Tesla ដកអតិថិជនមួយចំនួន ចេញពីការសាកល្បងរថយន្តបើកបរដោយខ្លួនឯង ដោយសារខ្វះការប្រុងប្រយ័ត្នលើដងផ្លូវ

//s9.kh1.co/f7/f74f163ddec4392f364b6c799d72cc92861124bd.jpg
បច្ចេកវិទ្យា

 ១៦-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឡានរបស់ Tesla មិនបើកដោយខ្លួនឯង100%នោះទេ វាត្រូវការជំនួយពីអ្នកបើកបរដែរ ដូច្នេះបើបើកមិនយកចិត្តទុកដាក់ កុំជិះវាអីល្អជាង

បរទេស៖ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla (TSLA) លោក Elon Musk បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានពង្រីកកម្មវិធីបើកបរដោយខ្លួនឯងពេញលេញ (full self-driving software) ដល់ម្ចាស់រថយន្ត Tesla ប្រមាណ2000នាក់ ប៉ុន្តែអ្នកបើកបរមួយចំនួនត្រូវបានដកហូតសិទ្ធិប្រើប្រាស់ ដោយសារមិនបានយកចិត្តទុកដាក់លើការបើកបរលើផ្លូវថ្នល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Musk បាននិយាយក្នុងធ្វីតកាលពីថ្ងៃសុក្រថា កម្មវិធីបេតាបើកបរដោយខ្លួនឯងត្រូវបានពង្រីក ហើយក្រុមហ៊ុនក៏បានដកហូតសិទ្ធប្រើប្រាស់កម្មវិធីបេតានេះពីអ្នកបើកបរមួយចំនួន ដែលមិនប្រុងប្រយ័ត្នពេលបើកបរផងដែរ។ តែលោកបានបន្តថា គ្មានឧប្បត្តិហេតុអ្វីឡើយមកទល់ពេលនេះ។

ធ្វីត
ធ្វីត

គេមិនច្បាស់ទេថា តើអ្នកបើកបរប៉ុន្មាននាក់ត្រូវបានបញ្ឈប់ពីកម្មវិធីបេតានេះ។ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ អំពីចំនួនអ្នកបើកបរដែលបានបាត់បង់សិទ្ធិដំណើរការកម្មវិធីនោះទេ។

ព័ត៌មាននេះ លេចឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លិខិតមួយកាលពីខែកុម្ភៈត្រូវបានផ្ញើពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (National Transportation Safety Board) ទៅកាន់ភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ (National Highway Traffic Safety) ដោយអំពាវនាវឱ្យមានតម្រូវការតឹងរ៉ឹងជាងមុន លើការធ្វើតេស្តលើរថយន្តបើកបរដោយខ្លូនឯងនៅលើផ្លូវសាធារណៈ៕

លោក Elon Musk
លោក Elon Musk
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T