កូវីដកំពុងផ្ទុះខ្លាំង! រាជនីក្រមា មាន សូនីតា សុំចិត្តអ្នកប្រើប្រាស់បណ្តាញសង្គមរឿងមួយ

//s9.kh1.co/8c/8c231dc2d445ee0294c9951afd06d1d57121da80.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ព័ត៌មានមិនមានប្រភពច្បាស់លាស់និង ព័ត៌មានមិនពិតជាច្រើន​ខុសៗគ្នាជាច្រើនដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើឲ្យ​ មាន សូនីតាសុំចិត្តអ្នកគាំទ្ររឿងមួយនេះ។

ភ្នំពេញ៖ ក្រោយពីឃើញមានព័ត៌មានមិនមានប្រភពច្បាស់លាស់និង ព័ត៌មានមិនពិតជាច្រើន​ខុសៗគ្នា ដែលបានផ្សាយពីកូវីដ១៩ ដែលធ្វើឲ្យ​មានការចលាចលនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យ​រាជនីក្រមា មាន សូនីតា​ ចេញមុខមកសុំចិត្តអ្នកគាំទ្រឲ្យ​ធ្វើរឿងមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះបានសំណូមពរមហាជនគ្រប់រូប កុំធ្វើការចែកចាយនូវព័ត៌មានកូវីដ១៩ក្លែងក្លាយដែលធ្វើឲ្យ​អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀតមានការភ័យស្លន់ស្លោនិង យល់ច្រឡំផងដែរ ដែលនេះហាក់បីដូចជាធ្វើឲ្យ​ចលាចលកើតមានឡើងផងដែរ យ៉ាងណាមិញអត្ថន័យសារទាំងស្រុងគឺមាននៅខាងក្រោមនេះ៖

ជាថ្មីម្ដងទៀត...ខ្ញុំគ្រាន់តែចង់ប្រាប់ដល់អ្នកទាំងអស់គ្នា ប្រសិនជាយើងប្រើប្រាស់ក្នុងសង្គម Facebook ដើម្បីដឹងពត៌មាន តែខ្ញុំអរគុណ! ដល់អ្នកដែលស៊ែរនៅពត៌មាន ដឹងនៅព័ត៌មាន ដែលត្រឹមត្រូវ ច្បាស់លាស់ដែលរឿងនិងជាការពិតចាំស៊ែរ តែប្រសិនបើគាត់មិនបានដឹងគាត់គិតតែផុសៗ ដើម្បីបំភ័យ ដើម្បីយកតែ Like និង Share សកម្មភាពក៏ដូចជាពេលឥឡូវនេះ គឺមិនមែនជាពេលដែរយកល្បី យកLike Share ទេតែវាជាផែនការណ៍ដែលទប់ស្កាត់ក៏ដូចជា បង្ហាញការសហការគ្នារកវិធីអ្វីដើម្បីធ្វើឱ្យសង្គមគ្រប់ស្រទាប់ជាន់ថ្នាក់បានទទួលនៅអ្វីដែលពិតបា្រកដនិងអ្វីៗវាបានប្រសើរឡើងជាងនេះ... ។
សង្ឃឹមថាអ្នកទាំងអស់គ្នាស៊ែរតែពត៌មានដែលច្បាស់លាស់ត្រឹមត្រូវ ដោយមានការអានយល់ពីទីតាំងសកម្មភាព កុំស៊ែរដោយមានភាពស្លន់ស្លោភ័យខ្លាច មិនបានវិនិច្ឆ័យសោះ សូមចូលរួមទប់ស្កាត់ និងចែករំលែកភាពពិតប្រាកដ ។
និងកុំភ្លេចធ្វើតាមការណែនាំរបស់ ក្រសួងសុខាភិបាល បើមិនមានការចាំបាច់កុំចេញពីផ្ទះ នៅមួយកន្លែងសិនទៅ អ្នកនៅខេត្តកុំចូលភ្នំពេញ ហើយអ្នកភ្នំពេញក៏កុំចេញពីក្រុងអី ប្រសិនចេញទៅណាមកណាកុំភ្លេច ពាក់ម៉ាស ការពារ ឲ្យបានត្រឹមត្រូវ លាងសម្អាតដៃបន្ទាប់ពីចាប់ឬប៉ះអ្វីហើយ និងធ្វើការអនាម័យឲ្យបានញឹកញាប់... ញាំបន្លែអាហារដោយចម្អិនឲ្យបានឆ្អិនល្អ ញាំទឹកឲ្យបានច្រើន និងញាំទឹកក្ដៅអ៊ុនៗ ធ្វើលំហាត់ប្រាណ និងតាមដានមើលថែសុខភាពឲ្យល្អ
សូមឲ្យបងប្អូនទាំងអស់បានរួចផុសពីជំងឺ កូវីដ-19និងបងប្អូនដែរសម្រាកព្យាបាលទាំងអស់ឆាប់ជាសះស្បើយ បានជួបជុំគ្រួសារ បងប្អូន។

មាន សូនីតា

ចំពោះសំណេរមួយនេះបានធ្វើឲ្យ​មហាជនគាំទ្រ ទៅកញ្ញា មាន សូនីតាយ៉ាងខ្លាំង ដោយសារតែខណៈពេលនេះព័ត៌មានពិតគឺមានសារៈសំខាន់ណាស់ ជាពិសេសគឺព័ត៌មានថ្មីៗទាក់ទងនឹង កូវីដ១៩ តែម្តង ដែលប្រជាជនតែងតែតាមដានដើម្បីយល់ដឹងបន្ថែមនិង ការពារខ្លួនពីជំងឺឆ្លងនេះដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម​៖

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T