បែកគ្នាជាង១២ឆ្នាំហើយ តែដំរីមួយក្បាលនេះ ហាក់នៅតែចងចាំគ្រូពេទ្យដែលធ្លាប់ជួយសង្គ្រោះវា

//s9.kh1.co/6a/6a89c81748472645d3787f30ef0d3a9be8ec3d58.jpg
សង្គម

 ១៦-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ រូបភាពមួយសន្លឹក បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម រំជួលចិត្តយ៉ាងខ្លាំង ដែលបង្ហាញពីដំរីព្រៃមួយក្បាល ធ្វើការស្វាគមន៍គ្រូពេទ្យសត្វម្នាក់ ដោយយកប្រម៉ោយ ទៅប៉ះដៃរបស់គ្រូពេទ្យ។

ថៃ៖ ថ្មីៗនេះ រូបភាពមួយសន្លឹក បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម រំជួលចិត្តយ៉ាងខ្លាំង ដែលបង្ហាញពីដំរីព្រៃមួយក្បាល ធ្វើការស្វាគមន៍គ្រូពេទ្យសត្វម្នាក់ ដោយយកប្រម៉ោយ ទៅប៉ះដៃរបស់គ្រូពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពសារព័ត៌មាន Daily Mail បានឲ្យដឹងថា ដំរីមួយក្បាលនេះ មានឈ្មោះថា Plai Thang អាយុ៣១ឆ្នាំ ដែលកាលឆ្នាំ២០០៩ វាត្រូវបានគេប្រទះឃើញ នៅឯព្រៃក្នុងខេត្ត Rayong ប្រទេសថៃ ដោយពេលនោះ វាមានបញ្ហាសុខភាពដូចជា គ្រុនក្ដៅ បាត់បង់ចំណងអាហារ ហើមលើមុខ ក និងពោះ ស្លេកស្លាំង ឈឺភ្នែក រលាកជើង និងខ្នង។ ហើយទន្ទឹមនឹងនោះដែរ ក៏មានគ្រូពេទ្យសត្វម្នាក់ ឈ្មោះថា Pattarapol បានជួយសង្គ្រោះ ដោយបញ្ជូនវាទៅកាន់អង្គការឧស្សហកម្មព្រៃឈើក្នុងខេត្តផ្ទាល់ ដើម្បីឲ្យបុគ្គលិកមកពីមន្ទីរឧទ្យានជាតិសត្វព្រៃនិងអភិរក្សរុក្ខជាតិ ជួយព្យាបាលវា។ បន្ទាប់ពីជាសះស្បើយប៉ុន្មានខែក្រោយ វាក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

យ៉ាងណាមិញ កាលពីដើមខែមីនា ឆ្នាំ២០២១នេះ គ្រូពេទ្យសត្វ Pattarapol បានដើរល្បាតនៅតំបន់នោះម្ដងទៀត ដែលគាត់បានអះអាងថា គាត់នៅចងចាំសំឡេងរបស់ដំរី ដែលគាត់ធ្លាប់ជួយសង្គ្រោះកាលពីជាង១២ឆ្នាំមុន ព្រោះវាមានសំឡេងប្លែកខុសពីដំរីដទៃ។ ហើយគាត់ បានដើរទៅក្បែរដំរី ដែលដំរីឃើញដូច្នេះ ក៏បានធ្វើការស្វាមគន៍គាត់ ដោយយកប្រម៉ោយ ទៅប៉ះដៃរបស់គាត់ ដែលហាក់ដូចជាវានៅចងចាំគាត់អីចឹងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេទ្យសត្វ និងដំរី
ពេទ្យសត្វ និងដំរី
ពេទ្យសត្វ និងដំរី
ពេទ្យសត្វ និងដំរី
ពេទ្យសត្វ និងដំរី កំពុងស្វាគមន៍គ្នា
ពេទ្យសត្វ និងដំរី កំពុងស្វាគមន៍គ្នា

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T