមិនមានរូបរញ៉េរញ៉ៃ ព្រោះបើស្លៀកខោអាវ ដែលមានរូបរញ៉េរញ៉ៃ និងក្រឡាដូចគ្នាទាំងពីរ មើលទៅមិនស្រស់ស្អាតនោះទេ ហើយពេលខ្លះថែមទាំងឃើញយើងកាន់តែទាបជាងមុនទៀតក៏មាន។

រូបតំណាង
រូបតំណាង

២. កុំស្លៀកពាក់ខោអាវ ដែលមានពណ៌ច្រើនពេក

ពិតណាស់នារីៗភាគច្រើន ចូលចិត្តសម្លៀកបំពាក់ដែលមានពណ៌ ព្រោះការស្លៀកពាក់បែបនេះ ធ្វើឲ្យមនុស្សស្រីមើលទៅមានភាពស្រស់ស្រាយ។ ប៉ុន្តែការស្លៀកពាក់ខោអាវពណ៌ កត្តាដែលចាំបាច់បំផុតនោះគឺ យើងត្រូវដឹងការរើសពណ៌ដែលស៊ីគ្នា មិនប្រឆាំងគ្នាខ្លាំង និងចៀសវាងកុំឲ្យមានពណ៌ខុសៗគ្នាច្រើនពេកនៅលើដងខ្លួន។

រូបតំណាង
រូបតំណាង

៣. ពាក់អាវយឺត ជាមួយអាវក្រៅ

ខោខាប៊យ អាវយឺត ជាស្ទាយ៍សាមញ្ញៗ ហើយសង្កេតឃើញថាយុវវ័យភាគច្រើនចូលចិត្តការស្លៀកពាក់បែបនេះ ព្រោះត្រូវបានច្រើនកាលៈទេសៈ អាចស្លៀកទៅសាលា ទៅធ្វើការ ឬទៅញ៉ាំអីខាងក្រៅក៏បាន។ ប៉ុន្តែបើប្រិយមិត្តគិតថា​ ស្ទាយ៍សាមញ្ញពេក ចង់ឲ្យមើលទៅរាងលេចធ្លោជាងនេះ មិនពិបាកទេគ្រាន់តែពាក់អាវក្រៅបន្ថែមរួចជាស្រេច ត្រឹមតែស្អាតជាងមុនទេ ថែមទាំងអាចការពារកម្តៅថ្ងៃទៀត។

រូបតំណាង
រូបតំណាង

៤. ស្លៀករ៉ូប ជាមួយអាវខាប៊យពីក្រៅ

សម្រាប់មិត្តនារីៗ ដែលចូលចិត្តការស្លៀកពាក់ងាយៗ​ ប៉ុន្តែស្រស់ស្អាត និងមើលទៅមានStyle ទាន់សម័យនោះ ​ គួរតែសាកល្បងស្លៀករ៉ូបខ្លីៗ ឬអាវវែងជាមួយខោខ្លី ដោយពាក់អាវខាប៊យថែមពីក្រៅ។ អូ! បើពាក់ជាមួយស្បែកជើងប៉ាត់តាទៀត រឹតតែស្អាតតែម្តង។​ សម្រាប់អ្នកចូលចិត្តថតរូប​ មិនគួររំលងស្ទាយ៍នេះទេ។

រូបតំណាង
រូបតំណាង

៥. ស្លៀករ៉ូប ឬ ឈុតងាយៗ 

នេះជាជម្រើសដែលងាយបំផុត បើនារីៗគិតថាខ្លួនមិនសូវប៉ិនប្រសព្វក្នុងការ Mix & Match សម្លៀកបំពាក់នោះ គួរតែជ្រើសរើស រ៉ូប ឬ ឈុតស្រាប់តែម្តង (Jump Suit)។ វិធីនេះងាយៗ​ ស្រស់ស្អាត ​ហើយមិនបាច់បារម្ភថាមើលទៅឆ្គងទៀត។   

រូបតំណាង
រូបតំណាង

៦. បន្ថែមភាពទាក់ទាញ ជាមួយគ្រឿងអលង្កា និងប្រដាប់ប្រដាផ្សេងៗ

តាមពិតទៅមិនមែនតែការស្លៀកពាក់ទេ សូម្បីតែគ្រឿងអលង្កា មួក ខ្សែក្រវ៉ាត់ វ៉ែនតា ឬប្រដាប់ប្រដាផ្សេងៗ ក៏ជួយឲ្យការតុបតែងខ្លួនរបស់មិត្តៗនារីយើងកាន់តែស្រស់ស្អាតផងដែរ។ 

រូបតំណាង
រូបតំណាង

​ចំណុចទាំង៦ដែលបានលើកឡើងខាងលើនេះ គ្រាន់តែតិចនិចបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែសង្ឃឹមថាវាអាចផ្តល់ជាប្រយោជន៍ខ្លះដល់មិត្តៗអ្នកអាន ។ ជាមួយគ្នានេះ ក៏ចង់លើកទឹកចិត្ត ជា​ពិសេសចំពោះនារីៗ មិនថាអ្នកមានរូបរាងបែបណានោះទេ អ្នកនៅតែអាចស្លៀកសម្លៀកពាក់ដែលខ្លួនស្រលាញ់ពេញចិត្ត ដោយគ្រាន់តែយើងដឹងពីកាលៈទេសៈ និងទីកន្លែងឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ៕​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T