ក្រុមឈរកំពូលតារាងមែនតែលោកគ្រូ Pep ថា Man City មិនអាចសម្រេចរឿងមួយនេះបានទេ!

//s9.kh1.co/25/25928d8049d6a0448ae567ddec26b2e49d85eb13.jpg
កីទ្បា

 ១៦-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Pep ថាក្រុមរបស់លោកមិនអាចធ្វើរឿងមួយនេះបាន ទេ

អង់គ្លេស៖ ក្រុមកាន់កាប់កំពូលតារាង Manchester City របស់លោកគ្រូបង្វឹក Pep Guardiola មានភាគរយខ្ពស់អាចឆ្លងផុតការប្រកួតក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយនេះនិងអាចបន្តដំណើរទៅវគ្គ៨ក្រុមបើសិនក្លិបបន្តយកឈ្នះ Borussia Monchengladbach នៅជើងទី២ខណៈដែលក្រុមមួយនេះនៅសល់ឱកាសស្រវាពានរង្វាន់បីទៀតក្នុងដៃ គឺ Premier League,FA Cup និងCarabao Cup ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester City
កីឡាករ Manchester City

អ្នកវិភាគបាល់ទាត់ដូចជា Michael Owen និង Rio Ferdinand ធ្លាប់និយាយដែរថា Man City ពិតជាអាចមានលទ្ធភាពស្រវាយកពានទាំង៤នៅរដូវកាលនេះ ស្របពេលខ្សែបម្រើ Oleksandr Zinchenko ផ្ទាល់ក៏គិតថាក្រុមរបស់ពួកគេពិតជាអាចលើកពានទាំង៤បានមែនព្រោះកន្លងមក Bayern Munich និង Barcelona សុទ្ធតែអាចសម្រេចសមិទ្ធផលដ៏អស្ចារ្យមួយនោះ ប៉ុន្តែលោកគ្រូបង្វឹក Pep Guardiola បែរជាគ្រវីក្បាល មិនយល់ស្របនឹងសម្ដីរបស់កូនក្រុមគាត់ឡើយ។

ពានរបស់ Barcelona កាលឆ្នាំ២០១៩
ពានរបស់ Barcelona កាលឆ្នាំ២០១៩
ពានរបស់ Bayern Munich នៅឆ្នាំ២០២០-២០២១
ពានរបស់ Bayern Munich នៅឆ្នាំ២០២០-២០២១
  លោកគ្រូបង្វឹក Pep Guardiola និង 

ខ្សែបម្រើ Oleksandr Zinchenko
  លោកគ្រូបង្វឹក Pep Guardiola និង  ខ្សែបម្រើ Oleksandr Zinchenko

លោកគ្រូបានថ្លែងថា៖

ខ្ញុំចាស់ជាង Zinchenko ដូច្នេះហើយខ្ញុំមានបទពិសោធន៍ច្រើនជាងគេ ហើយខ្ញុំមិនយល់ស្របនឹងសម្ដីរបស់គេទេ។ Zinchenko គ្រាន់តែបារម្ភថាក្រុមអាចនឹងធ្វើមិនសូវបានល្អនាការប្រកួតថ្ងៃស្អែកទើបនិយាយបែបនេះ។ ក្លិបដែលអាចឈ្នះពានទាំង៤នេះមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្របាល់ទាត់នៅអង់គ្លេស ហើយខ្ញុំគិតថាវាមិនកើតឡើងលើក្រុមពួកយើងឡើយ ពួកយើងគ្រាន់តែព្យាយាមគិតអ្វីឲ្យល្អៗ ដើម្បីត្រៀមខ្លួនប្រកួតជាបន្តបន្ទាប់ប៉ុណ្ណោះ។

លោកគ្រូបង្វឹក Pep Guardiola 
លោកគ្រូបង្វឹក Pep Guardiola 
លោកគ្រូបង្វឹក Pep Guardiola 

គួររម្លឹកផងដែរថាក្រុមមេឃខៀវ Manchester City នឹងត្រូវធ្វើដំណើរទៅទឹកដី ហុងគ្រី សាជាថ្មីដើម្បីប្រកួតជើងទី២វគ្គ១៦ក្រុម ពាន Champions League ទល់នឹង Borussia Monchengladbach នៅថ្ងៃទី១៧ខែមីនា វេលាម៉ោង៣រំលងអាធ្រាត្រ(ម៉ោងនៅកម្ពុជា)ខណៈដែលក្លិបបានមកដល់វគ្គផ្ដាច់ព្រ័ត្រពាន Carabao Cup ព្រមទាំងអាចមានសិទ្ធិឡើងទៅកាន់ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup ដោយត្រូវធ្វើការប្រកួតជាមួយក្លិបស្ករគ្រាប់ Everton នៅថ្ងៃអាទិត្យទី២១មីនា វេលាម៉ោង ០០:៣០នាទី៕

កីឡាករ Manchester City
កីឡាករ Manchester City

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T