ផ្ទុះ​! ២បទរបស់ ខេមរៈ សិរីមន្ត ទើបចេញបានមួយសប្ដាហ៍ មាន​អ្នក​ចូល​ទស្សនារាប់លានដង (មានវីដេអូ)

//s9.kh1.co/71/717e49bee6f5025f722ce789b9ef07ac0229d35f.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

២បទរបស់ ខេមរៈ សិរីមន្ត ទើបចេញបានមួយសប្ដាហ៍មានអ្នកទស្សនារាប់លានដង

ភ្នំពេញ៖ កាលពី ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ផលិតកម្ម រស្មីហង្សមាស បាន​បញ្ចេញ​បទ​ចម្រៀងកន្ត្រឹមសម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដើម្បីឱ្យទស្សនិជន ទស្សនា និងរាំ​សប្បាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយបទនេះមានចំណងជើងថា “កន្ត្រឹម ខេមរៈ សិរីមន្ត មកវិញ​ហើយ​” និង “ម៉ែខ្ញុំឲ្យយកប្រពន្ធហើយ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងបានឃើញមានតារាជាច្រើនក្នុងវីដេអូនេះ ដែលមើលទៅសប្បាយរីករាយយ៉ាងខ្លាំង។ បទចម្រៀង ២បទខាងលើនេះ ស្តាប់ទៅពិតជាប្លែកត្រចៀក ទោះស្តាប់ច្រើនដងទៅហើយ ក៏នៅតែពីរោះ ថែមទំាង​ចង់រាំទៀត​ផង។ ក្នុងនោះក្រោយទស្សនិជនទស្សនាវីដេអូចម្រៀងនេះចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការគាំទ្រ និងពេញ​ចិត្តយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់មានការចូលទស្សនាយ៉ាងច្រើនគួរឲ្យកក់សំគាល់។

យ៉ាងណាមិញ គិតមកដល់ថ្ងៃនេះត្រឹមតែ១សប្ដាហ៍តែប៉ុណ្ណោះ​ បទ “កន្ត្រឹម ខេមរៈ សិរីមន្ត មកវិញហើយ” មានអ្នកទស្សនារហូតដល់ ២លាន៥សែន ដង និងបទ “ម៉ែខ្ញុំឲ្យយកប្រពន្ធហើយ” មានអ្នកទស្សនា ១លាន៥សែន ដងបាត់ទៅហើយ៕

បទចម្រៀងនេះពិរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ទិដ្ឋភាពខ្លះៗ ក្នុងបទ “កន្ត្រឹម ខេមរៈ សិរីមន្ត មកវិញហើយ”
ទិដ្ឋភាពខ្លះៗ ក្នុងបទ “កន្ត្រឹម ខេមរៈ សិរីមន្ត មកវិញហើយ”
ទិដ្ឋភាពខ្លះៗ ក្នុងបទ “ម៉ែខ្ញុំឲ្យយកប្រពន្ធហើយ”
ទិដ្ឋភាពខ្លះៗ ក្នុងបទ “ម៉ែខ្ញុំឲ្យយកប្រពន្ធហើយ”
បទ “កន្ត្រឹម ខេមរៈ សិរីមន្ត មកវិញហើយ”
បទ“ម៉ែខ្ញុំឲ្យយកប្រពន្ធហើយ”
ខេមរៈ​ សិរីមន្ត
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T