លើកនេះលក់ទ្រង់ទ្រាយធំហ្មង! Liverpool គ្រោងនឹងវ៉ៃចេញកីឡាករ៤រូបនៅរដូវក្ដៅនេះ

//s9.kh1.co/e1/e1c13e7b0748f742ce429bd9b8730618b8e8a5e2.jpg
កីទ្បា

 ១៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Liverpool គ្រោងនឹងលក់កីឡាករ៤រូបនៅរដូវក្ដៅខាងមុខ រួមមានខ្សែការពារ Joel Matip, Alex Oxlade-Chamberlain, Xherdan Shaqiri និង Divock Origi

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបហង្សក្រហម Liverpool កំពុងគិតគូលក់ចេញកីឡាករ៤នាក់របស់ខ្លួនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបើកទ្វារដើម្បីយកប្រាក់នោះមកពង្រឹងក្រុមនៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Liverpool
កីឡាករ Liverpool

ប៉ុន្មានរដូវកាលចុងក្រោយនេះ Liverpool មិនសូវទិញកីឡាករថ្មីៗចូលដូចក្រុមផ្សេងនោះឡើយព្រោះលោកគ្រូបង្វឹក Jurgen Klopp ចូលចិត្តប្រើធនធានកីឡាករដែលមានស្រាប់ក្នុងក្រុមឆ្លាស់គ្នា ខណៈដែលកីឡាករចាស់ៗដែលស្នាក់នៅជាមួយក្រុមបច្ចុប្បន្នភាគច្រើនធ្លាប់លើកពាន Champions League និង Premier League ជាមួយក្លិបរួចហើយដែរ។

កីឡាករ Liverpool លើកពាន UCL 
កីឡាករ Liverpool លើកពាន UCL 
កីឡាករ Liverpool លើកពាន Premier League 
កីឡាករ Liverpool លើកពាន Premier League 

ប៉ុន្តែយ៉ាងណាមិញ នៅរដូវកាលនេះ Liverpool កំពុងប្រឈមនឹងសភាពត្រដាបត្រដួសដោយចាញ់ការប្រកួតក្នុងដីខ្លួនឯងដល់ទៅ៦ប្រកួតជាប់ៗគ្នាខណៈពេលនេះក្លិបធ្លាក់មកឈរនៅលេខរៀងទី ៨ដោយមានតែ៤៨ពិន្ទុក្នុងដៃ ដោយចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ ២៨ពិន្ទុឯណោះ។

កីឡាករ Liverpool 
កីឡាករ Liverpool 

យោងតាមសារព័ត៌មាន The Sunday បានបង្ហើបថា Liverpool នឹងលក់ ខ្សែការពារ Joel Matip, Alex Oxlade-Chamberlain, Xherdan Shaqiri និង Divock Origi បើសិនក្លិបណាមួយដាក់សំណើចង់ទិញយកពួកគេ។

  ខ្សែការពារ Joel Matip
  ខ្សែការពារ Joel Matip
ខ្សែបម្រើ Alex Oxlade-Chamberlain
ខ្សែបម្រើ Alex Oxlade-Chamberlain
ខ្សែបម្រើ Xherdan Shaqiri
ខ្សែបម្រើ Xherdan Shaqiri
ខ្សែបម្រើ Divock Origi
ខ្សែបម្រើ Divock Origi

Matip បានចូលលេងច្រើនគួរឲ្យកត់សម្គាល់នៅរដូវកាលនេះ ប៉ុន្តែពេលនេះគេបែរជាប្រឈមនឹងបញ្ហារបួសដែលធ្វើឲ្យគេត្រូវសម្រាកក្រៅទីលានដល់ចប់រដូវកាលចំណែកកីឡាករផ្សេងទៀតគឺគ្រាន់តែជាកីឡាករបម្រុងប៉ុណ្ណោះដូច្នេះទោះលក់ពួកគេចេញក៏ Liverpool មិនសូវប្រឈមនឹងបញ្ហានោះដែរ។

  ខ្សែការពារ Joel Matip រងរបួស
  ខ្សែការពារ Joel Matip រងរបួស

បន្ថែមពីលើនេះទៀត ប្រភពមួយបានបង្ហើបថា លុយដែលលក់កីឡាករទាំងអស់នេះ លោកគ្រូបង្វឹក Jurgen Klopp អាចនឹងយកទៅទិញខ្សែការពារ Ibrahima Konate ដែលកំពុងលេងនៅក្លិបគោជល់ RB Leipzig ដែលមានតម្លៃខ្លួនប្រមាណ ៣៤លានផោន(ស្មើនឹងប្រមាណ៤៧.៣លានដុល្លារ) បើទោះបីជាក្លិបបានខ្ចីជើង Ozan Kabak និងទិញយក Ben Davies មកក៏ដោយ៕

  ខ្សែការពារ Ibrahima Konate
  ខ្សែការពារ Ibrahima Konate

ប្រភពexpress

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T