អ្នកគាំទ្ររឿង Star Wars សាងសង់យានអវកាស ដូចក្នុងរឿងពិតៗ បង្កការភ្ញាក់ផ្អើលជាខ្លាំង (មានវីដេអូ)

//s9.kh1.co/0b/0bafabd8e5c9c46497e824fbb2353bb8098df82a.jpg
បច្ចេកវិទ្យា

 ១៦-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកសាងសង់បាននិយាយថា នេះគឺជាយាន cosplay តែមួយគត់ក្នុងលោក

រុស្សី៖ អ្នកគាំទ្រខ្សែភាពយន្ត Star Wars នៅប្រទេសរុស្ស៊ី បានសាងសង់យានអវកាសយក្សមួយចេញពីរឿងភាគរបស់ Star Wars ឈ្មោះ «The Mandalorian» ហើយបានដាក់បង្ហាញវានៅក្នុងឧទ្យានមួយនៅក្នុងទីក្រុងដែលត្រជាក់បំផុតនៅលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គំរូយាន Razor Crest ដែលជាយានអវកាសនៅក្នុងរឿងភាគនេះ ឥឡូវបានដាក់បង្ហាញនៅលើភ្នំដែលគ្របដណ្តប់ដោយព្រិល នៅក្នុងឧទ្យានមួយនៅភាគខាងកើតនៃទីក្រុង Yakutsk នៃស៊ីបេរី។

រូបភាព៖ AFP
រូបភាព៖ AFP

យានអវកាសវិទ្យាសាស្ត្រដែលមានកម្ពស់4ម៉ែត្រនេះ ត្រូវបានផលិតចេញពីបន្ទះ fibreboard ដែក និងហ្វូមប្លាស្ទិច។

ក្រុមអ្នកសាងសង់បានបង្កើតវាឱ្យដូចជារបស់ពិតដូច្នេះដែរ ដែលខាងក្នុងគឺមានកន្លែងបើក មានកៅអីដូចយាន Razor Crest ពិតៗ។ គេប៉ាន់ស្មានថាគម្រោងនេះគឺចំណាយអស់ច្រើនជាង10,200ដុល្លារទៅទៀត។ 

រូបភាព៖ AFP
រូបភាព៖ AFP

លោក Fyodorov ម្នាក់ក្នុងចំណោមអ្នកសាងសង់ មានមោទកភាពនឹងស្នាដៃនេះ ដែលបាននិយាយថា នេះគឺជាយាន cosplay តែមួយគត់ក្នុងលោក។ 

យានអវកាសនេះ បានក្លាយជាកន្លែងទស្សនាដ៏សំខាន់ដែលទាក់ទាញទាំងអ្នកស្រុកប្រចាំតំបន់ និងភ្ញៀវទេសចរ ព្រមទាំងទទួលបានការកោតសរសើរពីអ្នកជំនាញខាងឧស្សាហកម្មខ្សែភាពយន្តផងដែរ៕

រូបភាព៖ AFP
រូបភាព៖ AFP
វិដេអូ
វិដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T